អប់រំ អប់រំ

15/01/2018 - 16:30

រួម​កម្លាំង​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស

នោះ​គឺ​បំ​ណង​របស់​អ្នក​គ្រូ​លី​ធី​ធ្វី​ហៀង គ្រូ​បង្រៀន​វិញ្ញា​សារ​ភូមិ​-ប្រ​វត្តិ​សាស្រ្ត នៅ​អនុ​វិ​ទ្យា​ល័យ​ថើយ​ស្វឹង ស្រុក​កើ​-ដ ក្រុង​កឹង​ធើ។ តាំង​ពី​តូច អ្នក​គ្រូ​តែង​ខិត​ខំ​រៀន​សូត្រ​​និងមាន​បំ​ណង​ក្លាយ​ជា​គ្រូ​បង្រៀន​។ ឆ្នាំ​២០០៣ ក្រោយ​​​​ពី​ប្រ​ឡង​ជាប់​បរិញ្ញា​ប័ត្រ អ​នុ​ម​ហាវិ​ទ្យា​ល័យ​គ​រុ​កោ​សល្យ​កឹង​ធើ អ្នក​គ្រូ​សូម​ចុះ​មក​ឃុំ​ថើយ​ស្វឹងបំពេញ​ការ​ងារ​។

អ្នក​គ្រូ​លី​ធី​ធ្វី​ហៀង តែង​សិក្សា​ស្រាវ​ជ្រាវ​លើក​កម្ពស់​មុខ​ជំ​នាញ​។

ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​អ្នក​គ្រូ​ហៀង​មាន​ការ​លំ​បាក​។ អ្នក​គ្រូ​ជិះ​ម៉ូ​តូ​ពី​ផ្ទះ​ទៅ​សា​លា​រៀន​និង​ពី​សា​លា​រៀន​មក​ផ្ទះ​រៀង​រាល់​ថ្ងៃ​។ ម៉្យាង​ទៀត​សា​លា​រៀន​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ស្រុក​កើ​-ដ ផ្លូវ​ទៅ​មក​ក៏​លំ​បាក បន្ទប់​រៀន​មិន​ទាន់​រឹង​មាំ​ និង​ខ្វះ​ឧប​ករណ៍​បង្ហាត់​បង្រៀន​។ល។ ក្រោយ​មក​អ្នក​គ្រូ​ហៀង​ ត្រូវ​បាន​រៀប​ចំ​ឲ្យ​ចូល​នៅ​ផ្ទះ​បេស​ក​កម្ម​។ ក្រោយ​មក​ទៀត​ពេល​សា​លា​រៀន​កសាង​សម្រេច​បទ​ដ្ឋាន​ជាតិ ផ្ទះ​បេ​​ស​ក​កម្ម​របស់​អ្នក​គ្រូ​និង​មិត្ត​រួម​អា​ជីព​ក៏​បាន​រុះ​រើ​ចេញ​ អ្នក​គ្រូ​ក៏​បាន​ជួល​ផ្ទះសំ​ណាក់​ស្នាក់​នៅ​ជិត​២​ឆ្នាំ​។ អ្នក​គ្រូ​ហៀង​រៀប​រាប់​៖ “​ទៅ​អស់​ពេល​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដើម្បី​បង្ហាត់​បង្រៀន​គឺ​ជា​ក្តី​បំ​ណង​របស់​ខ្ញុំ​។ ឃើញ​ផ្ទាល់​ភ្នែក​នូវ​ភាព​ខ្វះ​ខាតរបស់​​សិស្ស​នៅ​ទី​នេះ កាន់​តែ​ធេ​ី​្វឲ្យ​ខ្ញុំ​រឹត​តែ​ផ្សារ​ភ្ជាប់​នឹង​សា​លា​រៀន​នេះ​ជាង​ទៀត​”។​បណ្តា​រឿង​ដែល​អ្នក​គ្រូ​ហៀង​ធ្លាប់​បាន​ឆ្លង​កាត់​ជា​មួយ​នឹង​សិស្ស​នៅ​ទី​នេះ រឹត​តែ​ញាំុង​ឲ្យ​មនោ​សញ្ចេត​នា​រវៀងគ្រូ​និង​សិស្ស​កាន់​តែ​ជិត​សិ្នទ្ធ​ជាង​ទៀត​។ ឆ្នាំ​២០០៤ ជា​ឆ្នាំ​បាន​ចែក​ក្រុង​កឹង​ធើ និង​ខេត្ត​ហូវ​យ៉ាង ស្រុក​កើ​-ដ​បាន​ចែក​ចេញ​ពីស្រុក​អូរ​ម៉ូង (ចាស់) ឃុំ​ថើយ​ស្វឹង​ ជា​ឃុំ​ជួប​ការ​លំ​បាក​បំ​ផុត​របស់​ស្រុក​ហើយ ជា​ឃុំ​ចែក​ចេញ​​ពី​ឃុំ​ថើយ​ដុង​ផង​ដែរ​។ អ្នក​គ្រូ​ហៀង​រួម​ជា​មួយ​នឹង​គណៈ ផ្នែក​នៅភូ​មិ​ភាគ​ចុះទៅ​រាល់​គ្រួ​សារ​ប្រ​ជា​ជន​ដើម្បី​ចលនា​សិស្ស​​ចូល​​រៀន​​។ មាន​ពេល​មួយ​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​មិន​ចង់​ឲ្យ​កូន​ទៅ​រៀន​បន្ត​ហេតុ​នោះ មិន​​ព្រម​សហ​ការ​ប៉ុន្តែ​អ្នក​គ្រូ​ហៀង​នៅ​តែ​ព្យា​យាម​ពន្យល់​ណែ​នាំ​អា​ណា​ព្យា​បាល​​សិស្ស​មិន​គួរ​ធ្វើ​ដូច្នោះ​ឡើយ​។ គ្រួ​សារ​នោះ​ មិន​នឹក​ស្មាន​ថា​អ្នក​គ្រូ​ហៀង​អាច​ស្តាប់​យល់​ និង​និ​យាយ​ណែ​នាំ​ពួក​គាត់​ដោយ​ភា​សា​ខ្មែរ​។ ចាប់​តាំង​ពី​នោះ គ្រួ​សារ​នោះ​ក៏​បាន​យល់​ព្រម​ឲ្យ​កូន​ទៅ​រៀន​ជា​បន្ត​។ អា​ស្រ័យ​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​ការ​ស្រ​ឡាញ់​របរ​របស់​អ្នក​គ្រូ ក៏​បងេ្កី​ត​បាន​ជា​មនោ​សញ្ចេត​នា​សិ្នទ្ធ​ស្នាល​ជា​មួយ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ រួម​ចំ​ណែក​កាត់​បន្ថយ​ស្ថាន​ភាព​សិស្ស​បោះ​បង់​ចោល​ការ​សិក្សា​នៅ​សា​លា​ថើយ​ស្វឹង​។ រយៈ​កាល​១៤​ឆ្នាំ​កន្លង អ្នក​គ្រូ​ហៀង​តែង​ខិត​ខំ​ជំ​នះ​ការ​លំ​បាក​សម្រេច​ល្អ​ភារ​កិច្ច ព្រម​ទាំង​ទទួល​បាន​កិត្តិ​នាម​ជា​ច្រើន​ដូច​៖ ទទួល​បន្ទុក​រួម​ពូ​កែ​៣​ឆ្នាំ​បន្តប​ន្ទាប់​(ចាប់​ពី​ឆ្នាំ​សិក្សា​២០០៨​-២០០៩​ដល់​ឆ្នាំ​សិក្សា​២០១១​-២០១២​) យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​មូល​ដ្ឋាន​២​ឆ្នាំ​បន្ត​បន្ទាប់ (​ឆ្នាំ​សិក្សា​២០១០​-២០១១​ និ​ង​ឆ្នាំ​សិក្សា​២០១១-២០១២​​) ។ល។

អ្នក​គ្រូង្វៀន​ធី​កីម​ថឿង នា​យិកា​អនុ​វិ​ទ្យា​ល័យ​ថើយ​ស្វឹង ឲ្យ​តម្លៃ​៖ “ អ្នក​គ្រូ​ហៀង​មាន​មុខ​ជំ​នាញ​ល្អ និង​អនុ​វត្ត​បាន​ល្អ​នូវ​ចលនា​របស់​សា​លា​។ ​ចំ​ណុច​លេច​ធ្លោ​របស់​អ្នក​គ្រូ គឺ​មាន​ស្មារតី​ស្មគ្រ​ចិត្ត​មិន​រអែង​នឹង​ការ​លំបាក ដើម្បី​ចលនា​ក្មួយ​ៗ​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ទៅ​រៀន​។ អ្នក​គ្រូ​ហៀង​នៅ​ទាំង​ជា​គ្រូ​បង្រៀន​​ជន​ជាតិ​ខ្មែរ​ឆ្នើម​មួយ​រូប​របស់​សា​លានិ​ង​របស់​ផ្នែក​សិក្សា​អប់​រំ​ទៀត​ផង​៕    
                            

ង៉ឹង​-សុ​ផន​

ចែករំលែកអត្ថបទ