នយោបាយ - សង្គម នយោបាយ - សង្គម

15/01/2018 - 16:30

ជំនួប​មុខ​អតីត​កម្មា​​ភិ​បាល​ក្រុម​អ្នក​ជំ​នាញ​ការ និង​ក្រុម​៩៩០២ បំ​ពេញ​កាត​ព្វ​កិច្ច​អន្តរ​ជាតិ​​នៅ​ព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង ទើប​បាន​រៀប​ចំ​ពិ​ធី​ជំ​នួប​មុខ អតីត​​កម្មា​ភិ​បាល​ក្រុម​អ្នក​ជំ​នាញ​ការ​ឯក​ភាព និង​ក្រុម​៩៩០២ បាន​បំ​ពេញ​កា​តព្វ​កិច្ច​អន្តរ​ជាតិ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ (ដំ​ណាក់​កាល​ពី​ខែ​១ ឆ្នាំ​១៩៧៩​ដល់​ខែ១២ ឆ្នាំ​១៩​៨៩)​។
 

ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំងថ​ត​រូប​អនុស្សាវរីយ៍​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​ខេត្ត​កែប ​
ខេត្ត​​​កំ​​ព​ង់​ឆ្នាំង ​ព្រះ​​រា​​ជា​ណា​ចក្រកម្ពុជា​។

ក្នុង​ពិ​ធី​ជំ​នួប​មុខ​នេះ លោក​កែ​ន​សត្ថា​ អ​ភិ​បាល​ខេត្ត​កែ​ប ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា សម្ដែង​នូវ​សេច​ក្តី​អំ​ណរ​គុណ ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បក្ស​និង​រដ្ឋា​ភិ​បាល​វៀត​ណាម​។ ពិ​សេស​គឺ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ព្រម​ទាំង​សាច់​ញាតិ​របស់​យោ​ធា​ដែល​បាន​ពលី​កម្ម ដើម្បី​បុព្វ​ហេតុ​រំ​ដោះ​កម្ពុជា​។ ទន្ទឹម​នឹង​នោះ បាន​អំ​ណះ​អំ​ណាង​ថា​ប្រ​ទេស​កម្ពុជា​តែង​ត្រៀម​ជា​ស្រេច​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​សមត្ថ​កិច្ច​របស់​វៀត​ណាម ដើម្បី​ស្វែង​រក​ប្រ​មូល​អដ្ឋិ​ធាតុ​សម​មិត្ត មិត្ត​រួម​កង​ដែល​បាន​ពលី​កម្ម​នៅ​លើ​ទឹក​ដី​កម្ពុ​ជា​។ ជំ​រុញ​នូវ​ចំ​ណង​សាម​គ្គីមិត្ត​ភាព រ​វាង​ប្រ​ជា​ជន​វៀត​ណាម​និង​ប្រ​ជា​ជន​កម្ពុជា​ឲ្យ​រឹត តែ​ជ្រាល​ជ្រៅ​ប្រ​កប​ដោយ​មនោ​សញ្ចេត​នាស្អិត​ល្មួត​ជាង​ទៀត​។ 

មាន​ប្រ​សាសន៍​ក្នុង​ឱ​កាស​ជំ​នួប​មុខ សម​មិត្ត ឡឹម​វុា​ំង​ម៉ឹង សមា​ជិក​បម្រុង​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ប្រ​ធាន​សមា​គម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា សង្ឃឹម​ថា រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ខេត្ត​កែប ខេត្ត​កំ​ពង់​ឆ្នាំង​បន្ត​ការ​ពង្រីក​ទំ​នាក់​ទំ​នង​ដោះ​ដូរ សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ខេត្ត​ហូវ​យ៉ាង និង​ក្រុង​កឹង​ធើ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ អប់​រំ​ប្រ​វេណី​បដិ​វត្តន៍ ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ជាង​ទៀត​នូវ​ទំ​នាក់​ទំ​នង​មិត្ត​ភាព ប្រ​ទេស​ជិត​ខាង​ល្អ​ប្រ​សើរ​៕

                                  ត្រឿង​ផល-វិមាន​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កែ​ន​សត្ថា​