អប់រំ អប់រំ

23/01/2018 - 10:27

ឆ្លងកាត់​លំ​បាក រៀន​ពូ​កែ

ភឿង​ថាញ់ ជា​សិស្ស​គំ​រូ​មួយ​រូប​ក្នុង​ចំ​ណោម​សិស្ស​គំ​រូ​សង្វាត​រៀន​សូត្រ ដែល​ទទួល​បាន​អា​ហា​រូបករណ៍ ពី​កម្ម​វិ​ធី​បណ្តុះ​ចំ​ណេះ​ដឹង​អា​ស្រ័យ​ដោយ​ស្ថា​នីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ត្រា​វិញ សហ​ការ​ជាមួយ​សកល​វិ​ទ្យា​ល័យ​ត្រា​វិញ​រៀប​ចំ​ឡើង​។

គឹម​ធី​ភឿង​ថាញ់​។

គឹម​ធី​ភឿង​ថាញ់ បច្ចុ​ប្បន្ន ជា​និស្សិត​ឆ្នាំ​ទី​៣​នៃ​អនុ​ម​ហា​វិ​ទ្យា​ល័យ​ផ្នែក​ភា​សា​ខ្មែរ​មុខ​វិជ្ជា​ខាង​ភា​សា​​វប្ប​ធម៌​ និង​វិចិត្រ សិល្បៈ​ខ្មែរ​ណាម​បូ នៃ​ស​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​។ រយៈ​កាល​៣​ឆ្នាំ​កន្លង ភឿង​ថាញ់ តែង​ខិត​ខំ​ព្យា​យាម​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ និង​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុងការ​ងារ​សម្ព័ន្ធ​យុវ​ជន​។ ភឿង​ថាញ់  ជា​និស្សិត​មា្នក់​មាន​ភាព​រវៀស​រ​វៃ​ទោះ​បី​រៀន​បណើ្តរ​ធ្វើ​ការ​ងារ បណ្តើរ​ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព ក៏​ដោយ​ប៉ុន្តែ​ការ​សិក្សា​របស់​ភឿង​ថាញ់ តែង​ទទួល​បាន​លទ្ធ​ផល​ល្អ ដោយ​ជាប់​ចំ​ណាត់​និទេ្ទស​គ្រាន់​បើ​និង​ទទួល​បាន​លិ​ខិត​សរ​សើរ​ជា​ច្រើន​របស់​សម្ព័ន្ធ​យុវ​ជន​។ កើត​និង​ធំ​ឡើង​ក្នុង​គ្រួ​សារ​ក្រី​ក្រ​ នៅ​មណ្ឌល​២ ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង​។ ភឿង​ថាញ់ មាន​បង​ប្អូន​៤​នាក់​ បង​ស្រី​កើត​ជំ​ងឺ​ដុំ​ពក​សរ​សៃ​ឈាម ប្អូន​ស្រី​កំ​ពុង​រៀន​ថ្នាក់​ទី​១២ និង​ប្អូន​ប្រុស​ពៅ​កំ​ពុងរៀន​ថ្នាក់​ទី​១០​។ គ្រួ​សារ​គ្មាន​ដី​ផលិត​កម្ម ឪ​ពុក​ម្តាយ​ធើ្វ​ការ​ឈ្នួល ដើម្បី​ចិញ្ចឹម​កូន​៤​នាក់ អ្នក​ណា​ចួល​ធ្វើ​អ្វី​គាត់​ធ្វើ​ហ្នឹង ប៉ុនែ្ត​ទឹក​ប្រាក់​ដែល​សន្សំ​សំ​ចៃ​មិន​ច្រើន​ឡើយ​។ ទោះ​បី​ហត់​នឿយ​លំ​បាក ដូច្នេះ​ក៏​ពិត​មែន តែ​ឪ​ពុក​មា្តយ​​ភឿង​ថាញ់​ មិន​ដែល​មាន​បំ​ណង​ឲ្យ​កូន​ៗ​ឈប់​រៀន​ឡើយ​។ គោលបំ​ណង​របស់​ពួក​គាត់​គឺ​ចង់​ឃើញ​កូន​ៗ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​និង​មាន​ការ​ងារ​ធ្វើ​លំនឹង ដើម្បី​មាន​ជីវ​ភាព​សម​រម្យ​ទៅ​អនា​គត​។ យល់​ពី​គោល​បំ​ណង​របស់​ឪ​ពុក ម្តាយ ភឿង​ថាញ់ កាន់​តែ​ខំ​ព្យា​យាម​រៀន​សូត្រ​ទ្វេ​ឡើង​។

ដើម្បី​មាន​ប្រាក់​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​ ភឿង​ថាញ់ ឆ្លៀត​ទៅ​រក​ការ​ងារ​ធ្វើ​ក្រៅ​ម៉ោង​រៀន ដូច​ជា​ជួយ​រត់​តុ​កា​ហ្វេ លក់​សំ​លៀក​បំ​ពាក់​នៅ​ផ្សារ​ជា​ដើម​។ល។ ប្រាក់​ចំ​ណូល​ដែល​ភឿង​ថាញ់​រក​បាន​ប្រមាណ​៩០០​-១​លាន​ដុង​/ខែ។ “ឆ្លងកាត់​ដំ​ណើរ​ជី​វិត​ពោរពេញ​ដោយ​ភាព​លំ​បាក ឥ​ឡូវ​នេះ ជា​ឆ្នាំ​ចុង​ក្រោយ​ហើយ ខ្ញុំ​ប្ដេជ្ញា​ខំ​រៀន​ឲ្យ​បាន​ពូ​កែ សង្ឃឹម​ថៃ្ង​ក្រោយ​មាន​មុខ​របរ​ធ្វើ​លំ​នឹង ដើម្បី​ជួយ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​” ភឿង​ថាញ់​បាន​បងើ្ហប​ឲ្យ​ដឹង​ដូច្នេះ​។

ជា​​សិស្ស​គំ​រូមួយ​រូបក្នុង​ចំ​ណោម​សិស្ស​គំ​រូ​សង្វាត​រៀន​សូត្រ​ទាំង​ឡាយ ភឿង​ថាញ់ ទើប​ទទួ​ល​បាន​អា​ហា​រូប​ករណ៍​ពី​កម្ម​វិ​ធី​បណ្តុះ​ចំ​ណេះ​ដឹង អា​ស្រ័យ​ដោយ​ស្ថា​នីយ​វិទ្យុ​និង​ទូរ​ទស្សន៍​ត្រាវិ​ញ ស​ហ​ការ​ជា​មួយ​ស​កល​វិ​ទ្យា​ល័យ​ត្រា​វិញ រៀប​ចំ​ឡើង​នោះ​គឺ​ជា​រង្វាន់​ដ៏​មាន​អត្ថ​ន័យ សក្តិ​សម​នឹង​ការ​ខិត​ខំ​ឆ្លង​កាត់​លំ​បាក​របស់​ភឿង​ថាញ់ ក្នុង​ដំ​ណាក់​កាល​សិក្សា​និង​ហាត់​ពត់​លត់​ដំ​៕ 

អត្ថបទ រូប​ថតៈ ថាច់​ត្រិន 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គឹម​ធី​ភឿង​ថាញ់