នយោបាយ - សង្គម នយោបាយ - សង្គម

09/01/2018 - 08:57

ឃុំ​ជន​បទ​ថ្មី ត្រឿង​ថាំង

ឃុំ​ត្រឿង​ថាំង ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ ទើប​បាន​ទទួល​ស្គាល់​ជា​ឃុំ វប្ប​ធម៌​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។ អា​ស្រ័យ​អនុ​វត្ត​ជោគ​ជ័យ ឃំ​ុជន​បទ​ថ្មី ទេី​ប​ជីវ​ភាព​ប្រ​ជាជន​នៅ​ត្រឿង​ថាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​ឡើង​។

ថ្នាក់ដឹកនាំឃំុត្រឿងថាំង ទទួលសេចក្តីសម្រេចទទួលស្គាល់ឃំុសម្រេចបទដ្ឋានជនបទថ្មី។

អ្នក​​គ្រូ​ដាវ​ធី​សា​វី គ្រូ​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ត្រឿង​ថាំង ចែក​រំ​លែក​​៖ “រយៈ​កាល​ជាង​៥​ឆ្នាំ​មុន ខ្ញុំ​ជិះ​ទូក​-​ដ​ទៅ​ប​ង្រៀន​នៅ​ឃុំ​ឌិញ​ម៉ូង​។ រីឯ​សិស្ស​បាន​ឪ​ពុក​ម្តាយ​ចែវ​ទូក​ជូន​ទៅ​មក​។ បច្ចុ​ប្បន្ន ឪ​ពុក​ម្តាយ​ជូន​កូន​ចៅ​ទៅ​រៀន​ដោយ​កង់ ម៉ូ​តូ​មាន​ភាព​ងាយ​ស្រួល​។ រដូវ​ត្រ​ជាក់ សិស្ស​មាន​អាវ​រ​ងារ ស្បែក​ជើង​ស្លៀក​ពាក់​សម​រម្យ​។ ជីវ​ភាព​ធូរ​ធារ ម៉្លោះ​ហើយ​អា​ណា​ព្យា​បាល​សិស្ស​​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជាង​”។ ដើម្បី​មាន​​ប្រ​ព័ន្ធ​ផ្លូវ​គម​នា​​គមន៍​ជន​បទ​ល្អប្រ​សើរ​បាន​ដូច​សព្វ​ថ្ងៃ​​នេះ ឃុំ​ត្រឿង​ថាំង​មាន​ប្រ​ជា​ជន​៤៥០​គ្រួ​សារ​បរិច្ចាគ​ដី​ជាង​៣៥.​០០០​ម៉ែត្រ​កា​រ៉េ ដើម​ឈើ​និង​ដាំ​ណាំ​ជា​ច្រើន​ព្រម​ទាំង​រួម​ចំ​ណែក​កម្លាំង​ពល​កម្ម​ជា​ច្រើន​ថ្ងៃ ជួយ​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​និង​ធ្វើ​ផ្លូវ​។ លោក​ហូ​វាំុ​ង​ញ៉ឹង នៅ​ភូមិ​ត្រឿង​ហ្វា ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ពី​មុន​ឃុំ​មាន​តែ​ផ្លូវ​មួយ​តាម​មាត់​ព្រែក​ត​ភ្ជាប់​នឹង​មជ្ឈ​មណ្ឌល​ស្រុក​ថើយ​ឡាយ​។ ផ្លូវ​តូច​ចង្អៀត​រដិ​ប​រ​ដុប​ លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិក​ផល ម៉្លោះ​ហើយ​ឈ្មួញ​ច្រើន​តែ​បញ្ចុះ​ថ្លៃ​។ ព្រោះ​ហេតុ​នោះ ពេល​ឮ​ដំ​ណឹង​ថា​រដ្ឋ​ធ្វើ​ផ្លូវ​មា​មីង​នៅ​ត្រឿង​ថាំ​ង​ គាំ​​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​។ នៅ​ពេល​មាន​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ចាក់​បេ​តុង​រាប​រ​លូន ផ្តល​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក ដឹក​ជញ្ជូន​ក​សិ​ផល និង​ប្អូន​ៗ​ទៅ​សា​លា​រៀន​”។

​ប៉ុន្មាន​​​ឆ្នាំ​កន្លង ឃុំ​ត្រឿង​ថាំង​បង្កើត​ក្រុម​សហ​ការ​ផលិត​បាន​២​៣​ក្រុម សហ​ករណ៍​​តម្បាញ​១ វាល​ស្រែ​គំ​រូ១ ដោយ​មាន​ផ្ទៃ​ដី​ផលិត​ចំ​នួន​៧០​ហិក​តា។​ ជា​មួយ​នឹង​ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​កសាង​សម្រេច​រួច​រាល់ មួយ​អន្លើ​ដោយ​ប្រ​ភព​ទុន​ជា​ច្រើន​សម្រាប់​ជំ​នួយ​ធ្វើ​ការ​រក​ស៊ី ផ្តើម​ពី​នោះ ឃើញ​ថា​ជីវ​ភាព​មា​មីង​នៅ​ត្រឿង​ថាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ការ​រីក​ចម្រើន​ជា​លំ​ដាប់ ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ប្រ​មាណ​ជិត​៣៩​លាន​ដុង​/​ឆ្នាំ​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ បច្ចុ​ប្បន្ន​ត្រូវ​បាន​កាត់​បន្ថយ​ចុះ​នៅ​៣,៥​%  អត្រា​មនុស្ស​ឋិត​ក្នុង​អា​យុ​ពល​កម្ម និង​ពល​ករ​-ការិ​នី​មាន​ការ​ងារ​ធ្វើ​បន្ទាប់​ពី​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សម្រេច​ជាង​៩០​%។  បង​លីវ​មិញ​ថាញ់ នៅ​ភូមិ​ត្រឿង​ភូ ជា​គ្រួ​សារ​មួយ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឲ្យ​ដឹង​៖​“ពេល​ចូល​រួម​ក្រុម​ដាំ​បន្លែ​សុវត្ថិ​ភាព ផ​លិត​តាម​បទ​ដ្ឋាន​ខ្នាត​VietGAPខ្ញុំ​​រក​បាន​ប្រាក់​ចំ​ណូល​ច្រើន​ជាង​។ ទន្ទឹម​នឹង​នោះ នៅ​រដូវ​ទឹក​ជំ​នន់​ម្តង​ៗ ខ្ញុំ​បាន​ឧបត្ថម្ភ​បុល​ទុន​ចិញ្ចឹម​ត្រី​ផ្ទុក​ក្នុង​សំ​ណាញ​។ ចំ​ណែក​ប្រពន្ធ​ខ្ញុំ​ទទួល​ត្បាញ​កន្រ្ត​ក​ជ័រ​នៅ​ផ្ទះ​។ ផ្តើម​ពី​ប្រ​ភព​ចំ​ណូល​ខាង​លើ​ឆ្នាំ​២០១៦ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជីវ​ភាព​ឈាន​ឡើង​ធូរ​ធារ​ជា​បណ្តើរ​ៗ​”។

លោក​វ៉​ថាញ់​ញ៉ឹក ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ថាំង បញ្ជាក់​៖ “បក្ខ​ភាគ រដ្ឋ​អំ​ណាច​ ប្រ​ជា​ជន​ឃុំ​បាន​កំ​ណត់​ច្បាស់​ត្រូវ​តែ​ស​កម្ម​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​បទ​ដ្ឋាន លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​បន្ទាប់​ពី​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី”​។

                                  ថាញ់​ភូ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វ៉​ថាញ់​ញ៉ឹក