វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

15/01/2018 - 16:30

ផ្សារ​ណាត់​តំ​បន់​ភ្នំរដូវ​ដើម​ឆ្នាំ

ក្នុង​ប៉ុន្មាន​ថ្ងៃ​ដើម​ឆ្នាំ​២០១៨ ភ្ញៀវ​ទេស​ចរ​មក​កាន់​ភូមិ​វប្ប​ធម៌-​ទេស​ចរណ៍ បណ្តា​ជន​ជាតិ​វៀត​ណាម​នៅ​ដុង​ម៉ូ (សេីុ​ងតី-ហា​ណូយ​) មាន​ឱ​កាស​ស្វែង​យល់​ពី​លក្ខណៈ​វប្ប​ធម៌​ពិ​សេស​នៃ​ផ្សារ​ណាត់​នៅ​តំបន់​ភ្នំ​ដែល​លា​យចម្រុះគ្នា​រវាង​ជន​ជាតិ​នា​នា  ប៉ុន្តែ​មាន​ភាព​សា​មញ្ញ ដិត​ដាម​ដោយ​អារ្យ​ធម៌​មនុស្ស​ជាតិ ឋិត​នៅ​កណ្តា​លរដ្ឋ​ធា​នី។
 

នៅ​មណ្ឌល​សម្តែង​ឡើង​វិញ​ផ្សារ​ណាត់​តំ​បន់​ភ្នំ​ភាគ​ខាង​ជើង (មណ្ឌល​ភូមិ​បណ្តា​ជន​ជាតិ​១​)
មាន​មនុស្ស​ម្នា​ច្រើន​អ៊ូរ​អរ​និង​ផលិត​ផល​យា៉​ង​សម្បូរ​បែប​ក្នុង​ផ្សារ​ណាត់ ត្រូវ​បាន​រៀប
​ចំ​ឡេី​ងនៅ​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ស​កល​។

សហ​គមន៍​ជន​ជាតិ​ម៉ូង មក​ពី​ឃុំ​សា​ឡូង ស្រុក​មឿង​ចា ខេត្ត​ដៀង​បៀង ចូល​រួម​ផ្សារ​ណាត់​
ដើម្បី​ឧទ្ទេស​នាម​អំ​ពី​មុខ​របរ​ត្បាញ់​សំ​ពត់​ឡាន់ ប៉ាក់​រចនា​ក្បូរ​ក្បាច់​ដោយ​ក្រ​មួន​
ត្រូវ​បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​។

ក្រៅ​ពី​តម្រូវ​ការ​ទៅ​ផ្សារ​ទិញ​របស់​របរ​ឬ​លក់​ដូរ​ផលិត​ផលប្រើ​ប្រាស់​។
លក្ខណៈ​ពិ​សេស​នៃ​ផ្សារ​ណាត់​គឺ​ជួប​ជុំ​លេ​ង​កម្សាន្ត​និង​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ដែល​ខ្លួន​ចូល​ចិត្ត​។

 ការ​សម្តែង​ដោះ​ដូរ​សិល្បៈ​របស់​ជន​ជាតិ​ខើ​មូ និង​រាំ​ស្វែ​សាម​គ្គី​របស់​ជន​រួម​ជាតិ​ថៃ​។

           ប្រ​ភព​ព័ត៌​មាន​៖ dangcongsan.vn ប្រែ​សម្រួល៖ ថាច់​សេ​រី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
(សេីុ​ងតី-ហា​ណូយ​)