សុខភាព សុខភាព

23/01/2018 - 10:27

ចាក់ថ្នាំបង្ការរោគឲ្យកុមារអាយុក្រោម៥ឆ្នាំជាចាំបាច់

រោគ​ឆ្លង​១០​ប្រ​ភេទ រួម​មាន​៖ រលាក​ថ្លើម​ប្រ​ភេទB រ​បេង ខាន់ស្លាក់ ក្អកមាន់តេតាណុស ខ្វិនជំងឺ​ឋអាស្រ័យមេរោគ Haemophilus influenzae កញ្រ្ជឹល រលាកខួរក្បាលជប៉ុនB ជំងឺ Rubella ត្រូវបានកំណត់ចាក់ថ្នាំជាចាំបាច់នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរោគបើកទូ​លាយ (TCMR) ឲ្យកុមារអាយុក្រោម៥ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

 ចាក់​ថ្នាំប​ង្ការ​រោគ​ឲ្យ​កុ​មារ (រូប​ថត​បញ្ជាក់​)។

នេះ​ គឺជាខ្លឹមសារមួយដ៏សំខាន់នៅក្នុងសារាចរលេខ៣៨/២០១៧/ TT-BYT “កំណត់​ឈ្មោះ​រោគឆ្លង ក្របខ័ណ្ឌ និងមុខសញ្ញាត្រូវប្រើវ៉ាក់សាំង ផលិតផលជីវសាស្រ្ត​សុខា​ភិ​បាលជាចាំបាច់” អាស្រ័យ​ក្រសួង​សុខា​ភិបា​ល​ប្រ​កាស​ឲ្យ​ប្រើ មាន​សុ​ពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១ ខែម​ក​រា ឆ្នាំ​២០១៨​។ ក្នុង​នោះ មាន​វ៉ាក់សាំង​ចំ​នួន​២ ត្រូវ​បាន​បញ្ជា​ចាក់​ឲ្យ​ទា​រកជា​ចាំ​បាច់ គឺ​វ៉ាក់​សាំង​រ​លាក​ថ្លើម​ប្រ​ភេទB ចាក់​ក្នុង​អំ​ឡុង​២៤​ម៉ោង​ក្រោយ​ពី​សម្រាល​ និ​ងចា​ក់​វ៉ាក់​សាំង​របេង​ក្នុង​ខែ​ដំ​បូង​បន្ទាប់​ពី​សម្រាល​។ សារា​ចរ​លេខ​៣​៨​ក៏​បាន​កំ​ណត់​ច្បាស់​តាម​កាល​បរិច្ឆេទ​បាន​កំ​ណត់​ប្រ​ភេទ​វ៉ាក់​សាំង​នី​មួយ​ៗ ​និង​មុខ​សញ្ញា​ដែល​ត្រូវ​ចាក់​។ មុខ​សញ្ញា​ត្រូវ​ចាក់​វ៉ាក់​សាំ​ង១០​ប្រ​ភេទ ដូច​បាន​ពោ​ល​ខាង​លើ ត្រូវ​បាន​ចាក់​ដោយ​ឥត​គិត​ថ្លៃ អា​ស្រ័យ​រដ្ឋ​ចំ​ណាយ​ថ​វិ​កា​ទិញ​។

សា​រា​​ចរ​នេះ​ណែ​នាំ ប្រ​សិន​បើចាក់​មិន​ត្រូវ​តាម​កាល​បរិច្ឆេទ​នៅ​ពេល​ខាង​ក្រោយ បើ​ឆាប់​ចាក់​កាល​ណា​កាន់​តែ​ល្អ​កាល​នោះ ប៉ុន្តែ​ត្រូវ​ធា​នា​ឲ្យ​សម​ស្រប​នឹង​មុខ​សញ្ញា និង​ការ​ណែ​នាំ​របស់​កម្ម​វិ​ធីTCMR។ ការ​ចាក់​ថ្នាំ​បង្ការ​រោគ​គឺ​ជា​យុទ្ធ​នា​ការ​ឬ​ក៏​ចាក់​បន្ថែម ត្រូវ​បាន​អនុ​វត្ត​តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​នៅ​រាល់​ករណី​ជាក់​ស្តែង​ ។ បញ្ជី​នេះ​ក៏​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បំ​ពេញ​បន្ថែម​ក្នុង​ករណី​ចាំបាច់​។ យោង​តាម​បញ្ជី​នៅ​ក្នុង​សា​រា​ចរ​លេខ​៣៨ វ៉ាក់​សាំង​អា​សន្ន​រោគ​គ្មាន​នៅ​ក្នុង​បញ្ជី​ចាក់​ថ្នាំ​បង្ការ​រោគ​ជា​ចាំ​បាច់​ចំ​ពោះកុមារ​តូច​ៗ (តាម​ការ​កំ​ណត់​ជា​ធរ​មាន​នៅ​ក្នុង​សា​រា​ចរ​លេខ​២៦/២០១១/ TT-BYT ចុះ​ថ្ងៃ២៤ ខែ​មិ​ថុ​នា ឆ្នាំ​២០១១)​។

សា​រា​ចរ​លេខ​៣៨​ក៏​បាន​កំ​ណត់​មុខ​សញ្ញា ត្រូវ​ប្រើ​វ៉ាក់​សាំង ផ​លិត​ផល​ជីវ​សាស្រ្ត​សុខា​ភិ​បាល​ជា​ចាំ​បាច់​ចំ​ពោះ​ជំ​ងឺ​៨​ប្រ​ភេទ គឺ​ខាន់​ស្លាក់​ខ្វិន ក្អក​មាន់​ជំ​ងឺ rubella កញ្រ្ជឹល អា​សន្ន​រោគ រលាក​ខួរ​ក្បាល​ជប៉ុន ជំងឺ​ឆ្កួត​។ វ៉ាក់​សាំង​ទាំង​៨​នេះ ត្រូវ​បាន​ប្រើ​សម្រាប់​អ្នក​កើត​ជំ​ងឺ​ឆ្លង​នៅ​តំ​បន់​មាន​រោគ​រាល​ដាល​។ ប្រៀប​នឹង​បទ​បញ្ញត្តិ​ចាស់ ក្នុង​បញ្ជី​នេះ​កាត់​បន្ថយ​១៣​ជំ​ងឺ​គឺ (រ​លាក​ថ្លើម​ប្រ​ភេទA រលាក​ថ្លើម​ប្រ​ភេទB របេង​ខាន់​ស្លាក់ គ្រុន​ពោះ​វៀន  គ្រុន​លឿង អុតស្វាយ​​វី​រ៉ូស Rota  តេ​តាណុ​ស រ​លាក​ស្រោម​ខួរ​អា​ស្រ័យ​ស្រោម​ជា​លិកា​រ​លាក​សួត​អា​ស្រ័យ​ស្រោម​សួត រលាក​ស្រោម​ខួរ​អាស្រ័យ​មេ​រោគ​Hib​។ល។​”​គ្មាន​នៅ​ក្នុង​បញ្ជី​ចាក់​ជា​ចាំ​បាច់​។ ការ​កំ​ណត់​ក្រប​ខ័ណ្ឌ​និង​មុខ​សញ្ញា​ប្រើ​វ៉ាក់​សាំង​នៅ​ក្នុង​បញ្ជី​កំ​ណត់​ចាំ​បាច់ អា​ស្រ័យ​មន្ទីរ​សុ​ខា​ភិ​បាល​​ពិ​និត្យ​សម្រេច​ឬ​ក៏​តាម​កិច្ច​ចង្អុល​ការ​របស់​ក្រ​សួង​សុ​ខាភិ​បាល  បង្អែក​លើ​មូល​ដ្ឋាន​សភាព​ការណ៍​រោគ​រាល​ដាល​លក្ខណៈ​ផ្គត់​ផ្គង់​វ៉ាក់​សាំង​ ប្រ​ភព​កម្លាំង​មាន​នៅ​ភូមិ​ភាគ​៕

យោងៈ​កា​សែត​ញ៉ឹង​យឹង-មុ​នី

ចែករំលែកអត្ថបទ