ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

23/01/2018 - 10:27

ភាពផ្លាស់ថ្មីនៅថើយស្វឹង

ថើយ​ស្វឹង​ជា​ឃុំ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​របស់​ស្រុក​កើ​-ដ ក្រុង​កឹង​ធើ នៅ​ជួប​លំ​បាក​ច្រើន​។ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ទុន​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ស្មារតី​ឧស្សាហ៍​ព្យា​យាម ខិត​ខំ​ឆ្លង​កាត់​លំបា​ក​រប​ស់​ប្រ​ជា​ជន ម្ល៉ោះហើយ​ជីវ​ភាព​របស់​មាមី​ង​នៅ​ទី​នេះ​បាន​ផ្លាស់​​​ថ្មី​ជា​វិជ្ជ​មាន​។
 

សិស្ស​ជន​រួម​ជាតិ​ខ្មែរ​រៀន​នៅ​សា​លាថើ​យ​ស្វឹង១​។

ម​ក​កាន់​ភូមិ​ថើយ​ត្រឿង​២  ជា​ភូមិ​លំ​បាក​ពិ​សេស​របស់​ឃុំ​ថើយ​ស្វឹង យើង​​​អាច​សង្កេត​ឃើញ​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ទី​នេះកំ​ពុង​មាន​ការ​អភិ​វឌ្ឍ​។ បង​ស្រី​ដាវ​​​ធី​នឿង ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​​២០១៧ ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​កូន​ច្រើន​គ្មាន​ដី​បង្ក​​បងេ្កីន​ផល ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ ច្រើន​ឆ្នាំ​ក​ន្លង  រដ្ឋ​អំ​ណាច​ឃុំ​បាន​ជំ​រុញ​ឲ្យ​គ្រួ​សារ​ខ្ញុំ​ទៅ​រៀន​របរ​។ ខ្ញុំ​រៀន​ត្បាញ​កន្ត្រក​ជ័រ ត្បាញ​កំ​ប្លោក ចំ​ណែក​កូន​ៗ​ខ្ញុំ​រៀន​ជា​ង​សំ​ណង់​។ អា​ស្រ័យ​មាន​របរ​លំនឹ​ង ទើប​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជា​ង​មុន​”។

ឃុំ​​ថើយ​ស្វឹង ជា​ភូមិ​ភាគ​មាន​ចំ​នួន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ ភាគ​ច្រើន​គឺ​មា​មីង​ជន​រួម​ជាតិខ្មែរ ខ្លះ​គ្មាន​ដី​បង្ក​បងេ្កី​ន​ផល ខ្លះ​ក៏​មាន​ដី​តិច​តួច​។ ដោយ​យល់​ច្បាស់​នូវ​លក្ខណៈ​ពិ​សេស​​នោះ ឃុំ​បាន​សហ​ការ​ជា​មួយ​នឹង​ការិ​យា​ល័យ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ និង​សង្គម​កិច្ច​ស្រុក​កើ​-ដ បាន​បើក​វគ្គ​បង្រៀន​របរ​ជូន​មា​មីង​ខ្មែរ​ជា​បន្ត​បន្ទាប់​។ តាម​ការ​គ្រោង​ទុក​ក្នុង​មួយ​ឆ្នាំ​បើក​២​ថ្នាក់ បណ្ដុះ​បណ្តាល​មុខ​របរ​ជូន​សិក្ខា​កាម​ជិត​១០០​នាក់ រៀន​ពីរ​បៀប​ចិញ្ចឹមសត្វ​ធាតុ ត្បាញ​បន្ទោះ និង​សំ​ណង់​កម្រិត​មូល​ដ្ឋាន​។ ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា​សិក្ខា​កាម​ភាគ​ច្រើ​ន​សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​។ ផលិត​ផល​ត្បាញ​បន្ទោះ និង​ចិញ្ចឹម​គោ ពពែ តែង​មាន​ច្រក​ចេញ​លំ​នឹង​។

បច្ចុប្បន្ន ​​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ ជា​ជន​រួម​ជាតិ​ខ្មែរ​របស់​ឃុំ​១០០​% ត្រូវ​បាន​ផ្គត់​ផ្គង់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ​។​ ក្រៅ​ពី​នោះ មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​កើ​-ដ ថែម​ទាំង​មាន​គោល​ន​យោ​បាយ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ថើយ​ត្រឿង​១និង​ថើយ​ត្រឿង​២​ទៀត​ផង​។ ថើយ​ស្វឹង​ក៏​ជា​ឃុំ​មាន​ចលនា​រៀន​អក្សរ​ខ្មែរ​យ៉ាង​ពុះ​ពោរ​ផង​ដែរ​។ បច្ចុ​ប្បន្ន ឃុំ​មាន​ក្លឹប​នា​រី​ខ្មែរ​អភិ​រក្សអត្ត​សញ្ញាណ​ជាតិ បង្រៀន​អក្សរ​ខ្មែរ​ជូន​បង​ប្អូន​នា​រី​។ ឃុំមាន​សាលា​បឋម​សិក្សា​ចំ​នួន​២ និង​មាន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​មួយ​រូប  មាន​សិស្ស​ចូល​រៀន​ចំ​នួន​១០​១​នាក់ នៅ​កម្រិត​A និង​B។

គិត​​គូ​​រ​កន្លែង​នៅ​លំ​នឹង​ជូន​ជន​រួម​ជាតិ​ខ្មែរ ក៏​ជា​ការ​ងារ​មួយ​ក្នុង​ចំ​ណោម​ការ​ងារ​បាន​អា​ទិ​ភាព​របស់​ឃុំថើ​យស្វឹ​ង​។ ឆ្នាំ​កន្លងហើ​យ ឃុំ​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ថ្មី​បាន​៥​ខ្នង និង​ជួស​ជុល​ផ្ទះ​តាម​កម្ម​វិ​ធី​១៣៤​ដែល​ទ្រុឌ​ទ្រោម​បាន​៤​ខ្នង​។ លោក​ម៉ាយ​ត្រឿង ប្រ​ធាន​ភូមិ​ថើយ​ត្រឿង​១ ឲ្យ​ដឹង​៖ “អា​ស្រ័​យ​មាន​មុខ​របរ ទើប​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ម្ល៉ោះ​ហើយ​ជីវ​ភាព​មា​មីង​ខ្មែរ​បាន​ធូរ​ធារ​។ ពិ​សេស​គឺ​ឆ្នាំ​​កន្លង​ហើយ មាន​គ្រួ​សារ​ជា​ច្រើន​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី ហេតុ​នោះ​មា​មីង​មាន​សេច​ក្តី​ត្រេក​អរ​ក្រៃ​លែង​”។

លោក​ង្វៀន​ង៉ុក​ណាម ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង ឲ្យ​ដឹង​៖ “នៅ​ពេល​ខាង​មុខ ឃុំ​នឹង​ជួស​ជុល​ផ្ទះ​ជូន​ប្រ​ជា​ជន​១៥០​គ្រួ​សារ​ជា​បន្ត​។ ឆ្លង​តាម​រយៈ​នោះ ឃំ​ុអនុ​វត្ត​សម្រេច​លក្ខ​ឋាន​ខាង​ផ្ទះ​នៅ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។ បច្ចុប្បន្ន ឃុំ​ថើយ​ស្វឹង ក៏​បាន​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ចំ​នួន​១៤​/១៩​”៕

                              ថាញ់​ភូ​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​ង៉ុក​ណាម