ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

23/01/2018 - 10:27

គិត​គូរ​ដល់​ជន​ជាតិ​ភាគ​តិច

ស្រុក​ម៉ី​ទូ ខេត្ត​សុក​ត្រាំង ផ្តុំ​​កម្លាំង​​អនុ​​វ​ត្ត​បាន​​ល្អ​នូវ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី គម្រោង​វិ​និយោគ​ទុន​ដោយ​ឡែក​សម្រាប់​តំ​បន់​លំ​បាក​ពិ​សេស តំ​បន់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ ផ្តើម​ពី​នោះ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ​។
 

បង​ស្រី​សេី​ុង​ធី​ង៉ុក​ម៉ាយ នៅ​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​ភូ​ម៉ី​ កំ​ពុង​ថែ​ទាំ​គោ​។ 

ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ម៉ី​ទូ ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន ស្រុក​ម៉ី​ទូ មាន​ឃុំ ទី​ប្រ​ជុំ​ជន​ចំ​នួន​៩ និង​ភូមិ​ចំ​នួន​៨៣ ក្នុង​នោះ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ចំ​នួន​៣ គឺ៖ ភូម៉ី ធ្វឹងហឹង និងម៉ី​ធ្វឹ​ង។ ឃុំ​ទាំង​នេះ​ត្រូ​វ​បាន​រៀប​ចំ​ណាត់​ថ្នាក់​ជា​ឃុំ​លំ​​បាក​ពិ​សេស​(ឃុំ​តំប​ន់III) និង​ភូមិ​លំ​បាក ពិ​​​សេស​​​ចំ​នួន​២០ ចំ​ណុះ​ឃុំ​ទី​ប្រ​ជុំ​ជន​ចំ​នួន​៥​។  អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ​២០​៨៥/QĐ-TTg ចុះ​ថ្ងៃ​៣១/១០/២០១៦ របស់​នា​យក​​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​គោល​ន​យោ​បាយ​ដោយ​ឡែក ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០១៧-២០២០ ស្រុក​ឧបត្ថម្ភ​បាន​៣.៨៣០​គ្រួ​សារ ដែល​មាន​តម្រូវ​ការ​ជំ​នួយ​ដី​សង់​ផ្ទះ ទុន​ពង្រីក​ការ​ផលិត​និង​ផ្លាស់​ប្តូរ​របរ​ជា​ដើម​។ ក្នុង​នោះ ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​២៧៩ ដោយ​មាន​មនុស្ស​១.០២២​នាក់ និង​ផ្ទៃ​ដី​១៣.៩៥០ម២ ដោយ​ថ​វិ​កា​ជាង​១១​ពាន់​លាន​ដុង​; ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​បាន​២.៦០៤គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​១៣​ពាន់​លាន​ដុង; ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​៩៤៧​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​១ពា​ន់​លាន​ដុង​”។ បង​លី​ណា​រិន្ទ នៅ​ភូមិ​បឹង​កក់ ឃុំ​ភូ​ម៉ី ស្រុក​ម៉ី​ទូ ឲ្យ​ដឹង​៖ “អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ និង​ពិ​និត្យ​ជ្រើស​ឲ្យ​គ្រួ​សារ​ខ្ញុំ​បុល​ទុន​អនុ​គ្រោះ​បាន​៣០​លាន​ដុង​ ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក ដើម្បី​ជួល​​​ដី​​ស្រែ​​២៥​​កុង​​សម្រាប់​បង្ក​បង្កើន​ផល​ និង​ទិញ​គោ​បង្កាត់ ​ស៊ី​ន​២​ក្បាល​មក​ចិញ្ចឹម​។ មកទ​ល់​ពេល​នេះ ខ្ញុំ​ពង្រីក​ហ្វូង​គោ​ឡើង​ដល់​៥​ក្បាល​។ អា​ស្រ័យ​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ  ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជីវ​ភាព​បាន​លំ​នឹង​”។ ចំ​ណែក​បង​ស្រី​សេី​ុង​ធី​ង៉ុក​ម៉ាយ នៅ​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​ភូ​ម៉ី ស្រុក​ម៉ី​ទូ ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​បុល​ទុន​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​បាន​៣០​លាន​ដុង ខ្ញុំ​ទិញ​គោ២ក្បាល​មក​ចិញ្ចឹម​។ រី​ឯ​កូន​ៗ​របស់​ខ្ញុំ​បាន​រៀន​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ម្ល៉ោះ​ហើយ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។

លោក​ឡឹម​មេ​រិន្ទ ឲ្យ​ដឹង​បន្ថែម​៖ “រយៈ​កាល​កន្លង កា​រិ​យា​ល័យ​ជន​ជាតិ​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​ក​ម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនស្រុក​បាន​ទាន់​ពេល ដើម្បី​គិត​គូរ​ជីវ​ភាព​ជូន​ជន​ជាតិភាគ​តិច​។ ឆ្លង​តាម​រយៈ​គោល​ន​យោ​បាយ​ជន​ជាតិ​ កម្ម​វិ​ធី​សុខុ​មាល​ភាព​សង្គម កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ម្ល៉ោះ​ហើយ​គ្រួ​សារ​​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព ជីវ​ភាព​មាន​ភាព​ធូរ​ធារ​គ្រាន់​បេ​ី”៕          

               ត្រឿង​ផល​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​មេ​រិន្ទ