នយោបាយ - សង្គម នយោបាយ - សង្គម

30/01/2018 - 10:11

បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ពល​រដ្ឋ​វៀត​ណាម​-កម្ពុជា ឆ្លង​ដែន​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម

ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត ម៉ូ​វ​ទ្វឹក ២០១៨ ខេត្ត​កៀង​យ៉ាង បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ពល​រដ្ឋ​នៃ​ប្រ​ទេស​ទាំង​ពីរវៀត​ណាម​-កម្ពុជា ឆ្លង​ដែន​ទៅមក​សួរ​សុខ​ទុក្ខ ជូន​ពរ​សាច់​ញាតិ​​មិត្ត​ភ័ក្តិ កម្សាន្ត​និង​ទេស​ចរណ៍។​ល។
 

ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង​និង​ប្រ​ទេស​កម្ពុជា ឆ្លង​ដែន​ទៅ​មក​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ហា​តៀង​។

យោង​តាម​នោះ ពល​រដ្ឋ​ខេត្ត​កៀង​យ៉ាង (វៀត​ណាម​) និង​ពល​រដ្ឋ​ខេត្ត​កំ​ពត កែប​ ព្រះ​សី​ហ​នុ កោះ​កុង​និង​រដ្ឋ​ធា​នី​ភ្នំ​ពេញ (ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​) មាន​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ខេត្ត​កៀង​យ៉ាង អា​ណិក​ជន​វៀត​ណាម​នៅ​ប្រ​ទេស​កម្ពុជា បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឆ្លង​ដែន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ហា​តៀង និង​ច្រក​ទ្វារ​ជាតិ​យ៉ាង​ថាញ់ មក​កាន់​មាតុ​ភូមិ​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​មិត្តភ័ក្តិ កម្សាន្ត​និង​ទេស​ចរណ៍​អំណ​រ​បុណ្យ​​ចូល​ឆ្នាំ​តេត​។ បណ្តា​កង​កម្លាំង​ការ​ពា​រ​ព្រំ​ដែន នគរ​បាល ស​មត្ថ​កិច្ច​គយ​សហ​កា​រ​ជា​មួយ​នឹង​ក្រុង​ហា​តៀង និង​ស្រុក​យ៉ាង​ថាញ់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​មធ្យោ​បាយ​រថ​យន្ត យាន​យន្ត​​នៅ​តាម​ខេត្ត​នា​នា ជាប់​ព្រំ​ដែន​និង​រដ្ឋ​ធា​នី​ភ្នំ​ពេញ​ឆ្លង​ដែន​ចូល​មក​ស្រុក ក្រុង​នា​នា​ខេត្ត​កៀង​យ៉ាង ចាប់​​ពី​ថ្ងៃ​១៥​ ខែ​ម​ករាដល់​ថ្ងៃ​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ប្រ​ជា​ជន​និង​មធ្យោ​បាយ​នៃ​ប្រ​ទេស​ទាំង​ពីរ​ឆ្លង​ដែន​ទៅ​មក​ត្រូវ​បាន​ផ្នែក​សមត្ថ​កិច្ច​ច្រក​ទ្វារ​ព្រំ​ដែន​ទាំង​ទ្វេភា​គី​អនុញត្តិ​។            

បណ្តា​ផ្នែក​សមត្ថ​កិច្ច​ខេត្ត​កៀង​យ៉ាង សហ​ការ​ជា​មួយ​នឹង​ផ្នែក​ពាក់​ព័ន្ធ​នា​នា​ត្រួត​ពិ​និត្យ​ហ្មត់​ចត់​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​ចំ​នួន​មនុស្ស មធ្យោ​បាយ​ឆ្លង​ដែន​ទៅ​មក​និង​ទំ​និញ​នាំ​ចូល​នាំ​ចេញ​ឆ្លង​ច្រក​ទ្វារ​ព្រំ​ដែន តាម​ផ្លូវ​គោក​វៀត​ណាម​-កម្ពុជា​។ ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗ​គ្នានូ​វ​ដំ​ណោះស្រាយទាំ​ង​ឡាយ ធា​នា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​តំ​បន់​​ប្រ​ទល់​ដែន ប្រ​ទះ​ឃើញ​ទាន់​ពេល​ត​ស៊ូ​ទប់​ស្កាត់ កំ​ចាត់​គ្រប់​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម​។ ទន្ទឹម​នឹង​នោះ កម្លាំង​ស​មត្ថ​កិច្ច​នា​នា​នៅ​ទាំង​បង្កើន​ការ​ត្រួត​ពិ​និត្យ​រោគ​ឆ្លង​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន តាម​ដាន​ហ្មត់​ចត់​រោគ​រាល​ដាល​ទាំង​ឡាយ​ដែល​ទាក់​ទង់​ដល់​មនុស្ស​សត្វ រុក្ខ​ជាតិ ពេល​ចូល​មក​ប្រ​ទេស​យើង​។ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​បង្ការបង្ក្រាប​រត់​គយ ក្លែង​បន្លំ​ពា​ណិជ្ជ​កម្ម​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​៕

ឡេ​ហ្វី​ហាយ​-សុ​ផន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កៀង​យ៉ាង