អប់រំ អប់រំ

09/01/2018 - 08:57

ជួយ​សិស្សា​នុសិស្ស​ស្ងប់​ចិត្ត​រៀន​សូត្រ

តាម​​​ប្រ​សាសន៍​លោក​ង្វៀន​វុាំ​ង​ថាញ អ​នុ​ប្រធាន​កា​រិ​យា​​ល័យ​ជនជាតិ​ស្រុក​វ៉ី​ធ្វី ខេត្ត​ហូវ​​យ៉ាង បច្ចុប្បន្ន​ទូ​ទាំង​ស្រុក​មាន​អង្គ​ភាព​សា​លា​ចំ​​នួន៥០​​កន្លែង​។ ពិ​សេស​ នៅ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ក​រ​ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​សា​លា​សម​រម្យ រឹង​មាំ​។

ជ្រុង​មួយ​​នៃ​ទី​ធ្លា​​អ​នុ​វិ​ទ្យា​ល័យ​វី​ធ្វី​។

នៅ​ឃុំ​វ៉ី​ធ្វី មាន​សា​លា​តាំង​ពី​ថ្នាក់​មតេ្តយ្យ​ដល់​អនុ​វិ​ទ្យា​ល័យ​ចំ​នួន​៤​មណ្ឌល ត្រូវ​បាន​ក​សាង​រឹង​មាំ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សិស្សា​នុ​សិស្ស​អភិ​វឌ្ឍ គ្រប់​ជ្រុង​ជ្រោយ​។ ក្នុង​នោះ សា​លា​សម្រេច​លក្ខ​ឋាន​ជាតិ​ចំ​នួន​៣។​ ប្អូន​យ័ញ​ធី​ត្រាង នៅ​ភូមិ​៨ ឃុំ​វីធ្វី ជា​សិ​ស្ស​អនុ​វិ​ទ្យាល័យ​វ៉ី​ធ្វី រៀប​រាប់​៖ “សា​លា ប្អូន​មាន​បន្ទប់​ពិ​សោធន៍​ បន្ទប់​មុខ​វិជ្ជា​បន្ទប់​កុំ​ព្យូ​ទ័រ​និង​បន្ទប់​តន្រ្តី​។ ទី​ធ្លា​សា​លា​ធំ​ទូ​លាយ​និង មាន​ដើម​ឈើ​ធំ​ៗ​ជា​ច្រើន ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ ម៉្លោះ​ហើយ​ប្អូន​ៗ​ចូល​ចិត្ត​ទៅ​រៀន​ណាស់​”។ តាម​ប្រ​សាសន៍ លោក​ថាញ់​ម៉ុង នាយ​កា​រិ​យា​ល័​យ​នៃ​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​ហូវ​យ៉ាង វី​ធ្វី​គឺ​ជា​ភូមិ​សាស្រ្ត​មួយ​ក្នុង​ចំ​ណោម​ភូមិ​សាស្រ្ត​ដែល​ខេត្ត​ចាប់​អា​រម្មណ៍​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​ខាង​វិ​ស័យ​អប់​រំ​ឆាប់​រហ័ស​និង​គុណ​ភាព​។ បច្ចុ​ប្បន្ន ប្រ​ព័ន្ធ​សា​លា​រៀន​តែង​ពង្រាយ​ស្មើ​នៅ​លើ​ភូមិ​សាស្រ្ត មាន​១០០​%​ឃុំ ទីរួម​ស្រុក​មាន​សា​លា​មត្តេយ្យជា​មូល​ដ្ឋាន ផ្តល​លក្ខណៈ​ងាយ​ស្រួល ដើម្បី​កៀរ​គរ​ចំ​នួន​កុ​មារ​និង​សិស្សា​នុសិស្ស​ក្នុង​វ័យ​សិក្សា​ចូល​រៀន​បាន​ជា​អតិ​បរមា​។

បច្ចុ​ប្បន្ន ស្រុក​វី​ធ្វី​មាន​សា​លា​មត្តេយ្យ​ចំ​នួន​១១​សា​លា​បឋម សិក្សា​ចំ​នួន​២៧​សា​លា អនុ​វិ​ទ្យា​ល័យ​ចំ​នួន​៨​សា​លានិង​វិ​ទ្យា​ល័យ​ចំនួន​៣​សា​លា មជ្ឈ​មណ្ឌល​អប់​រំ​ជា​ប្រ​ចាំ​ចំ​នួន​១។ ប្រ​​ព័ន្ធ​​​សា​លា​កំ​ពុង​បាន​ផ្នែក​អប់​រំ​សហ​ការ​ជា​មួយ​ស្រុក កែ​សម្រួល​ផែន​ការ​អភិ​វឌ្ឍ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ដល់​ឆ្នាំ​២០២០ សម​ស្រប​នឹង​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​។ ស្រុក​វី​ធ្វី​អនុ​វត្ត​គួប​ផ្សំ​នឹង​ប្រ​ភព​ទុន វិ​និ​យោគ​កសាង​មូល​ដ្ឋាន​សម្ភារៈ​ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​សា​លា​សម្រេច​​បទ​ដ្ឋាន​​ជាតិ​ រួម​ចំណែ​ក​អនុ​វត្ត​ជោគ​ជ័យ​ទិស​ដៅ​កសាង​ឃុំ​ជន​បទ​ថ្មី​នៅ​តាម​ឃុំ​នី​មួយ​ៗ​។ មក​ដល់​បច្ចុ​ប្បន្ន អត្រា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ទូ​ទាំង​ស្រុក​ជិត​៤០​%​។

តាម​ប្រ​សាសន៍​លោក​ង្វៀង​វុាំង​ថាញ កា​រិ​យា​ល័យ​ជន​ជាតិ​សហ​ការ​ជា​មួយ​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្ដុះ​ប​​ណ្ដាល​សហ​ជីព​អប់​រំ​ស្រុក  បាន​ឧបត្ថម្ភ​ដ​ល់​កម្មា​ភិ​បាល ស​ហ​ជីព​ធ្វើ​ការ​នៅ​ផ្នែក​អប់​រំ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ជាង​២៦០​លាន ដុង​។ ទន្ទឹម​នឹង​នោះ ជូន​អំ​ណោយ​អា​ហា​រូប​ករណ៍ កង់​ដល់​សិស្សា​នុ​សិស្ស​ជន​ជាតិ​ខ្មែរ​មាន​ស្ថាន​ភាព​លំ​បាក​។ ប្អូន​យ័ញ​ធី​មិញ​ធូ ជា​សិស្ស​អនុ​វិ​ទ្យា​ល័យ​វ៉ី​ធ្វី រៀប​រាប់​៖ “ដើម​ឆ្នាំ​សិក្សា ប្អូន​ទទួល​សិក្ខូ​ប​ករណ៍ អា​ស្រ័យ​សប្បុ​រស​ជន​ជូន​ម៉្លោះ​ហើយ​ម្ដាយ​ឪ​ពុក​ប្អូន​មិន​ចាំ​​បាច់​បង់​ប្រាក់​ទិញ​។  អំ​ណោយ​នេះ បាន​ជួយ​ប្អូន​ស្ងប់​ចិត្ត​រៀន​សូត្រ​។ ប្អូន​នឹង​ខិត​ខំ​រៀន​សូត្រ​ឲ្យ​ពូ​កែ ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​កម្រិត​អនុ​វិ​ទ្យា​ល័យ ប្អូន​នឹង​ប្រ​ឡង​ចូល​វិ​ទ្យា​ល័យ​អន្តេ​វា​សិក​ខេត្ត  ដើម្បី​បាន​ស្នាក់​នៅ​នឹង​កន្លេង​ងាយ​ស្រួល​​ក្នុង​ការ​រៀន​សូត្រ​៕

              ហា​ថាញ់​-ទី​​ទុយ

ចែករំលែកអត្ថបទ