កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

09/01/2018 - 08:57

អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ផ្សា​រ​ភ្ជាប់​នឹងទេ​ស​ចរណ៍​នៅ​បា​ហង

បា​ហង​(ស្រុក​កៀង​លឿង ខេត្ត​កៀង​យ៉ាង​) មាន​ចម្ងាយ​ពី​ហា​តៀង​ប្រ​មាណ​២០​​គី​​ឡូ​ម៉ែត្រ​ ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដោយ​ភូមិ​សាស្រ្ត​មាន​ព្រៃ​ភ្នំ​និង​សមុទ្រ​ដ៏​ស្រស់​ត្រ​កាល​។

​គន់​មើល​សុ​រិ​យា​អស្តង្គត​នៅ​កំ​ពង់​ផែ​ទី​ប្រ​ជុំ​ជន​បា​ហង​។

ពី​មុន​ទី​ប្រ​ជុំ​ជន​បា​ហង​គឺ​ជា​គោល​ដៅ​បន្ទាប់​បន្សំ ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​នៅ​ក្រុង​ហា​តៀង ភាគ​ច្រើន​ជម្រើស​ស្នាក់​នៅ​ហា​តៀង​និង​រ៉ាច់​យ៉ា គឺ​អាច​ទៅ​កម្សាន្ត​នៅ​កោះ​ភូ​តឺ​វត្ត​ហាង​នៅ​បា​ហង​។ អា​ស្រ័យ​គ្មាន​ភ្ញៀវ​ទេស​ចរ​ស្នាក់​នៅ ម៉្លោះ​ហើយ​ទី​ប្រ​ជុំ​ជន​បា​ហង​មិន​ទាន់​មាន​ការ​អភិ​វឌ្ឍ​សេ​វា​ទេស​ចរណ៍​ជា​ដុំ​កំ​ភួន​ឡើយ។ ប៉ុន្តែតាំង​ពី​បា​ហង​ដឹម ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​​ជីវ​ស្ថាន​សមុទ្រទាក់​​ទាញ​អា​រម្មណ៍ មាន​សណ្ឋា​គារ​ភោជ​នី​យ​ដ្ឋាន​ទំ​នើប​ៗ​ជា​ច្រើន ត្រូវ​បាន​កសាង​ឡើង​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ថ្មី​នៃ​ទី​ប្រ​ជុំ​ជន​បា​ហង​។

ប្រ​សិន​បើ​មិន​ចង់​ស្នាក់​នៅ​មជ្ឈ​មណ្ឌល​ទី​ប្រ​ជុំ​ជន​បា​ហង ភ្ញៀវ​ទេស​ចរ​អាច​នឹង​ទៅ​ស្នាក់​នៅ​កោះ​ត្រែម resort & Spa បាន​សាង​សង់​នៅ​ឃុំ​ប៊ិញ​អាង​ស្រុក​កៀង​លឿង​ ខេត្ត​កៀង​យ៉ាង ចម្ងាយ​ពី​ក្រុង​រ៉ាច់​យ៉ា​ប្រ​មាណ​៨០​គី​ឡូ​ម៉ែត្រ​។ ពិ​សេស​ នេះឋិត​នៅ​ចម្ងា​យ​ពី​កោះ​ភូ​តឺ​ប្រ​មាណ​១​គី​ឡូ​ម៉ែត្រ ដោយ​មាន​ទ្រង់​ទ្រាយ​៨៧​បន្ទប់​។ កោះ​ត្រែ​ម​ឋិត​លើ​ចុង​ប៉ូច​ដី​មាន​សណ្ឋាន​ត្រី​កោណ​បែរ​ទៅ​ស​មុទ្រ​ទិស​បស្ចិម​។ ឋិត​នៅ​លើ​កំ​ពូល​ភ្នំ ភ្ញៀវ​ទេស​ចរ​អាច​គយ​គន់ កោះ​តូច​ធំ​នៅ​កណ្តាល​ស​មុទ្រ​នៃ​ប្រ​ជុំ​កោះបា​​លួ​។ ក្រោយ​ពី​ស្នាក់​លម្ហែ​កាយ​នៅ​កោះ​ត្រែម ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​ឲ្យ​តម្លៃ​ថា​ទី​នេះ​ប្រៀប​ដូច​ជា “ហា​ឡុង​ទី​២​”នៃ​ភាគ​ខាង​ត្បូង​។ Resort កោះ​ត្រែម​ទាក់​ទាញ​ពលករ​-ការិ​នី​នៅ​ភូមិ​ភាគ​មក​ធ្វើ​ការ​នៅ​ទី​នេះ​។ បង​ស្រី​ធី​ឌីប នៅ​ភូមិ​បា​ត្រាយ ឃុំ​ប៊ិញ​អាង ឲ្យ​ដឹង​៖ “កូ​ន​ស្រី​ខ្ញុំ​ពី​មុន​ទៅ​ធ្វើ​ការ​នៅ​ក្រុង​រ៉ាច់​យ៉ា​។ មុន​នឹង Resort កោះត្រែម​​ដំ​ណើរ​ការ​កូន​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ការងារ​បាន​អ្នក​គ្រប់​គ្រង​ទទួល​និង​ណែ​នាំ​ធ្វើ​ការ​នៅ​ទី​នេះ​តែ​ម្តង​។ ធ្វើ​ការ​នៅ​ក្រុង​រ៉ាច់​យ៉ា បង់​ថ្លៃ​ផ្ទះ​សំ​ណាក់ ហូប​ចុក ម៉្លោះ​ហើយ​នៅ​សេស​សល់​ប្រាក់​បន្តិប​ន្តួច​។ ធ្វើ​ការ​នៅ​ជិត​ផ្ទះ ទើប​មាន​ប្រាក់​សេស​សល់​ជួយ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​សង់​បាន​ផ្ទះ​ថ្មី​”។

រយៈ​ពេ​ល​ជិត​ៗ​នេះ វត្ត​ហាង កោះ​ភូ​តឺ​លែង​​ជា​គោល​ដៅ​សំ​ខាន់​សម្រាប់​ទេស​ចរណ៍​បា​ហង​។ ភ្ញៀវ​​ទេស​ចរ​ពេញ​ចិត្ត​បំ​ផុត​នៅ​ពេល​ជិះ​ក​ប៉ាល់​ល្បឿន​លឿន​ទៅ​កាន់​កោះ​បា​ដឹម​ ហូប​ចុក​និង​សម្រាក​កាយ ពេល​រា​ត្រី​នៅ​ទី​នេះ។ ទូក​កា​ណូ​ល្បឿន​លឿន​រាប់​សិប​គ្រឿង​ដំ​ណើរ​ការ​ជា​ប្រ​ចាំ​នៅ​ពេល​ចំ​ណុច​ខ្ពស់​ទេស​ចរណ៍ ផ្តើម​ពី​នោះ បង្ក​បាន​ការ​ងារ​ធ្វើ​ជូន​ពល​ករ​-កា​រិ​នី​នៅ​ជន​បទ​។ បង​យ័ញ​ហ្វាង​មិញ នៅ​ទី​ប្រ​ជុំ​ជន​បា​ហង ជំ​នួយ​ការ​បើក​បរ​ក​ប៉ាល់​ល្បឿនលឿ​ន ឲ្យ​ដឹង​៖ “អា​ស្រ័យ​បា​ហង​អភិ​វឌ្ឍ​ទេស​ចរណ៍​ទើប​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ អា​ស្រ័យ​ទៅ​តាម​ទូក​នេ​សាទ​ជា​ច្រើន​ឆ្នាំ​មាន​ប​ទ​ពិ​សោធន៍​ក្នុង​ការ​បើកបរ ម៉្លោះ​ហើយ​ខ្ញុំ​បើក​ក​ប៉ាល់​ល្បឿន​លឿន​យ៉ាង​ជំ​នាញ​ជូន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​បា​ហង​​ដឹម​និង​កោះ​ផ្សេង​ៗទៀត​នៅ​ប្រ​ជុំ​កោះ​បាលួ​។ ខ្ញុំ​ធ្វើ​ការ​ពេល​ថ្ងៃ​ពេល​ល្ងាច​ទេី​ប​បាន​ទៅ​ជួប​ជុំ​គ្រួ​សារ​”។

តាម​ប្រ​សាសន៍​លោក​យ័ញ​ដាញ ប្រធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​កៀង​លឿង ឲ្យ​ដឹង​៖ ពេល​បា​ហង​អភិ​វឌ្ឍ​ទេស​ចរណ៍ បង្ក​លក្ខណៈ​ឲ្យ​ពល​ករ-​កា​រិ​នី​ជន​ជាតិ​ភាគ​តិច​មាន​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​៕

ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ