សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

30/01/2018 - 10:11

ជីវ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​នៅ​ហូវ​យ៉ាង

តាម​ប្រ​សាសន៍​លោកគីហ៊ីវ​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឆ្នាំ​កន្ល​ង​ហើយ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ភាព​ផ្លាស់​ប្ដូរ និង​សម្រេច​លទ្ធ​ផល​ជាក់​ស្ដែង​។

​ បង​ស្រី​ហុង​តែង​ទៅ​ចម្ការ​តាំង​ពី​ព្រឹក​ព្រ​លឹម​។

ឆ្លង​តាម​រយៈ​នោះ ជីវ​ភាព​ជន​រួម​ជាតិភាគ​តិច​បាន​កែ​លម្អ​។ រាល់​កម្ម​វិ​ធី គម្រោង​ការ​អនុ​គ្រោះ​ពិ​សេស​របស់​រដ្ឋ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង រួម​ចំ​​ណែក​បង្កើន​គុណ​ភាព​ជីវ​ភាព​សម្ភារៈ​​និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ភាគ​តិច​។ ក្រៅ​ពី​នោះ ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច តែង​បាន​រដ្ឋ​អំ​ណាច​អង្គ​ការ​ម​ហា​ជន​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត ម៉្លោះ​ ហើយ​មា​មីង​ជន​រួម​ជាតិ​ភាគ​តិច​តែង​នឹង​នរ​ចិត្ត​ក្នុង​ការ​ផលិត​និង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ។ ការ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ ឧបត្ថម្ភ​របស់​រដ្ឋ​បាន​ទាន់​ពេល និង​ប្រ​កប​ដោយ​សិទ្ធ​ភាព​ធ្វើ​ឲ្យ​ជន​រួម​ជាតិ​សប្បាយ​រីក​រាយ​។ តួ​យ៉ាង​ដូច​សេចក្ដី​សម្រេច​ចិត្ត​១០២​/២០០៩​/QĐ-TTg ស្ដី​ពី​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​ជន​រួម​ជាតិភាគ​តិច​មាន​ជីវ​ភាព​លំ​បាក ជាង​៣ពា​ន់​លាន​ដុង​ត្រូវ​បាន​រំ​សាយ​១០០​%; គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម; ពង្រីក​ទម្រង់​រូប​ភាព​កាត់​បន្ថយ​ភាព​ក្រី​ក្រ ត្រូវ​បាន​រំ​សាយ​១០០​%​។ល។។

លោក​យ័ញ​វុា​ំ​ង​ហ្វាង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់A ឲ្យ​ដឹង គម្រោង​អភិ​វឌ្ឍ​ផលិត​កម្ម​មិន​ត្រឹម​តែ​ជំ​នួយ​ទុន​ប៉ុណ្ណោះ​ទេ នៅទាំ​ង​ឧបត្ថម្ភ​បច្ចេក​ទេស​ដើម្បី​មា​មីង​ធ្វើ​ការ​រក​ស៊ី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ បង​ស្រី​ថាច់​ធី​ហុង​ នៅ​ឃុំ​ទ្រឿង​ឡុងA ស្រុក​ចូវ​ថាញ់A  រៀប​រាប់​៖ “ខ្ញុំ​មាន​ដី​ចម្ការ​ជាង​១​កុង​ដាំ​ដើម​ឈើ​ចម្រុះ ម៉្លោះ​ហើយ​គ្មាន​ផ្ដល់​ចំ​ណូល​អ្វី​ឡើយ។ ពេល​បាន​កម្មា​ភិ​បាល​ណែ​នាំ​បច្ចេក​ទេស​និង​ឧបត្ថម្ភ​ទុន​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​កាប់​ឆ្ការ​ចម្ការ​ចម្រុះ​នោះ​ដើម្បី​ដាំ​ដំ​ណាំ​វិញ​។ ខ្ញុំ​ដាំ​រំ​លស់​សណ្ដែក​កួរ ក្រោយ​ពី​ននោង​រោយ​អស់​ផ្លែ សណ្ដែក​នឹង​វា​រឡើង​ទ្រើង​ជា​បន្ត​។ រាល់​ថ្ងៃ​ននោង​តែ​ង​ផ្ដល់​ចំ​ណូល​ឲ្យ​ខ្ញុំ​ជាង​១០០.០០០​ដុង​។  ក្បែរ​នឹង​ទ្រើង​ន​នោង ខ្ញុំ​ដាំ​ស្ពៃ​ក្ដោប​និង​បន្លែ​ផ្សេង​ៗ ម៉្លោះ​ហើយ​តែង​មាន​ចំ​ណូល​បន្ថែម​។ ក្រោយ​ពី​កែ​ប្រែ​ដី​បាន​មួយ​រយៈ​និង​សន្សំ​បាន​ប្រាក់​ខ្ញុំ​នឹង​ដាំ​ដើម​ស្វាយ​”។

ទម្រង់​រូប​ភាព​ដាំ​ឆ្លាស់​គ្នា​យក​ខ្លី​ចិញ្ចឹម​វែង តែងបា​ន​អ្នក​ចម្ការ​នៅ​ហូវ​យ៉ាង​អនុ​វត្ត​ល្អ។​ តាម​បណ្ដោយ​ប្រ​ឡាយ​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែ​រ​រស់​នៅ​កុះ​ករ នៅ​ឃុំ​ទ្រឿង​ឡុង ឃុំ​តឹង​ហ្វា ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង​ជាដើ​ម នឹង​ពេល​ដើម​ស្វាយ​ចាប់​ផ្ដើម​អំ​ណោយ​ផល​។ ប្រ​ជា​ជន​អនុ​វត្ត​បច្ចេក​ទេស​ដាំ​ដុះ​តាម​ការ​ណែ​នាំ​នោះ គឺ​ផ្លែ​ស្វាយ​ត្រូវ​បាន​វេច​ខ្ចប់​យ៉ាង​ប្រ​យ័ត្ន​ប្រ​យែង​ដោយ​ក្រ​ដាស​ឧស្សាហ​កម្ម​។ លោក​ថាច់​ហ្វា នៅ​ទី​ប្រ​ជុំ​ជន​បៃង៉ា​ង ស្រុក​ចូវ​ថាញ់ ឲ្យ​ដឹង​៖ “រ​បៀប​វេច​ខ្ចប់​នេះ​ជួយ​ឲ្យ​ផ្លែ​ស្វាយ​មិន​ខ្ទាំ ហើយ​រលីង​យង់​លក់​ បាន​ថ្លៃ​។ ទន្ទឹម​នឹង​នោះ ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ ហេតុ​នេះ​ហើយ អ្នក​ចម្ការ​មាន​ប្រាក់​ចំ​ណូល​កាន់​តែ​ខ្ពស់​”៕                                

                              ហា​ថាញ់​-ទី​ទុយ

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោកគីហ៊ីវ​ថាញ់