ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

23/01/2018 - 10:27

គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​និង​ក្រ​សួង​អប់​រំ-បណ្តុះបណ្តាល​ចុះ​ហត្ថ​លេ​ខា​លើ​កម្ម​វិ​ធី​សហប្រ​តិបត្តិ​ការ​ដំ​ណាក់​កាល​២០១៨-២០២១

ក្នុង​រយៈ​កាល​កន្លង ពិ​សេស​គឺ​ក្រោយពី​រដ្ឋា​ភិ​បាល​ប្រ​កាស​ឲ្យ​ប្រើ​អនុ​ក្រឹត្យ ស្តី​ពី​ការ​ងារ​ជន​ជាតិ​ (អនុក្រឹត្យលេខ ០៥/២០១១/NĐ-CP ចុះ​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១១​) ការ​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ និង​ក្រ​សួង​អប់​រំ-បណ្តុះ​បណ្តាល ត្រូវ​បាន​អនុ​វត្ត​​ជា​ប្រ​ចាំ​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស៊ី​ជម្រៅ។​ ស្ថា​ប័ន​ទាំង​ពីរ​បាន​អនុ​វត្ត​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​និង​ចូល​រួម​កសាង​ គោល​ន​យោ​បាយ​ជន​ជាតិ​។
 

រដ្ឋ​​មន្ត្រី ប្រ​ធានគណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ដោ​វុា​ំ​ង​ចៀងនិង​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ
-បណ្តុះ​បណ្តាល ចុះ​ហត្ថ​លេ​ខា​លើ​កម្ម​​វិធី​សហប្រតិ​បត្តិ​ការ​ការ​ងារ​ដំ​ណាក់​
កាល២០១៨-២០២១។

ណែ​នាំ ចង្អុល​ការ ពិ​និត្យ​ធ្វើ​អធិ​ការ​កិច្ច ការ​អនុ​វត្ត​នូវ​គោលន​យោ​បាយ​អភិ​វឌ្ឍ​អប់​រំ​តំប​ន់​ជន​ជាតិ​ភាគ​តិច​តំ​បន់​ភ្នំ​។ ផ្តល់​ពត៌​មាន ឃោស​នា បូក​សរុប​បណ្ដោះ​អា​សន្ន​បូក​ស​រុប​រួម​គោល​ន​យោ​បាយ​ជន​ជាតិ​។ល។ លទ្ធ​​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការបាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព និង​ប្រ​សិទ្ធ​ភាព​ការ​ងារ​របស់​ស្ថា​ប័ន​ទាំង​ពីរ​ក្នុ​ង​វិ​ស័យ​គ្រប់​គ្រង​រដ្ឋ​ដែល​បាន​ប្រ​គល់​ជូន​។

កម្ម​វិ​ធី​សហ​ប្រតិ​បត្តិ​ការ​រវាង​គណៈក​ម្មា​ធិ​ការ​ជន​ជាតិ​ និង​ក្រ​សួង​អប់​រំ​-បណ្តុះ​បណ្តាល​ដំ​ណាក់​កាល​២០១៨​-២០២១ ជា​មួយ​ទិស​ដៅ​បង្ក​ភាព​ចុះ​សម្រុង បង្កើ​ន​កិច្ច​សហ​ការ​អនុ​វត្ត​នូវ​គោល​ការណ៍ គោល​មា​គ៌ា គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ស្តី​ពី​អប់​រំ​បណ្តុះ​បណ្តាល និង​ការ​ងារ​ជន​ជាតិ រួម​ចំ​ណែក​អភិ​វឌ្ឍសេដ្ឋ​កិច្ច-សង្គម វប្ប​ធម៌​នៅ​តំប​ន់​ជន​ជាតិ​ភាគ​តិច តំ​បន់​ភ្នំ​។ ការ​កំណត់​ទិស​អំ​ពី​បណ្តា​ខ្លឹម​សារ​សហ​ប្រតិ​បត្តិ​ការ​ រវាង​ស្ថា​ប័ន​ទាំ​ង​ពីរ​សំ​ដៅ​បង្កើន​សុពល​ភាព ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​និង​អនុ​វត្ត​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​អភិ​វឌ្ឍតំ​បន់​ជន​ជាតិ​របស់ បក្ស​និង​រដ្ឋ​ក្នុង​រយៈ​ពេល​ខាង​មុខ​។ កម្ម​វិធី​សហ​ប្រតិ​បត្តិ​ការ​ត្រូវ​បាន​អនុ​វត្ត​ជាក់​ស្តែង​ដោយ​ផែន​ការ​ចង្អុលកា​រ​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ មាន​ការ​តាម​ដាន ពិ​និត្យ ឃ្លាំ​មើល ធា​នា​ការ​ឯក​ភាព ហ្មត់​ចត់ ប្រ​សិទ្ធ​ភាព ខ្លឹម​សារ​ស​​កម្ម​ភាព​សម​ស្រប​ជា​មួយ​នឹង​តួ​នា​ទី​ភារ​កិច្ច​របស់​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ និង​ក្រ​សួង​អប់​រំ​-បណ្តុះ​បណ្តាល​ធា​នា​គុណ​ភាព ត្រូវ​តាម​សេច​ក្តី​បញ្ញត្តិ​របស់​ច្បាប់​និង​បណ្តា​សេចក្តី​បញ្ញត្តិ​ជា​ធរ​មាន​របស់​រដ្ឋ​។

យោង​តាម​នោះ កម្ម​វិ​ធី​សហប្រតិ​បត្តិ​ការ​រវាង​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ និង​ក្រ​សួង​អប់​រំ-បណ្តុះ​បណ្តាល​ ផ្តុំ​កម្លាំង​ទៅ​លើ​ខ្លឹម​សារ​សំខា​ន់​ៗស្តី​ពី​កិច្ច​ចង្អុល​ការ​អនុ​វត្ត ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ វាយ​តម្លៃ ស្នើ​គោល​ន​យោ​បាយ​ជន​ជាតិ (ដូច៖ អនុ​ក្រឹ​ត្យ​លេខ​០៥/ ២០១១/NĐ-CP របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិ​បាល​ស្តី​ពី​ការ​ងារ​ជន​ជាតិ​។ សេចក្តី​សម្រេច​ចិត្ត​លេខ​៤៤៩/Q​Đ​-TT​g​ របស់​នា​យក​រដ្ឋ​មន្ត្រី​ផ្តល់​សច្ចា​ប័ន​លើ​យុទ្ធ​នា​ការ​ការ​ងារ​ជន​ជាតិ​ដល់​ឆ្នាំ​២០២០​។ អនុ​ក្រឹត្យ​លេខ​១១​៦​/២០​១៦​របស់​រដ្ឋា​ភិបា​ល​បញ្ញត្តិ​អំ​ពី​គោល​ន​យោ​បាយ​ជំ​នួយ​សិស្សា​នុសិស្ស និង​សាលា​ចំ​ណេះ​ទូ​ទៅ​នៅ​ភូមិ ឃុំ​លំ​បាកពិ​សេស​។ អនុ​ក្រឹត្យ​លេខ​៥៧/២០១៧ របស់​រដ្ឋា​ភិបាល​ស្តី​ពី​ការ​បញ្ញត្តិ​គោល​ន​យោ​បាយ អា​ទិ​ភាព​ជម្រើសសិ​ស្ស និង​ជំ​នួយ​ការ​សិក្សា​ដល់​សិស្ស​មតេ្តយ្យ​សិស្សា​នុសិស្ស និស្សិត​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច​។ល។)។ ចង្អុល​ការ​ការ​ងារ​ឧត្តាន​កម្ម​អប់​រំ បំ​បាត់​អនក្ខរ​ភាព​តំ​បន់​ជន​ជាតិ និង​តំ​បន់​ភ្នំ។ ចង្អុល​ការ​ដល់​ភូមិ​ភាគ​នានា​រៀប​ចំ​គម្រោង​​បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន លើក​កម្ពស់​សមត្ថ​ភាព​ជូន​កង​ជួរ​កម្មា​ភិ​បាល​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ពិ​សេស​គឺ​កង​ជួរ​គ្រូ​បង្រៀន កម្មា​ភិ​បាល​គ្រប់​គ្រង​អប់​រំ​ជា​ជន​ជាតិ​ភាគ​តិច​។ ពិនិ​ត្យ​ផ្ទៀង​ផ្ទាត់ វាយ​តម្លៃយ​ន្ត​ការ គោល​ន​យោ​បាយ ប្រ​ភព​កម្លាំង​អភិ​វឌ្ឍ​អប់​រំ​និង​បណ្តុះ​បណ្តាល​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំប​ន់ភ្នំ ផ្តើម​ពីនោះ ស្នើ​សំ​ណូម​ពរ​រដ្ឋ​ស​ភា​រដ្ឋា​ភិ​បាល នាយក​រដ្ឋ​មន្ត្រី​ធ្វើ​វិ​សោ​ធ​​ន​កម្ម បំ​ពេញ​បន្ថែម និង​ប្រ​កាស​ជា​ផ្លូវ​ការ​នូវ​យន្ត​ការ​គោល​ន​យោ​បាយ​ថ្មី​ឲ្យ​បាន​សម​ស្រប​។ បង្កើន​អធិ​ការ​កិច្ច ពិ​និត្យ​ពិ​ច័យ​នៅ​ភូមិ​ភាគ​និង​បណ្តា​គ្រឹះ​ស្ថាន​អប់​រំ​នា​នា ក្នុង​ការអនុវត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​៕

                                                                        យោង​តាម​៖ -ប្រែ​៖ សុ​ផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រដ្ឋ​​មន្ត្រី