សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

09/01/2018 - 08:57

ដាំ​ដំ​ណាំ​រួម​ផ្សំ​ទទួល​បុណ្យ​ចូល​ឆ្នាំ​តេត

ក​សិ​ករ​ជំ​នាញ ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​ឃុំ​មួយ​ចំ​នួន​នៃ​​ខេត្ត​សុក​ត្រាំង កំ​ពុង​ផ្ដុំ​កម្លាំង​ដាំ​ដំ​ណាំ​រួម​ផ្សំ ដើម្បី​លក់​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​តេត ឆ្នាំ​២០១​៨​។

បង​ហូ​ស៊ីន នៅ​ភូមិ​តា​មាឃ​ ឃុំ​ថាម​ដូង ស្រុ​ក​ម៉ី​ស្វៀ​ង កំ​ពុង​ថែ​ទាំ ​ស្ពៃ​ក្ដោ​ប។​

បង​ថាច់​សុ​ខា នៅ​ភូមិ​អំ​ពែក ឃុំ​ថាម​ដូង ស្រុក​ម៉ី​ស្វៀង​​កំ​ពុង​ថែ​ទាំ​ខ្ទឹម​។

ប​ង​ថាច់​សុ​ខា នៅ​ភូ​មិ​អំ​ពែក ឃុំ​ថាម​ដូង ស្រុក​ម៉ី​ស្វៀង ជា​កសិ​ករ តែង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ទទួល​បុណ្យ​ចូល​ឆ្នាំ​តេត​រៀង​រាល់​ឆ្នាំ  ឲ្យ​ដឹង​៖ “ គ្រួ​សារ​ខ្ញុំ​ឆ្នាំ​ណា​ក៏​ដោយ​តែង​រៀប​ចំ​ដី​ដាំ​ដំ​ណាំ​គ្រប់​ប្រ​ភេទ ដើម្បី​លក់​នា​រដូវ​តេត ដូច​៖ ម្ទេស ស្ពៃ​ក្ដោប​ស្ពៃ​បូ​គោ ស្ពៃ​ផ្កា​ជា​ដើម​។ បច្ចុ​ប្បន្ន ខ្ញុំ​ចុះ​ពូជ​ស្ពៃ​ក្ដោប​២​កុង​និង​ម្ទេស​១​កុង​ប្រ​មូល​ផល​ស្រប​ឱ​កាស​តេត​នេះ​។ រដូវ​តេត​ឆ្នាំ​កន្លង​ហើយ ខ្ញុំ​ប្រ​មូល​ផល​ស្ពៃ​ក្ដោប​២​កុង មធ្យម​ប្រ​មាណ​ពី​៤,៥​ដល់​៥​តោន​/កុង លក់​ដោយ​តម្លៃ​ពី​៥.០០០​ដល់​៦.០០០​ដុង​/​គី​ឡូ​ក្រាម​។ ទូ​ទាត់​រួច​ស្រេច ខ្ញុំ​ចំ​ណេញ​ប្រ​មាណ​២០​លាន ដុង​/​កុង​។ ចំ​ណែក​គ្រួ​សារ​បង​ហូ​ស៊ីន នៅ​ភូមិ​តា​មាឃ ឃុំ​ថាម​ដូង ឲ្យ​ដឹង​៖ “ឆ្នាំ​នេះ ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ ដើម្បី​លក់​តេត​៦កុ​ង ក្នុ​ង​នោះ ស្ពៃ​ក្ដោប​៤​កុង គូ​ឆាយ​២​កុង​។ មធ្យម​ក្នុង​មួយ​ឆ្នាំ ខ្ញុំ​រក​ប្រាក់​ចំ​ណេញ​បាន​ជាង​១០០​លាន​ដុង​។ បង​ស៊ីន​ឲ្យ​ដឹង​បន្ថែម​៖ “​ដាំ​ដំ​ណាំ​រួម​ផ្សំ​លំ​បាក​ក្នុង​ការ​ថែ​ទាំ​ ប៉ុន្តែ​ចំ​ណេញ​គ្រាន់​បើ​បើ​ប្រៀប​នឹង​ធ្វើ​ស្រែ ពី​ព្រោះ​ធ្វើ​ស្រែ​មួយ​ឆ្នាំ​បាន​ត្រឹម​តែ​ពីរ​រដូវ ប៉ុន្តែ​ក្នុង​មួយ​ឆ្នាំ​យើង​អាច​ដាំ​ដំ​ណាំ​រួម​ផ្សំ​ពី​៥​ដល់​៦​រដូវ​។  ប្រ​សិន​ដំ​ណាំ​អំ​ណោយ​ផល លក់​ដោយ​តម្លៃ​ខ្ពស់​គឺ​ប្រាក់​ចំ​ណេញ​កាន់​តែ​ច្រើន​” ។ បង​ហ្វិញ​តឹង​ផាក នៅ​ភូមិ​ដៃ​តា​សួស ឃុំ​ភូ​ម៉ី ស្រុក​ម៉ី​ទូ រៀប​រាប់​៖ “ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា​បាន​ចំ​នួន​៣​កុង​។ បច្ចុ​ប្បន្ន ខ្ញុំ​ដាំ​ខ្ទឹម​១​កុង​ស្ពៃ​មើម​២​កុង​ដើម្បី​លក់​តេត​។ អា​ស្រ័យ​ដោយ​បាន​ហ្វឹក​ហាត់​បច្ចេក​ទេស​ម៉្លោះ​ហើយ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​តែង​ទ​ទួល​នឹង​បាន​ផល​ច្រើន​។ ផ្ដើម​ពី​នោះ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​បន្ថែម​ចិញ្ចឹម​គោ ម៉្លោះ​ហើយ​គ្រួ​សារ​ខ្ញុំ​ធូ​រ​ធារ​គ្រាន់​បើ​និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។ តាម​ប្រ​សាសន៍ លោក​ឡេ​មិញ​តាង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាម​ដូង ស្រុក​ម៉ី​ស្វៀង ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ស​រុប​១.៨៣០,​៩/១.​៥០០​ហិក​តា សម្រេច​១២​២,២​% កើន​៧៤,៩​ហិក​តា បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​។ ក្នុង​នោះ តំ​បន់​ជំ​នាញ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ស​រុប​១.៧២៨​ហិក​តា។​ គ្រួ​សារ​ជំ​នាញ​ដាំ​ដំ​ណាំ​រួម​ផ្សំ​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លំ​នឹង​នៅ​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន ដូច​៖ ផ្នោ​ស្លា​១ ផ្នោ​ស្លា​២ ផ្នោក​ញ្ជើ​ ផ្នោ​កំ​បុត​ អំ​ពែក តា​មាឃ បឹង​ជ្រំ​ជា​ដើម​”៕

                             ត្រឿង​ផល​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប​ង​ថាច់​សុ​ខា