អប់រំ អប់រំ

15/01/2018 - 16:30

ជំ​រុញខ្លាំង​ក្លា​ការ​ងារ​ជំ​រុញ​ការ​សិក្សា ជំ​រុញបញ្ញា

ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង បាន​ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា ក​សាង​សង្គម​រៀន​សូត្រ ដើម្បី​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សេដ្ឋ​កិច្ច​ សង្គម​របស់​ភូមិ​ភាគ​។

គ្រូ​បង្រៀន​ប្រ​ជា​ជន ឡឹម​អែស ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​​ក្រី​ក្រ សង្វាត​រៀនសូត្រ។

ត​ាម​ប្រ​សាសន៍​គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស ប្រ​ធា​នសមា​គម​ជំ​រុញ​កា​រសិ​ក្សា​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០១៧ ស​មា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​ពង្រីក​សមា​ជិក​ថ្មី​៧.៣​៧៤​រូប បង្កើន​ចំ​នួន​ស​មា​ជិក​ទូ​ទាំង​ខេត្ត​ឡើង​ដល់​១៦៤.២៥​១​រូប​។ ទន្ទឹម​នឹង​នោះ ស​មា​គម​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ស​កម្ម​ចលនា​អង្គ​ការ បុគ្គល ក្រុម​ហ៊ុន អា​ជីវ​កម្ម​។ល។ ក្នុង​និង​ក្រៅ​ប្រ​ទេស ចូល​រួម​វិ​ភាគ​ទាន​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា​ជំ​រុញ​បញ្ញា​។ ផ្តើម​ពី​នោះ លើ​ភូមិ​សាស្រ្ត​ខេត្ត មាន​ទម្រង់​រូប​ភាពជំរុញ​ការ​សិក្សា ជំ​រុញ​បញ្ញា​ជា​​ច្រើន ដូច​ជា៖ ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង ធ្វើ​ហិរ​ញ្ញប្ប​ទាន​អា​ហា​រូប​ករណ៍ “លឿង​ឌិញ​កួរ​” និង​កម្មវិធី “ជំ​នួយ​កុ​មារ​ទៅ​សា​លា”​; សម្ព័ន្ធ​ឧស្សា​ហ​កម្ម​កៅ​ស៊ូ​វៀត​ណាម និង​គ្រួ​សារ​អ្នក​បដិវត្តន៍​យឿង​កី​ហ៊ីប ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​អា​ហា​រូប​ករណ៍​ “យឿង​កី​ហ៊ីប​”; ក្រុម​ហ៊ុន​ចំ​កាត់ សា​ជីវ​កម្ម​ភូមី​ហឹង​ ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​អា​ហា​រូប​ករណ៍ LawrecSting;  ក្រុង​ហ៊ុន​ទូរ​គម​នា​គមន៍ Viettel ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​អា​ហា​រូប​ករណ៍ “ដើម្បី​ប្អូន​សង្វាត​រៀន​សូត្រ​”; ក្រុម​ហ៊ុន​ទូរ​គម​នា​គមន៍​ Mobifone ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​កម្ម​វិ​ធី​“បន្ថែម​ការ​ហៅ​ទូរ​ស័ព្ទ​មួយ​លើក​ន្ថែម​ទំ​ព័រ​សៀវ​ភៅ​ថ្មី​មួយ​”; អា​ហា​រូបករណ៍ EPE (បា​រាំង​)។ល។ គិត​ដល់​ចុង​ឆ្នាំ​២០១៧ ស​មា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​ចល​នា​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា​បាន​ជាង​២៦​ពាន់​លាន​ដុង (លើស​ភាគ​កម្រិត​ដាក់​ចេញ​១៣​%​)។ ក្នុង​នោះ ចាត់​ចែង​ផ្តល់​អា​ហា​រូប​ករណ៍​ដល់​សិស្ស និស្សិត​បាន​​៤៧.៧១៤​ចំ​ណែក​។

ប្អូន​​ឡឹម​ធី​ថើម រៀន​ថ្នាក់​ទី​៨/២ អនុ​វិ​ទ្យា​ល័យ​ឡឹម​កៀក ស្រុក​ថាញ់​ទ្រី ទើប​ទទួល​បាន​អា​ហា​រូប​ករណ៍​យឿង​កី​ហ៊ីប ឲ្យ​ដឹង​៖ “គ្រួ​សារ​ប្អូន​ក្រ ម្ល៉ោះ​ហើយ​ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍​នេះ ប្អូន​មាន​សេចក្តី​ត្រេក​អរ​ក្រៃ​លែង នឹង​ខិត​ខំ​រៀន​សូត្រ​ជា​ង​ទៀត​”។ ចំ​ណែក​ប្អូន​ថាច់​ធី​កេវ រៀន​ថ្នាក់​ទី​៧/៣ អ​នុ​វិ​ទ្យា​ល័យ​ភូ​ឡុក ស្រុក​ថាញ់​ទ្រី ឲ្យ​ដឹង​៖ អា​ហា​រូប​ករណ៍​យឿង​កី​ហ៊ីប ដែល​ប្អូន​ទទួល​បាន​នេះ មិ​ន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ប្អូន​កាត់​បន្ថយ​ភាព​លំ​បាក​មួយ​ចំ​ណែក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ចល​ករ​សម្រាប់​ប្អូន​ក្នុង​ការ​សិក្សា​រៀន​សូត្រ​។

គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស ឲ្យ​ដឹង​បន្ថែម អា​ហា​រូប​ករណ៍​ដែល​ស​មាគ​មគ្រប់​លំ​ដាប់​ថ្នាក់​ជូន​នោះ ទោះ​បី​មិន​ច្រើន ប៉ុន្តែ​ចំ​ពោះ​សិស្ស និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល តំ​បន់​ជន​រួម​ជាតិ​ខ្មែរ គឺ​មាន​ខ្លឹម​សារ​ខ្លាំង​ណាស់​។ ទទួល​បាន​អា​ហា​រូប​ករណ៍​នេះ សិស្ស​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង ពី​ព្រោះ​ប្អូន​ៗ​នឹង​នរ​ចិត្ត ពេល​បាន​រដ្ឋ​និង​អង្គ​ការ​ម​ហា​ជន​យក​ចិត្ត​ទុក​ដាក់​ដូច្នេះ៕​

        ត្រឿង​ផល​-វិ​មាន​

ចែករំលែកអត្ថបទ