ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

23/01/2018 - 10:27

បង្កើន​កម្រិត​គោល​ន​យោ​បាយ​ជន​ជាតិ

បន្ត​​ការ​ពង្រីក​​​ប្រ​សិទ្ធ​​ភាព​កម្ម​​វិធី គោល​ន​យោ​បាយ គម្រោង​វិ​និ​យោគ​ទុន​នា​នា​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច តំ​បន់ភ្នំ បង្កើន​គោល​ន​យោ​បាយ​ផ្សារ​ភ្ជាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​មួយ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម និង​តម្រូ​វ​ការ​ចាំ​បាច់​។ នោះគឺ​ជា​ខ្លឹ​ម​សារ​ទើប​បាន​​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​ស​ភា ពិភាក្សា​ដើម្បី​លើក​កម្ពស់​គុណ​ភាព​គោល​ន​យោ​បាយ​ជន​ជាតិ​។

អា​ស្រ័យ​គោល​ន​យោ​បាយ​របស់រដ្ឋ វិនិ​យោគ​ទុន​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ខ្មែរ
នៅវាលរាបទន្លេគឺវឡុងមានការវិវឌ្ឍយ៉ាងសកម្ម។

ដំ​ណោះ​ស្រាយ​មួយ​ក្នុងចំ​ណោម​ដំ​ណោះ​ស្រាយ​នា​នា​ ដែល​បាន​ដាក់​ចេញ  គឺ​ត្រូវ​មាន​ការ​ឯក​ភាព​អំ​ពី​លក្ខ​ឋាន​កំ​ណត់​តំ​បន់​ជន​ជាតិ​ភាគ​តិច តំ​បន់​ភ្នំ តំ​បន់​លំ​បាក​ពិ​សេស​។ ក្នុង​នោះ ការ​បែង​ប្រ​ភព​កម្លាំង វិ​​និ​យោគទុ​​ន​ឧបត្ថម្ភ គប្បី​ផ្ដុំ​កម្លាំង​អនុ​វត្ត​តាម​ទិស​ដៅ​ផ្អែក​លើ​ស​មត្ថ​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​រាល់​តំ​បន់​ជន​ជាតិ​ភាគ​តិច តំ​បន់​ភ្នំ។​ព្រម​​ជា​មួយ​នោះ តាម​ប្រ​សាស​ន៍​របស់​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ ង្វៀន​ឡឹម​ថាញ់ ឲ្យ​ដឹង​៖ រដ្ឋា​ភិ​បាល​មាន​គោល​ការណ៍​និង​រៀប​ចំ​ធ្វើ​ការ​កំ​ណត់​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភា​គ​តិច តំ​បន់​ភ្នំ យោង​តាម​កម្រិត​នៃ​ការ​អភិ​វឌ្ឍ​ធ្វើ​ជា​មូល​ដ្ឋាន ដើម្បី​ប្រ​កាស​ឲ្យ​ប្រើ​គោល​ន​យោ​បាយ​ដែល​បាន​កំ​ណត់​ក្នុង​ច្បាប់​ថវិ​ការដ្ឋ ច្បាប់​វិ​និ​យោគ​ទុន​ច្បាប់​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។ល។ បែង​ចែក និង​កំ​ណ​ត់​ច្បាស់​លា​ស់​តំ​បន់​ជន​ជាតិ​ភាគ​តិច​យោង​តាម​កម្រិត​នៃ​ការ​អភិ​វឌ្ឍ ជា​មូល​ដ្ឋាន​សម្រាប់​អនុ​វត្ត​រាល់​គោល​ន​យោ បាយ​វិ​និ​យោគ​ទុន ​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧបត្ថម្ភ​ផលិ​ត​ក​ម្ម លំ​នឹងជី​វ​ភាព លុប​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ; ព្រម​ជា​មួយ​នោះ ថែម​ទាំង​អនុ​វត្ត​គោល​ន​យោ​បាយ​ទាំង​ឡាយ​ស្ដី​ពី​អប់​រំ​ សុ​​​ខា​ភិ​បាល​ ធា​នា​សន្តិ​សុខ​សង្គម​ផ្សេង​ៗ​។ 

អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​ស​ភា តុង​ធី​ផុង អំ​ណះ​អំ​ណាង បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​។ កន្លង​ហើយ ការ​ដាក់​ឲ្យ​ប្រើ​និង​អនុ​វត្ត​នូវ​កម្ម​វិ​ធី​ គោល​ន​យោ​បាយ​ជា​ច្រើន​សម្រាប់​អភិ​វឌ្ឍ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច ឃើញ​ថា សម្រេច​បាន​លទ្ធ​ផល​យ៉ាង​សក​ម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​ប​ន់​ភ្នំ​បាន​កែ​លម្អ ជីវ​ភាព​សម្ភា​រៈ និង​ស្មារតី​របស់​ជនរួម​ជាតិ​មាន​ការ​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ​។ រយៈ​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​សហ​ការ​ចង្អុល​ការ ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋា​ភិ​បាល​បន្ត​ការ​ពិ​និត្យ​ឡើង​វិញ ធ្វើ​ឲ្យ​សុក្រឹត្យ និង​ផ្ដុំ​កម្លាំង​អនុ​វត្ត​ព្រម​ៗ​គ្នានូ​វយ​ន្ត​ការ​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច; បន្ត​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​កម្ម​វិ​ធី​១៣៥ អភិវឌ្ឍ​នៅ​តាម​ឃុំ​លំ​បាក​ពិ​សេស; គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំ​បន់​ជន​ជាតិ​ដែ​ល​មាន​ចំ​នួន​មនុស្ស​តិច​និង​គោល​នយោ​បាយ​ឧបត្ថម្ភ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។ល។

អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា បាន​ស្នើដល់​ក្រសួង គណៈ ផ្នែក​មជ្ឈិម គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ បន្ត​ការ​សហ​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋសភា គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​នៃ​រដ្ឋា​ភិ​បាល ក្នុង​ការ​រៀប​ចំ​អនុ​វត្ត ត្រួត​ពិ​និត្យ​ការអនុវត្ត​គោលន​យោ​បាយ​ជន​ជាតិ​។ ដោយ​ឡែក​ចំ​ពោះ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ខេត្ត គប្បី​មាន​សេច​ក្ដី​សម្រេច​ទាន់​ពេល រវាស​រ​វៃ​ក្នុង​រាល់​គោល​ន​យោ​បាយ​ដែល​បាន​បែង​កំ​ណត់ ត្រួត​ពិ​និ​ត្យ​អនុ​វត្ត​នៅ​នឹង​ភូមិ​ភាគ​ទៅ​តាម​សមត្ថ​កិច្ច​៕

                         ថាញ់​ផុង - ថាច់​សេរី 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
តុង​ធី​ផុង