សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

30/01/2018 - 10:11

ជួយ​គ្នា​ចាក​ផុត​ភាព​ក្រី​ក្រ

តឹង​អឹង​គឺ​ឃុំ​មាត់​ស​មុទ្រ​នៃ​ស្រុក​ង៉ុក​ហៀង ខេត្ត​កាម៉ា​វ មាន​អត្រា​គ្រួសា​រ​ក្រី​ក្រ​នៅ​ខ្ពស់​។ បង​ប្អូន​នា​រី​ភាគ​ច្រើន​ធ្វើ​កម្ម​ករ​សហ​គ្រា​ស​ឬ​ធ្វើ​ការ​ងារ​តាម​រដូវ​កាល​ម៉្លោះ​ហើយ​ជីវ​ភាព​នៅ​ខ្វះ​មុខ​ខ្វះក្រោយ​មិន​លំនឹ​ង​។

គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​សហ​ពន្ធ​នា​រី​ឃុំតឹង​អឹង​​តែង​តែ​ចែក​រំ​លែក​បច្ចេក​ទេស​ចិញ្ចឹម
សត្វ​ដល់​សមា​ជិក​នា​រី​ក្រី​ក្រ​ជា​និច្ច​។

ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​សហ​ពន្ធ​នា​រី​ឃុំតឹង​អឹង បាន​ពិ​ភាក្សា​និង​ឯក​ភាព​បង្កើត​ទម្រង់​រូប​ភាព​នា​រី​ជួយ​គ្នា​ឆ្លង​កាត់​លំ​បាក ចាក​ផុត​ពី​ភា​ព​ក្រី​ក្រ​នៅ​ដើម​ឆ្នាំ​២០១៦​។ ក្រោយ​ពី​ដំ​ណើរ​ការ​បាន​ជិត​២​ឆ្នាំ ទម្រង់​រូប​ភាព​នេះ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​។ គិត​មក​ដល់​បច្ចុប្បន្ន ទម្រង់​រូប​ភាព​នេះ មាន​ស​មា​ជិក​ស​រុប​៩២​៩​នាក់​ ក្នុង​នោះ មាន​ស​មា​ជិក​១១​នាក់ ជា​ស​មា​ជិក​នៃ​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​។ រាល់​ត្រី​មាស ស​មា​ជិក​ទាំង​១១​នាក់​នឹង​រៃ​អង្គាស​ប្រាក់​២០០​.០០​០​ដុង​/ម្នា​ក់​ ដើម្បី​បង្កើត​ដើម​ទុន ក្រោយ​មក​ប្រ​ជុំ​ជ្រើស​រើស​គ្រួ​សារ​ក្រ​លំ​បាក​ដើម្បី​ឧបត្ថម្ភ​កូន​ពូជ​ ដូច​ជា មាន់ ទា ជា​ដើម ដើម្បី​អ​ភិ​វឌ្ឍសេដ្ឋ​​កិច្ច​គ្រួ​សារ​។ ផ្ដើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ ប្រ​សិន​ទម្រង់​រូប​ភាព​ផលិត​កម្ម​របស់​សមា​ជិក​ណា​មាន​ប្រ​សិទ្ធ​ភាព នឹង​សង​ដើម​ទុន​នោះមក​វិញ ដើម្បី​ឧបត្ថម្ភ​ដល់​ស​មា​ជិក​ផ្សេង​បន្ត​ទៀត​។

ជាគ្រួ​សា​រ​មួយ​ក្នុង​ចំ​ណោម​គ្រួសារ​ក្រី​ក្រ​ដែល​បាន​ឧបត្ថម្ភ​ដើម​ទុន​ផលិត​ពី​ទម្រង់​រូប​ភាព​នេះ ក្រោ​ពី​រយៈ​កាល​ចិញ្ចឹម​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​មក​ដល់​បច្ចុប្បន្ន គ្រួ​សារ​អ្នក​មីង​ឡេធី​ង្វៀង នៅ​ភូមិ​យ៉ិន​ហាង ឃុំ​តឹង​អឹង​មាន​ការ​រីក​ចម្រើន​យ៉ាង​ពិត​ប្រា​កដ​។ ប្រ​ការ​គួរ​ឲ្យ​ត្រេក​អរ​នោះ​គឺ គ្រួ​សារ​អ្នក​មីង​បាន​ស្ម័គ្រ​ចិត្ត​ចុះ​​ឈ្មោះ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ អ្នក​មីង​ឲ្យ​ដឹង​​ដោយ​ក្ដី​រីក​រាយ​៖ “ពី​មុន​គ្រួ​សារ​ខ្ញុំ​ក្រ​ខ្សត់​ណាស់ គ្នាន​មូល​ដ្ឋាន​ផលិត​សេដ្ឋ​កិច្ច​គ្រួសារ​ពឹង​ទៅ​លើ​ការ​ចូល​ព្រៃ​ចាប់​ខ្យង​ចាក់​ច្រែង មិន​លំ​នឹ​​​ង​។ ដោយ​ការ​ឧបត្ថម្ភ​ទុន​របស់​សមា​គម​សហ​ពន្ធ​នា​រី​ឃុំ ខ្ញុំ​ទិញ​កូន​ពូជ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​លក់ ដើម្បី​រក​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ។​ មិន​ចំ​ពោះ​តែ​ខ្ញុំ​ទេ បង​ប្អូន​នា​រី​ទាំង​អស់​ដែល​ឧបត្ថម្ភ​ទុន​សុទ្ធ​តែ​មាន​ការ​រីក​ចម្រើន​​ជីវ​ភាព​លំ​នឹង​ជាង​មុន​”។ មិន​ត្រឹម​តែ​ឧបត្ថម្ភ​ទុន ឆ្លងតា​ម​រយៈ​ប្រ​ជុំ​ជីវ​ភាព​សា​ខា​ស​មា​គម​តាម​កាល​កំ​ណត់​រាល់​ខែ​នៅ​តាម​ភូមិ ទម្រង់​រូប​ភាព​នេះ​នៅ​ទាំង​គួប​ផ្សំ​ផ្ដល់​ព័ត៌​មាន​និង​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​សំ​ខាន់​ៗ ដូច៖ អនុ​វត្ត​ប្រិត​សំ​ចៃ សុខ​ភាព​បន្ត​ពូជ​ផែន​ការ​គ្រួសា​រ បង្ការ​បង្រ្កាប់​អំ​ពើ​ហិង្សា​គ្រួ​សារ​ជា​ដើម ខ្លឹម​សារ​សំ​ខាន់​ៗ​តែង​បាន​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ដល់​ស​មា​ជិក​នា​រី​ក្នុង​ឃុំ​។

អ្នក​ស្រី​ហឿមិញ​ក្វាង ប្រ​ធាន​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​សហ​ពន្ធ​នា​រី​ឃុំតឹង​អឹង ឲ្យ​ដឹង​៖ “រយៈ​កាល​ខាង​មុខ ទម្រង់​រូប​ភាព​នេះ​នឹង​បន្ត​រក្សា​ស​កម្ម​ភាព ព្រម​ទាំង​ចលនា​ដើម​ទុន​បាន​កាន់​តែ​ច្រើន ពី​សា​ខា​ក្រុម​ស​មា​គម​នានា​សំ​ដៅ​ឧបត្ថ​ម្ភ​ដើម​ទុន​ដល់​គ្រួ​សារ​ក្រលំបាក​។ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​ទម្រង់​រូប​ភាព​ចិញ្ចឹម​ព​ពែ​តាម​គម្រោង “ឧបត្ថម្ភ​ប្រ​ភព​ទុន​៣០​​” ដើម្បី​គ្រួ​សារ​បង​ប្អូន​នា​រី​ឈាន​ឡើង ជា​ជំ​ហាន​កាត់​បន្ថយ​អត្រា​គ្រួ​សារ​​ក្រីក្រ​ជិត​ក្រ​ក្នុង​ឃុំ​”៕

                         ត្រឹង​ភុក​-ទី​ទុយ

ចែករំលែកអត្ថបទ