សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

23/01/2018 - 10:27

អនុវត្ដល្អការងារគិតគូរជូនជនជាតិភាគតិច

ក្នុងរយៈពេលកន្លង ជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ខណ្ឌកៃរុាំង ក្រុងកឹងធើ បានជួយឲ្យមាមីងជនរួមជាតិខ្មែរ នៅភូមិភាគអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លំ នឹងជីវភាព។

គ្រួ​សារ​ពូ​ថាច់​មិញ ទើបនឹង​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​។

លោកហ្វិញ​មិញ​ត្វឹង អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​កៃ​រុាំង កម្មា​ភិ​បាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ បាន​ឱ្យ​ដឹង​ថា៖ “ជន​រួម​ជាតិ​ខ្មែរ​នៅ​ខណ្ឌ​កៃ​រុ​ាំង រស់​នៅ​លាយ​ឡំ​ជា​មូយ​នឹង​ជន​ជាតិ​កិញ​។ ភាគ​ច្រើន​គឺ​ប្រ​កប​របរ​កសិ​កម្ម មួយ​ចំ​នួន​តូច​គឺ​ឈ្មួញ​តូច​តាច និង​ជា​កម្ម​ករ ម៉្លោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​នៅ​លំ​បាក​ច្រើន​។ អា​ស្រ័យ​លក្ខណៈ​នៃ​ការ​រស់​នៅ​ នៅក្រុង ម៉្លោះ​ហើយ​មាន​គ្រួ​សារ​ជា​ច្រើន​ជួប​ការ​លំ​បាក​ខាង​ដី​លំ​នៅ​ឋាន ផ្ទះ​នៅ​​។ ក្តោប​ក្តាប់​បាន​ស្ថាន​ភាព​ខាង​លើ ជា​ច្រើន​ឆ្នាំ​កន្លង ខណ្ឌ​កៃ​រុាំង បាន​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​ងារ​ជំ​នួយ​ដី​លំ​នៅ ផ្ទះ​នៅ​និង​បណ្តុះ​បណ្តា​វិជ្ជា​ជីវៈ​ជូន​ពល​ករ​ដែល​គ្មាន​ដី​បង្ក​បង្កើន​ផល​”។ ឆ្នាំ​កន្លង ខណ្ឌ​កៃ​រុាំង ចល​នា សាង​សង់​ផ្ទះបា​ន​៤​ខ្នង​ជូន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​​ក្រ ជំ​នួយ​ទុន​ជូន​គ្រួ​សារ​ចូ​ល​រួម​គ្រោង​ការ​អភិ​វឌ្ឍ​គំ​រូ​សេដ្ឋ​កិ​ច្ច​គ្រួ​សារ​។ ទន្ទឹម​នឹង​នោះ អ​នុ​វត្ត​ការ​ផ្តល់​ជូន​ដី​លំ​នៅ​ឋាន​លើក​ដំ​បូង​មួយ​ករណី​មាន​ផ្ទៃ​ដី​ប្រ​មាណ​១០៧​ម២  និង​ជំ​នួយ​ការ​ផ្លាស់​ប្តូរការ​ប្រើ​ប្រាស់​ដី​ធ្លី ជូន​គ្រួសារ​ខ្មែរ​៣​គ្រួ​សារ​លើ​ភូមិ​សាស្រ្ត។ លោក​ថាច់​មិញ គ្រួសា​រ​ខ្មែរ​នៅ​មណ្ឌល​ថា​ញ​ម៉ី សង្កាត់​ឡេ​ប៊ិញ​រីក​រាយ​ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ ទើប​បាន​ភូមិ​ភាគ​ជំ​នួយ​សង់​ផ្ទះ​ថ្មី ត្បិត​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​និង​លិច​ទឹក​។ ក្រៅ​ពី​ការ ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី ខណ្ឌ​នៅទាំ​ង​ឧបត្ថម្ភ​កូន​ប្រុស​ខ្ញុំ​ទៅ​រៀន​បើក​ឡាន​រក​បាន​ការ​ងារ ធ្វើ​ទៀត​ផង​។ បច្ចុប្បន្ន ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​មាន​ភាព​លំ​នឹង​ជា​ងមុ​ន​ច្រើន​ណាស់​” ​។

ទន្ទឹម​នឹង​ការ​គិត​គូរ​ដី​លំនៅ​ឋាន ផ្ទះ​នៅ​ខណ្ឌ​កៃ​រុា​ំ​ង​នៅ​ទាំង​ប្រ​មូល​ផ្តុំ ជំ​នួយ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ ក្នុង​ឆ្នាំ​២០១៧ ខណ្ឌ​បាន​​ឧបត្ថម្ភ​គ្រួ​សារ​  ជន​ជាតិ​ចុះ​ឈ្មោះ​ធ្វើ​អា​ជីវ​កម្ម​ចំ​នួន​៦គ្រួ​សារ ដោយ​ដើម​ទុន​ចំ​នួន​១៤០​លាន​ដុង​។ ព្រម​ជាមួយ​នោះ ចលនា​មា​មីង​ចុះ​កិច្ច​ធ្វើ​អា​ជីវ​កម្ម គួប​ផ្សំ​និង​ធា​នា​អ​នា​ម័យ​បរិ​ស្ថាន​។ បន្ត​ការ​អនុ​វត្ត​ផ្តល់​ឥណ​ទាន​អា​ទិ​ភាព​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច ចែក​ចាយ​ឲ្យ​បុល​ទុន​ចំ​នួន​២៥​គ្រួ​សារ​។ អា​ស្រ័យ​ដោយ​បាន​ឧបត្ថម្ភ​ទាន់​ពេល ឆ្នាំ​កន្លង ខណ្ឌ​កៃ​រុាំង មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​៩​គ្រួ​សារ​។

តាម​ប្រ​សាសន៍​របស់​លោក​ហ្វិញ​មិញ​ត្វឹង ខណ្ឌ​កៃ​រុា​ំ​ង​កំ​ពុង​ពិ​និត្យ​ឡើង​វិញ និង​ផ្តល់​ប័ណ្ឌធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​គ្រួ​សារ​ក្រី​ក្រនិ​ង​ជិត​ក្រ ជា​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខណ្ណ​។ ព្រម​​ជា​​មួយ​នោះ បើក​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ​ជូន​ពល​ករ​មិន​ទាន់​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល សំ​ខាន់​គឺ​មុខ​របរ​ងាយ​រកបាន​ការ​ងារ​ធ្វើ ដូច​ជា​៖ ឡាន​បើក​​B2 សំ​ណង់​ខ្នាត​គ្រួ​សារ​៕

                               ថាញ់​ភូ-​វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកហ្វិញ​មិញ​ត្វឹង