នយោបាយ - សង្គម នយោបាយ - សង្គម

09/01/2018 - 08:57

បង្កើន​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី

ឃុំ​វីរ​ភាព​ង៉ុក​បៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បាន​ទទួល​ស្គាល់​កិត្តិ​នាម​ឃុំ​ជន​បទ​ថ្មី​។ រយៈ​ពេល​កន្លង ស​មា​គម​សហ​ព័ន្ធ​​នា​រី​ឃុំ​ង៉ុក​បៀង បាន​ខ្នះ​ខ្នែង​ចលនា​ស​មា​ជិក រួម​ចំ​ណែក​ក្នុង​ការ​រក្សា​ខ្ជាប់​និង​បង្កើន​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី​។

ស​មាជិ​ក​ស​មា​គម​នា​រី​ឃុំ​ង៉ុក​បៀង​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​នា​នា​
ធ្វើអនាម័យដេីម្បីការពារបរិស្ថាន។

ស​មា​គម​សហ​ព័ន្ធ​នា​រី​ឃុំង៉ុក​បៀង បង្កើត​ទម្រង់​រូប​ភាព និង​ក្លឹប​ជា​ច្រើន​រួច​ដាក់​ឲ្យ​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​បង្កើន​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី​។ តាម​ប្រ​សាសន៍​របស់​បង​ស្រី​កៀង​ធី​ព្រឹក​ប្រ​ធាន​ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ឃុំ​ង៉ុក​បៀង បច្ចុ​ប្បន្ន​ទូ​ទាំង​ឃុំ​មាន​​ស​មា​ជិក​នា​រី​១.៥៩៨​នាក់ ក្នុង​នោះ មាន​ស​មា​ជិក​នា​រី​ខ្មែរ​ចំ​នួន​១.២៧២​នាក់ កំ​ពុង​ស​កម្ម​ភាព​ក្នុង​សា​ខា​ស​មា​គម​នា​រី​ភូមិ​ទាំង​៧​ដែល​​ឋិត​ក្រោម​ឱ​វាទ​។ អនុ​វត្ត​បទ​បញ្ជា​១៥​របស់​គណៈ​កម្មា​ធិកា​រ​បក្ស​ខេត្ត “ស្តី​ពី​ការ​បង្កើន​ការ​ងារ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​កសាង​និង​ការ​ពារ​បរិ​ស្ថាន​នៅ​ទី​ក្រុង មណ្ឌល​តាំង​ទី​លំ​នៅ សំ​ដៅ​ទៅ​លេ​ី​ស​កម្ម​ភាព​ផលិត​កម្ម​អា​ជីវ​កម្ម សេ​វា​កម្ម​លើ​ភូមិ​សាស្រ្ត​ខេត្ត​” ស​មា​គម​បាន​បំ​ផុស​ចលនា​កម្មា​ភិ​បាល​សមា​ជិក​នា​រី​ចូល​រួម​អនុ​វត្ត​បាន​២៩​លើក ដោយ​មាន​ប្រជា​ជន​ចូល​រួម​ចំ​នួន​១.៤៦២​នាក់ ក្នុង​នោះ សមា​ជិក​នា​រី​ចំ​នួន​១.២៨៧​នាក់​។ ចំ​ណែក​ការ​ចលនា​“ក​សាង​គ្រួ​សារ គ្មាន៥ ស្អាត​៣​” សមា​គម​បាន​ផ្សារ​ភ្ជាប់​នឹង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី​ដោយ​ទង្វើ​ជាក់​ស្តែង​​ជា​​ច្រើន តួ​យ៉ាង​៖ កាប់​ឆ្ការ​គុម្ពោត ព្រៃ​សម្អាត​​ផ្ទះ​សម្បែង​ ចោល​សំ​រាម​ក្នុង​ធុង​តាម​ការ​កំ​ណត់​រក្សា​ទេស​ភាព​បរិ​ស្ថាន​បៃ​តង ជ្រះ​ស្អាត​ ក​សាង​“របង​បៃ​តង ច្រក​ទ្វារ​ស្រ​ឡះ​ស្រ​ឡំ​”។ល​។​ បង​ស្រី​ហ្វិញ​ធី​គីម​ត្វៀង ប្រ​ធាន​សា​ខា​ស​មា​គម​នា​រី​ភូមិ​ព្រៃ​វល្លិ៍ ឲ្យ​ដឹង​៖​ “សា​ខា​ស​មា​គម​នា​រី​តែង​ចល​នា​បង​ប្អូន​នា​រី​ចូល​​រួម​ធ្វើ​អ​នា​ម័យ​បរិ​ស្ថាន​ ផ្សព្វ​ផ្សាយ​ការ​ងារ​បង្ការ​ទប់​ស្កាត់​បាប​គ្រោះ​សង្គម ផ្តើម​ពី​សមា​ជិក​ក្នុង​គ្រួ​សារ​គិត​គូរ​ជួយ​បង​ប្អូន​នា​រី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ លើក​ស្ទួយ​ជីវ​ភាព​”។

បច្ចុ​ប្បន្ន ស​មា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ង៉ុក​បៀង  បង្កើត​និង​រក្សា​ខ្ជាប់​ក្រុម​ហ៊ុន​ទុន​កសាង​បង្គន់​អនា​ម័យ​ចំ​នួន​២​ក្រុម មាន​ស​មា​ជិក​ចូល​រួម​ចំ​នួន​៣០​នាក់ ដោយ​រូប​ភាព​បង់​ប្រាក់​ប្រ​ចាំ​ខែ​៩០.០០០​ដុង​។ មក​ទល់​នឹង​បច្ចុប្បន្ន ឲ្យ​បង​ប្អូន​នា​រី​ក​ម្ចី​ទុន​ធ្វើ​បង្គន់​អ​នា​ម័យ​បាន​ចំ​នួន​១២​នាក់​។ ព្រម​ទាំង​ចលនា​ប្រ​ជា​ជន​នៅ​ភូមិ​ទឹក​ហូរ​និង​ភូមិ​កំ​ពង់​ស្លា​បង្កើត​បាន​២​ក្រុម ទម្រង់​រូប​ភាព​ក​សាង​ “របង​បៃ​តង ច្រក​ទ្វារស្រ​ឡះ​ស្រ​ឡំ​”។ ពិ​សេស ស​មា​គម​ទើប​ចលនា​កម្មា​ភិ​បាល​ស​មា​ជិក​ក្នុង​ស្ថា​ប័នបង្កើត​ក្លឹប “នា​រី​ច្នៃ​សំ​រាម​ជា​ប្រាក់​”បាន​១​ក្រុម ដោយ​មាន​ស​មា​ជិក​ចូល​រួម​ចំ​នួន​១០​នាក់​។ ឆ្លង​តាម​រយៈ​ទម្រង់​រូប​ភាព​ទាំង​នេះ គឺជា​អា​សយ​ដ្ឋាន​ឧបត្ថម្ភ​ចំ​ពោះ​ស​មា​ជិក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស​ជា​ប្រ​ចាំ​ខែ ដោយ​ទឹក​ប្រាក់​២០០​.០០០​ដុង​៕

                             សេីុង​ម៉ា​ល័យ​-មុនី​

 

 

ចែករំលែកអត្ថបទ