សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

23/01/2018 - 10:27

រួម​គ្នា​ការ​ពារ​សន្តិ​សុខ សណ្ដាប់​ធ្នាប់​ព្រំ​ដែន

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង (វៀត​ណាម)​ និង​នគរ​បាល​ខេត្ត​កំ​ពត (ព្រះ​រាជា​ ណា​ចក្រ​កម្ពុ​ជា​) ទើប​ជួប​ជុំ​ពិ​ភាក្សា​វាយ​តម្លៃ​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​តាម​បន្ទាត់​ព្រំ​ដែន ដែន​ស​មុទ្រ​ឆ្នាំ​២០១៧ និង​ពិភាក្សា​ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​២០១៨។
 

​​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង​និង​នគរ​បាល​ខេត្ត​កំ​ពត​ប្រគ​ល់​ឯក​សារ​កំ​ណត់​
ហេតុសហប្រតិបត្តិការ ឆ្នាំ២០១៨ទៅវិញទៅមក។

អំ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​គ្រប់​គ្រង​ការ​ពារ​ព្រំ​ដែន ក្នុង​ឆ្នាំ​២០១៧ កម្លាំង​សមត្ថ​កិច្ច​នៃ​ភា​គី​ទាំង​ពីរ បាន​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឃោស​នា អប់​រំ ប្រ​ជា​ជន​អនុ​វត្ត​និង​ចូល​រួម​ការ​ពារ​បន្ទាត់​ព្រំ​ដែន បង្គោល​ព្រំ​ដែន​។ គោ​រព​តាម​អនុ​សញ្ញា សន្ធិ​សញ្ញា​ស្តីពី​ព្រំ​ដែន​និង​ឯក​សារ​នៃ​កិច្ច ព្រម​ព្រៀង​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​។ បាន​រៀប​ចំ​ការ​ពារ​នាំ​ផ្លូវ​កម្លាំង​ខណ្ឌ​សី​មា​និង​បោះ​បង្គោល​ព្រំ​ដែន​អនុ​វត្ត​ភារ​កិច្ច​។ ក្នុង​ឆ្នាំ​២០១៧ កំណត់​បាន​ទី​តាំង​និង​បោះ​បង្គោល​បំ​ពេញ​បន្ថែម​បាន​១៧ និង​បង្គោល​តម្រុយ​ចំ​នួន​៤។​   គិត​មក​ដល់​ពេល​នេះ កំ​ណត់​បាន​ទី​តាំង​បោះ​បង្គោល​ព្រំ​ដែន​បំ​ពេញ​បន្ថែម​បាន​៧៨/​៧៨;​ កសាង​បង្គោល​ព្រំ​ដែន​បំ​ពេញ​បន្ថែម​គត់​ចំ​នួន​២៣/៣៤ និង​បង្គោល​បំពេញ​បន្ថែម​សេស​សម្រេច​បាន​១៨/៤៤;  ធ្វើកា​រ​ខណ្ឌ​សី​មា​ព្រំ​ដែន​បាន​៣២.១០០​ម៉ែត្រ; កសាង​សម្រេច​បង្គោល​ព្រំ​ដែន​ធំ​បាន​២២​/២៨​។ ភាគី​ទាំង​ពីរ​បាន​ធ្វើ​បែប​បទ ឆ្លង​ដែន​តាម​ផ្លូវ​គោក​និង​កំព​ង់​ផែស​មុទ្រ ដល់​មនុស្ស​និង​មធ្យោ​បាយ​រាប់​ពាន់​លើក​នាក់​។ ទប់​ស្កាត់​និង​វិនិច្ឆ័យ​ករណី​បំ​ពាន​លក្ខន្តិកៈ​ព្រំ​ដែន​ច្រក​ព្រំ​ដែន​តាម​សេច​ក្តី​​កំ​ណត់​របស់​ច្បាប់​។ ភាគី​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​វិនិច្ឆ័យ​ករណី​ជា​ច្រើន ដែល​ឆ្លង​ដែន​ខុស​ច្បាប់​បំ​ពាន​ដែន​សមុទ្រ ធ្វើ​ឲ្យ​ខូច​សន្ដិ​សុខ​សណ្តាប់​ធ្នាប់ មិន​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់​ស្តី​ពី​ការ​ឆ្លង​ដែន​។

ក្រោយ​ពី​ពិភា​ក្សា​ការ​ងារ គណៈ​ប្រតិ​ភូ​ទាំង​ពីរ​បាន​ឯក​ភាព​ខ្ពស់​នូវ​លក្ខ​ឋាន​នៃ​កិច្ច​សហ​ប្រតិ​បត្តិកា​រ​ឆ្នាំ​២០១៨ និង​ឯក​ភាពចុះ​ហត្ថ​លេខ​លើ​ឯក​សា​រ​កំ​ណត់​ហេតុ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​។ ឆ្លង​តាម​រយៈ​នោះ ឆ្នាំ​២០១៨ ភា​គី​ទាំង​ពីរ​នឹង​បន្ត​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ឃោស​នា ចល​នា​ប្រ​ជា​ជន  អ្នក​ដំ​ណើរ​ចេញ​ចូល​តាម​ច្រ​ក​ព្រំ​ដែន អ​នុ​វត្ត​ឲ្យ​បាន​ល្អនូ​វ​អនុ​សញ្ញា សន្ធិ​សញ្ញា​ស្តី​ពី​​លក្ខន្តិកៈ​ព្រំ​ដែន ច្រក​ព្រំ​ដែន​។ រួម​គ្នា​ដោះ​ស្រាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ពិ​សេស​គឺ​ស្ថាន​ការណ៍ ឧ​បាយ​កល​ធ្វើ​ស​កម្ម​ភាព​របស់​អា​នុ​ភាព​អមិត្ត​។ ផ្ដល់​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ឆ្លង​ដែន​សួរ​សុខ​ទុក្ខ​បង​ប្អូន​ញាតិ​សន្តាន​ធ្វើ​ការ​រក​ស៊ី កែ​លម្អ​ជីវ​ភាព បំ​បាត់​ភាព​អត់ឃ្លាន​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តំ​បន់​ព្រំ​ដែន​។ ពេល​មាន​ករណី​បំ​ពាន​លក្ខន្តិកៈ​ព្រំ​ដែន​របស់​ពល​រដ្ឋ ឬ​ក៏​ប្រ​ទះ​ឃើញ​នេ​សាទ​ករ​បំ​ពាន​ដែន​ស​មុទ្រ​ប្រ​ទេស​ទាំង​ពីរ គឺ​ដំ​ណើរ​ការ​ជូន​ដំណឹង​ដល់​ប៉ុស្តិ៍  កងវរ​សេ​នា​តូច​កង​អនុ​សេនា​​ធំ ប៉ុស្ដិ៍​ការ​ពា​រ​ព្រំ​ដែន​ជិត​បំ​ផុត ដើម្បី​រួម​គ្នា​ឯក​ភាព​វិ​ធាន​ការ​ដោះ​ស្រាយ​សម​ស្រប​ជា​មួយ​នឹង​ច្បាប់​ទម្លាប់​អន្ត​រ​ជាតិ​។ ឯក​ភាព​ប្រើ​វិ​ធានការ​អប់​រំ បញ្ចុះ​បញ្ចូល​​ជា​សំ​ខាន់​ ដាច់​ខាត​មិនប្រើស​ស្រ្តា​វុធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។

ក្នុង​អង្គ​សន្និបា​ត​នេះ ផ្នែក​ខាង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង បាន​ជូន​សម្ភារៈ​បរិក្ខារ​កា​រិ​យា​ល័យ​មួយ​ចំ​នួន​ដល់​នគរ​បាល ខេត្ត​កំ​ពត គិត​ជា​ទឹក​ប្រាក់​ជាង​១០០​លាន ដុង​៕                        

ឡេ​ស៊ាង​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កៀង​យ៉ាង