ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

15/01/2018 - 16:30

សម្រេចល្អ​ការ​ងារ​ជន​ជាតិ

អា​ស្រ័យ​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ ម្ល៉ោះ​ហើយ​ស្រុក​ត្រ​អូង ខេត្ត​វិញ​ឡុង ធ្វើ​បាន​សម្រេច​ដោយ​ជោគ​ជ័យ​នូវ​ផែន​ការ​នៃ​ការ​ងារ​ជនជាតិ​ឆ្នាំ​​២០១៧​។

ផ្លូវ​ភ្ជាប់​ភូមិ​ត្រ​មង​-ត្រ​កៀត​ ឃុំ​តឹង​ម៉ី​។

ត​ាមប្រសាសន៍​លោក​លីវ​ញ៉ឹក​ឡិន ប្រ​ធានគ​​ណៈ​ឃោស​នា​អប់​រំ​ស្រុក​ត្រាអូង ការ​ងារ​ជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​។ ជីវ​ភាព សម្ភារៈ​របស់​ជនរួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​ស្ទួយ​។ ទន្ទឹម​នឹង​នោះ ក្នុង​ថ្ងៃ​បុណ្យ​តេត អង្គ​ភាព​បាន​រៀប​​ចំ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព គ្រួ​សារ​គោល​ន​យោ​បាយ​។ កា​រិ​យា​ល័យ​ជន​ជាតិ បាន​សហ​ការ​ជា​មួយ​ផ្នែក​ដែល​ជាប់​ពាក់​ពន្ធ ចលនា​បាន​អំណោយ​១.១៤៧​ចំណែ​ក ជូន​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បក្ខ​ជន​ជន​ជាតិ​ខ្មែរ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម​។ល។ ស្រុក​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជន​រួម​ជាតិ​ប្រ​ជុំ​ជីវ​ភាព​សាសនា​នៅ​តាម​វត្ត​ខ្មែរ​ទាំង​៦​វត្ត​លើ​ភូមិ​សាស្រ្ត​ស្រុក​។ បច្ចុ​ប្បន្ន  នៅ​វត្ត​ខ្មែរ​នា​នា​ក្នុង​មាន​សមណ​សិស្ស​បួស​រៀន​ជាង​៧០​អង្គ​។

លោក​ថាច់​ហៀង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ត្រា​អូង ឲ្យ​ដឹង​៖ “ឆ្នាំ​២០១៧ ស្រុក​ក៏​បាន​រំ​សាយ​ប្រ​ភព​ទុន​តាម​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​១០​២/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​​នៃ​រដ្ឋា​ភិ​បាល ស្ដី​ពី​ការ​ឧបត្ថម្ភ​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​នៅ​ឃុំ​តឹង​ម៉ី​​និង​ត្រា​កូង ដោយ​ទឹក​ប្រាក់​ស​រុប​ជិត​៦០០​លាន​ដុង​។ ទន្ទឹម​នឹង​នោះ សហ​ការ​ជា​មួយ​អង្គ​ភាព​ដែល​ទទួល​អនុ​វត្ត​របស់​មជ្ឈ​មណ្ឌល​ទឹក​ស្អាត និង​អ​នា​ម័យ​បរិ​ស្ថាន​វិញ​ឡុង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ម៉ី​និង​ត្រា​កូង ផ្សព្វ​ផ្សាយ អនុ​វត្ត​ដាក់​នា​ឡិ​កា​ទឹក​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ​និង​គ្រួ​សារ​ក្រី​ក្រ​កំ​ពុង​រស់​នៅ​ក្នុង​តំ​បន់​លំ​បាក​ពិ​សេស​និង​តំ​បន់​លំ​បាក​ខ្លាំង​ចំ​នួន​៤៣០​គ្រួ​សារ ទឹក​​ប្រាក់​​ឧបត្ថម្ភ​សរុប​ជាង​៤០០​លាន​ដុង​។ បង​ថាច់​ធី​នី ផ្ទះ​នៅ​ភូមិ​ព្រែក​និស្ស័យ​ឃុំ​តឹង​ម៉ី រៀប​រាប់​៖ “ចំ​នួន​ទឹ​ក​ប្រាក់​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ពិត​មែន​តិច ប៉ុន្តែ​អាច​ជួយ​ឲ្យ​ខ្ញុំ​យល់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ ពិ​សេស​គឺ​ផ្ទះ​ខ្ញុំ​បាន​ដាក់​នា​ឡិ​កាទឹ​ក​ម៉្លោះ​ហើយ​ខ្ញុំ​ក៏​បាន​ស្ងប់​ចិត្ត​ព្រោះ​មាន​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ដណ្ដាំ​ស្ល​រាល់​ថ្ងៃ​”។

ក្រៅ​ពី​នោះ កា​រិ​យា​ល័យ​ជន​ជាតិ​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្ដុះ​បណ្ដា​ល​ស្រុក គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ម៉ី ត្រា​កូង​និង​មជ្ឈ​មណ្ឌល​សុ​ខាភិ​បាល​ស្រុក ពិ​និត្យ​អង្កេត​និង​បង្កើត​បញ្ជី​រាយ​នា​មមុខ​សញ្ញា​កម្មា​ភិ​បាល  អ្នក​រដ្ឋ​ការ​បុគ្គ​លិក​ កំ​ពុង​បំ​ពេញ​ការ​ងា​រ​នៅ​តាម​ភូមិ​លំ​បាក​ពិ​សេស​ ទ​ទួល​ឧបត្ថម្ភ​តាម​អនុ​ក្រឹត្យ​១១៦​/២០១០​/NĐ-CP ចុះ​ថ្ងៃ​២៤​/១២​/២០១០​ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ស្ដី​ពី​គោល​ន​យោ​បាយ​ជូន​ចំ​ពោះ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​និង​អ្នក​ទទួល​ប្រាក់​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ ដែល​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ពិ​សេស​។ ផ្ដើម​ពី​លទ្ធ​ផល​ពិ​និត្យ​អង្កេត​ខាង​លើ មាន​អ្នក​ទទួល​ផល​ពី​គោល​ន​យោ​បាយ​ចំ​នួន​២១៨​នាក់ ដោយ​ទឹក​ប្រាក់​ស​រុប​ជាង​៦,៦​ពាន់​លាន​ដុង​។ អ្នក​គ្រូ​វិញ​ធី​ង៉ុក​ត្រឹញ គ្រូ​បង្រៀន​សា​លា​មត្តេយ្យ​តឹង​ម៉ី រៀប​រាប់​៖ “ការ​ឧបត្ថម្ភ​ទាន់​ពេល​របស់​រដ្ឋ​បាន​ជួយ​យើង​ខ្ញុំ​ស្ងប់​ចិត្ត​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​លំ​បាក​ពិ​សេស​”៕

                           ហា​ថាញ់​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ហៀង