ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

09/01/2018 - 08:57

ប្រើ​ប្រាស់​អគ្គិ​ស​នី​សុ​វត្ថិ​ភាព

រយៈ​កាល​កន្លង ព្រះ​តេជ​ព្រះ​គុណ​សេីុង​ត្រេវ​ អនុ​ប្រ​ធាន​ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រះ​ពន្លា​ជ័យ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ តែង​ស​កម្ម​ចូល​រួម​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចល​នា​ពុទ្ធ​បរិ​ស័ទ​ប្រើ​ប្រាស់​អគ្គិ​ស​នី​សុ​វត្ថិ​ភាព​។

​ព្រះតេ​ជ​ព្រះ​គុណ​សេី​ុ​ង​ត្រេវ និង​ពូ​ថាច់​ឡេ កំ​ពុង​តាម​ដាន​ស្វែង​យល់​ព័ត៌​មាន
តាមរយៈកាសែតកឹងធើភាសាខ្មែរ និងកាសែតត្រាវិញ។

ព្រះ​តេជ​ព្រះ​គុណ​សេីុ​ង​ត្រេវ តែង​តាម​ដាន​ព័ត៌​មាន​ថ្មី​ៗ​ជា​ប្រ​ចាំ តាម​រយៈ​មធ្យោ​បាយ​ព័ត៌​មាន​ម​ហា​ជន​។ ឆ្លង​តាម​រយៈ​នោះ ជ្រើស​ព័ត៌​មាន​ដែល​មាន​ប្រ​យោជន៍​ទាក់​ទង​ដល់​ការ​រស់​នៅ​រួច​ផ្សព្វ​ផ្សាយ​​ជូន​​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​។ ព្រះ​អង្គ មាន​ព្រះ​ថេរ​ដី​កា​៖ “អា​ត្មា​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​កា​សែត​ខ្មែរ​ពិ​សេស​​​​គឺ​​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ ពី​ព្រោះ​ផ្តល់​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍​។ ឆ្លង​តាម​រយៈ​ព័ត៌​មាន​នោះ អា​ត្មា​តែង​យក​មក​ផ្សព្វ​ផ្សាយ​ជូន​ពុទ្ធ​បរិ​ស័ទ​ដើម្បី​មាន​ស្មារ​តី​ប្រើ​ប្រាស់​អគ្គិស​នី​ក្នុង​គ្រួ​សារ រួម​ចំ​ណែក​ការ​ពារ​អា​យុ​ជី​វិត​កាត់​បន្ថយ​ថ​វិ​កា​ជូន​គ្រួ​សារ​ជា​ដើម​”។

ពូ​ថាច់​ឡេ គណៈ​កម្ម​ការ​វត្ត​ព្រះ​ពន្លា​ជ័យ ឲ្យ​ដឹង​៖ “ព្រះ​តេជ​ព្រះ​គុណ​សេី​ុ​ង​ត្រេវ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​។ ក្រៅ​ពី​ផ្សព្វ​ផ្សាយ​ក្នុង​វត្ត​នៅ​ថ្ងៃ​សីល  ព្រះ​អង្គ​ថែម​ទាំង​ឆ្លៀត​ផ្សព្វ​ផ្សាយ​បន្ថែម​ពេល​និ​មន្ត​ទៅ​សូត្រ​មន្ត​ឬ​ក៏​ទេស​នា​នៅ​តាម​ភូមិ​។ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ និង​ចល​នា​របស់​ព្រះ​ចៅ​អ​ធិ​ការ​គ្រួ​សារ​ ខ្ញុំ​មាន​ស្មារ​តី​ភ្ញាក់​រឭក​ក្នុង​ការ​ប្រើ​ប្រាស់​អគ្គិ​សនី​។  បច្ចុ​ប្បន្ន  គ្រួ​សារ​ខ្ញុំ​បង់​ថ្លៃ​អគ្គិ​ស​នី​ពី​៣០.០០០​ដល់​៤០.០០០​ដុង​រៀង​រាល់​ខែ តិច​ជា​ង​បើ​ប្រៀប​នឹង​មុន​នេះ​”។ បងថា​ច់​ទ្រុង នៅ​ភូមិ​បត់​ចេក ឲ្យ​ដឹង​៖ “ពី​មុន​អា​ស្រ័យ​មិន​ទាន់​ច្បាស់​ពី​ការ​ប្រិត​សំ​ចៃ​អគ្គិ​ស​នី ម្ល៉ោះ​ហើយ​ខ្ញុំ​ប្រើ​ប្រាស់​ប្រ​ភេទ​អំ​ពូល​ភ្លើង​ស៊ី​ភ្លើង​ច្រើន ហើយ​ជួន​កាល​បើក​ទូរ​ទស្សន៍​ចោល​។ល។ ក្រោយ​ពី​បាន​ស្ដាប់​ព្រះ​តេជ​ព្រះ​គុណ​ស៊េីង​​ត្រេវ ផ្សព្វ​ផ្សាយ​ពី​របៀប​ប្រិត​សំ​ចៃ​អគ្គិ​​​​​ស​នី ខ្ញុំ​តែង​បិទ​ឧប​ករណ៍​ប្រើ​ថាម​ពល អគ្គិ​ស​នី ដូច​ជា​៖ អំ​ពូល​ភ្លើង កង្ហារ​ជា​ដើម​ពេល​ទៅ​ធ្វើ​ការ​ងារ​។ ពិ​សេស ខ្ញុំ​អនុ​វត្ត​យ៉ាង​ត្រឹម​ត្រូវ​របៀប​ប្រើ​ប្រាស់​អគ្គិ​ស​នី​សុ​វត្ថិ​ភាព ដែល​ព្រះ​អង្គ​ណែ​នាំ​ដើម្បី​សុ​វត្ថិ​ភាព​ដល់​ខ្លួន​និង​គ្រួ​សារ​”។

ព្រះ​​ចៅ​អធិ​ការ​សេី​ុ​ង​ត្រេវ តែង​ក្រើន​រំ​ឭក​ពុទ្ធ​បរិ​ស័ទ​ថា ពេល​មិន​នៅ​ផ្ទះ​ត្រូវ​បិទ​កុង​តាក់​អគ្គិ​ស​នី ដើម្បី​ចៀស​វាង​ហា​និ​ភ័យ​ផេ្សង​ៗ​។ ក្នុង​វត្ត​ក៏​ដូច្នោះ ព្រះ​អង្គ​តែង​ក្រើន​រំ​ឭក​ព្រះ​សង្ឃ​ប្រើ​ប្រាស់​អគ្គិ​ស​នី​ដោយ​ប្រិត​សំ​ចៃ​និង​សុ​​វត្ថិ​ភាព​។ បច្ចុ​ប្បន្ន​វត្ត​ប្រើ​តែ​អំ​ពូល​ភ្លើង Compact សម្រាប់​អុជ​បំ​ភ្លឺ​។ តាម​ថេរ​ដី​កា​របស់​​​ព្រះ​អង្គ ពី​ព្រោះ​ប្រភេទ​អំ​ពូល​ភ្លើងនេះ​ ស៊ី​ភេ្លីង​តិច​ជាង​៥​ដង និង​អា​យុ​កាល​ក៏​វែង​ជាង​បើ​ប្រៀប​នឹង​អំ​ពូល​ភ្លើង​ពង​មាន់​ធម្ម​តា​៕


​                            សេីុង​ម៉ា​ល័យ​-វិ​មាន​

ចែករំលែកអត្ថបទ