សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

09/01/2018 - 08:57

ធា​នា​បាន​ល្អ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ជន​បទ

“បង្កើន​ប្រ​សិទ្ធ​ភាព ការ​ងារ​នគរ​បាល អនុ​វត្ត​ទិស​ដៅ​ជាតិ ក​សាង​ជន​បទ​ថ្មី​” គឺ​ប្រ​ធា​​ន​បទ​សិក្ខា​សា​លា ​​អា​​ស្រ័យ​ក្រ​សួង​នគរ​បាល​ស​ហ​ការ​ជា​មួយ​នឹង​នគរ​បាល​ក្រុងកឹង​ធើ ទើប​រៀប​ចំ​ឡើង​នៅ​ក្រុង​កឹង​ធើ​។

ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​បាន​ធ្វើ​
ឲ្យ​តំ​បន់​ជន​បទ​តែ​ង​រក្សា​ខ្ជាប់​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។

អនុ​​វត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ក​សាង​ជន​បទ​ថ្មី ក្រ​សួង​នគរ​បាល​ប្រ​កាស់​ឲ្យ​ប្រើ​នូវ​ឯក​សារ​ដឹក​នាំ​ចង្អុល​ការ​ក្នុង​ការ​ងារ​ធា​នា​សន្តិ​សុ​​ខ​សណ្ដាប់​ធ្នាប់​តំ​បន់​ជន​បទ​។   កម្លាំង​នគរ​បាល​ក្នុង​អង្គ​ភាព​នា​នា​នៅ​ភូមិ​ភាគ ម្ចាស់​ការ​ក្នុង​ការ​ក្ដោប​ក្ដាប់​ស្ថាន​ភាព​កសាង​ផែន​ការ​​ធ្វើ​សេ​​​នា​​​ធិ​​ការ​​ជូ​ន​​គណៈ​​កម្មា​​​ធិ​​ការ​​បក្ស រដ្ឋ​​​អំ​​ណាច​​កសាង​​លក្ខ​​ឋាន​​ជន​​ប​ទ​​ថ្មី​អនុ​វត្ត​លក្ខ​ឋាន​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ដោយ​មាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន ធ្វើ​សេ​នា​ធិ​ការ​ដោះ​ស្រាយ​បាន​ទាន់​ពេល​ស្ថាន​ភាព​ជម្លោះ​ទាស់​ទែង ប្ដឹង​ត​វ៉ា​មិន​ទុក​ឲ្យ​កើត​ឡើង​ចំ​ណុច​ក្ដៅ ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​ស​កម្ម​ចូល​រួម​ការ​ពារ​សន្តិ​សុខ​ប្រ​ទេស​ជាតិ ពង្រីក​តួ​នាទី​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុងជន​រួម​ជាតិ សា​ស​នា​។ ផ្ដុំ​កម្លាំ​ង​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​នៅតំ​បន់​ជន​បទ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព  បើក​យុទ្ធ​នា​ការ​ចំ​ណុច​ខ្ពស់ បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ព្រហ្ម​ទណ្ឌ បាប​គ្រោះ​សង្គម អត្រា​សើុប​អង្កេត​រក​ឃើញ​អំ​ពើ​ល្មើស​ច្បាប់​នៅ​តំ​បន់​ជន​បទ​សម្រេច​គុណ​ភាព​ខ្ពស់​។ ឆ្នាំ​កន្លង​ហើយ កម្លាំង​នគរ​បាល​ទូ​ទាំង​ប្រ​ទេស សើុ​ប​អង្កេត​រក​ឃើញ​ជាង​៤២​ពាន់ ករណី​ចាប់​ខ្លួន​មុខ​សញ្ញា​ជាង​៨០​ពាន់ រក​ឃើញ​ជាង​១៨​ពាន់​ករណី រឹប​អូស​ហេ​រ៉ូ​អ៊ីន​(heroin)​៥១៣​គីឡូ​ក្រាម គ្រឿង​ញៀន​ចម្រុះ​ជាង​៣៨៣​គ្រាប់។ ចលនា​ទូ​ទាំង​ប្រ​ជា​ជន ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ប្រ​ទេស​ជាតិ តំ​បន់​ជន​បទ​ត្រូវ​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ដោយ​មាន​ខ្លឹម​សារ​រូប​ភាព​សម្បូរ​បែប ដាស់​ភ្ងោក​កម្លាំង​ប្រ​ជាជ​​ន​ក្នុង​ការ​ងារ​ធានា​សន្តិ​សុខ​​សណ្ដាប់​​ធ្នា​ប់​​។ បច្ចុ​ប្បន្ន ទូ​ទាំង​ប្រ​ទេស មាន​ទម្រង់​រូប​ភាព អង្គ​ការ​ម​ហា​ជន​ជាង​៧០០ ក្នុង​នោះ​មាន​ទម្រង់​រូប​ភាព​ជា​ច្រើន មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​ក្នុង​ការ​កាត់​បន្ថយ​ឧក្រិដ្ឋ​កម្ម​នៅ​តំ​បន់​ជន​បទ​ជា​ដើម​។ល។។

តាម​ប្រសាសន៍​អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល ង្វៀង​វុា​ំង​សើុង កម្ម​វិ​ធី​កសាង​ជ​ន​បទ​ថ្មី​បាន​ឆ្លើយ​តប​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​តំ​បន់​ជន​បទ ព្រម​ទាំង​បាន​ប្រ​ព័ន្ធ​ន​យោ​បាយ​និង​ទូ​ទាំង​ប្រ​ជា​ជន​គាំ​ទ្រ​ដោយ​មាន​ការ​រីក​រាល​ដាល​ឆាប់​រហ័ស ធ្វើ​ឲ្យ​ទិដ្ឋ​ភាព​ជន​បទ​មាន​ការ​វិវឌ្ឍ រួម​ចំ​ណែក​បង្កើន​ជីវ​ភាព​សម្ភា​រ ស្មារ​តី​របស់​ប្រ​ជា​ជន​តំ​បន់​ជន​បទ​។ អនុ​រដ្ឋ​មន្ត្រី​ចង្អុល​ការ​ក្នុង​ពេល​ខាង​មុខ​នេះ កម្លាំង​នគ​រ​បាល​គប្បី​បន្ត​ការ​ពង្រីក​តួ​នា​ទី​ស្នូល​សហ​ការ​ជា​មួយ​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​អនុ​វត្ត​ឲ្យ​បាន​ល្អនូ​វ​លក្ខ​ឋាន​សន្តិ​សុខ​​សណ្ដាប់​ធ្នាប់​ជា​មួយ​នឹង​រូប​ភាព ខ្លឹម​សារ​សម្បូរ​បែប ជាក់​ស្ដែង​ធានា​បាន​ល្អ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តំ​បន់​ជន​បទ កម្លាំង​កសាង​តំ​បន់​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

ស្រប​ឱ​កាស​នេះ នគរ​បាល​ក្រុង​កឹង​ធើ​បាន​ជូន​ថវិ​កាឧ​បត្ថម្ភ​កសាង​ផ្ទះ​មេត្តា​ធម៌​២​ខ្នង​អា​ស្រ័យ​អង្គ​ភាព​ចលនា​ក្រុម​ហ៊ុន​ធៀង​ហ្វឹង ផ្ទះ​មួយ​ខ្នង​ៗ​គិត​ជា​ទឹក​ប្រាក់​៣២​លាន​ដុង​ដល់​គ្រួសា​រ​ចំ​នួន​២​ ដែល​មាន​ជីវ​ភាព​ជួប​ការ​លំ​បាក​នៅ​ស្រុក​ផុង​ដៀង​និង​ថើយ​ឡាយ ក្រុង​កឹង​ធើ​៕

    អត្ថ​បទ​រូប ថាញ់​ផុង​-​ទី​ទុយ

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀង​វុា​ំង​សើុង