សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

15/01/2018 - 16:30

ឃុំ​ជាប់​ព្រំ​ដែន​ចំ​នួន​៤ បាន​ចុះ​ហត្ថ​លេ​ខា​ចង​សម្ព័ន្ធ​មេ​ត្រី​ភាព

 

ដោយ​បាន​ការ​យល់​ព្រម​របស់​អភិ​បាល​នៃ​គណៈ​អភិ​បាល​ស្រុក​កំ​ពង់​ត្រាច (ខេត្ត​កំ​ពត  ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​) និង​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ក្រុង​ហា​តៀង (ខេត្ត​កៀង​យ៉ាង វៀត​ណាម​) ស្តី​ពី​ការ​ចុះ​ហត្ថ​លេ​ខា​ចង​សម្ព័ន្ធ​មេ​ត្រី​ភាព​រវាង​ឃុំ​និង​ឃុំ នៅ​សង​ខា​ងព្រំ​ដែន​វៀត​ណាម​-កម្ពុជា គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ដុង​ហូ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ម៉ី​ដឹក (ក្រុង​ហា​តៀង​) បាន​ចុះ​ហត្ថ​លេ​ខា​ចង​សម្ព័ន្ធ​មេ​ត្រី​ភាព​ជា​មួយ​នឹ​ង​ឃុំ​បឹង​សា​លា​ខាង​ត្បូង និង​ឃុំ​ឫស្សីស្រុក​ខាង​លិច (ស្រុក​កំ​ពង់​ត្រាច​)។

ឃុំ​ជាប់​ព្រំ​ដែន​ចំ​នួន​៤ បាន​ចុះ​ហត្ថ​លេ​ខា​លើ​ឯក​សារ​ចង​សម្ព័ន្ធ​មេត្រី​ភាព​។

យោង​លើ​ឯក​សារ​ចុះ​ហត្ថ​លេខា​ភា​គី​ទាំង​ពីរ​បាន​ឯក​ភាព​រក្សា​ទំនា​ក់​ទំ​នង​ និង ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​ពិ​សេស​គឺ​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល ណែ​នាំ​ពី​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ចិញ្ចឹម​សត្វ ដាំ​ដុះ​; ដោះ​ដូរ​វប្ប​ធម៌ សិល្បៈ​ កី​ឡា​អប់​រំ​កាយ បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​; សហ​ការ​ការ​ពារ​បរិ​ស្ថាន​ការ​ពារ​ខណ្ឌសី​មា​ព្រំ​ដែន​ជាតិ​។ល។ ​ស​ហ​ការ​ឃោស​នា​ចលនា​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន​អនុ​វត្ត​ត្រូវ​តាម​អនុ​សញ្ញា ស្តី​ពី​លក្ខ​ន្តិកៈ​ព្រំ​ដែន​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​រ​វាង​វៀត​ណាម​និង​កម្ពុជា​។ ផ្សព្វ​ផ្សាយ​ឲ្យ​ប្រ​ជា​ជន​បាន​យល់​ច្បាស់​អំ​ពី​អត្ថ​ន័យ​នៃ​ការ​ងារ​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន នា​បច្ចុប្បន្ន និង​ត្រូវ​មាន​ភារ​កិច្ច​រួម​គ្នា​ការ​ពារ​ព្រំ​ដែន បង្គោល​ព្រំ​ដែន​ជាតិ; បង្កើន​កិច្ច​សហ​ការ​ដោះ​ដូរ​ជូន​ដំ​ណឹង​ផ្តល់​ព័ត៌​មាន ពី​ស្ថាន​ភាព​ជាប់​ពាក់​ព័ន្ធ​ដល់​សន្តិ​សុខ​ព្រំ​ដែន និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់ រួម​គ្នា​ដោះ​ស្រាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ស្ថាន​ភាព ឧបាយ​កល​របស់​អា​នុភាព​អមិត្ត​ចំ​ពោះ​វៀត​ណាម​និង​កម្ពុជា ផ្ដល់​លក្ខណ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ឆ្លង​ដែន សួរ​សុខ​ទុក្ខ​បង​ប្អូន​ធ្វើ​ការ​រក​ស៊ី កែ​លម្អ​ជីវ​ភាព​បំបាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​៕

   ប្រ​គល់​បង្គោល​ព្រំ​ដែន​បំ​ពេញ​បន្ថែម​១១​បង្គោល ​គណៈ​កម្ម​ការ​បោះ​បង្គោល​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង អា​ស្រ័យ​ក្រុម​បោះ​បង្គោល​ព្រំ​ដែន​លេខ​១០ បាន​ដំ​ណើរ​ការ​ប្រ​គល់​បង្គោល​ព្រំ​ដែន​បំពេញ​បន្ថែម​ចំ​នួន​១១  ដែល​បាន​កសាង​សម្រេច​ជា​ស្ថា​ពរ​លើ​ភូមិ​សាស្រ្ត​ឃុំ​ភូ​ម៉ី ស្រុក​យ៉ាង​ថាញ់​និង​ឃុំ​ម៉ី​ដឹក ក្រុង​ហា​តៀង ដល់​ទី​បញ្ជា​ការ​នៃ​កង​ទ័ព​ការ ពារ​ព្រំ​ដែន​ខេត្ត​គ្រប់​គ្រង​។ ក្នុង​នោះ មាន​បង្គោល​ព្រំ​ដែន​ចំ​នួន២ គឺ​បង្គោល​លេខ​៣៥​/២ និង​៣៥/៦ ស្ថិត​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ភូ​ម៉ី បាន​ប្រ​គល់​ជូន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ស្រុក​យ៉ាង​ថាញ់​ការ​ពារ​និង​គ្រប់​គ្រង​; ចំ​ណែក​បង្គោល​ព្រំ​ដែន​ចំ​នួន​៩​ទៀត នៅ​ភូមិ​ម៉ី​ឡោ ឃុំ​ម៉ី​ដឹក គឺបង្គោល​ព្រំ​ដែន​លេខ​៣៦/២,៣៦/៤,៣៧/៤,៣១២/២,៣១២/៤,៣១២/៦, ៣១៣/២,៣១៣/ ៤,និង៣១៣/៦ ប្រ​គល់​ជូន​ប៉ុស្ដិ៍​ការ​ពារ​​ព្រំ​ដែន​នៃ​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​ហា​តៀង​គ្រប់​គ្រង​។

បង្គោល​ព្រំ​ដែន​បំ​ពេញ​បន្ថែមទាំ​ង​នេះ ជួយ​ឲ្យ​ការ​កំ​ណត់​ខណ្ឌ​សី​មា​ព្រំ​ដែន​រវាង​ប្រ​ទេស​យើង​និង​ប្រ​ទេស​មិត្ត​កម្ពុ​ជា មាន​ភាព​ជាក់​ស្តែង​ច្បាស់​លាស់​ជាង​ទៀត ជួយ​ឲ្យ​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​ដឹង​ស្គាល់​ យល់​ច្បាស់ និង​គោ​រព​អធិប​តេយ្យ​រៀង​ៗខ្លួន​៕

                         ឡេ​ស៊ាង​-វិ​មាន

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កៀង​យ៉ាង