សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

30/01/2018 - 10:11

អនុ​វត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្ដេជ្ញា​ឈ្នះ

ចល​នា​ប្រ​ឡង​ប្រ​ណាំង​ប្ដេជ្ញា​ឈ្នះ របស់​កង​កម្លាំ​ង​ប្រ​ដាប់​អា​វុធ​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​បាន​ផ្សារ​ភ្ជាប់​ជា​មួយ និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ  បង្កើត​បាន​ជា​កម្លាំង​ចល​ករ យ៉ាង​ខ្លាំង​ក្លា​ជំរុញ​ទឹក​ចិត្ត​ដល់​កម្មា​ភិ​បាល​យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ ស្រុក​អនុ​វត្ត​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឲ្យ​។
 

កម្មា​ភិ​បាល​យុទ្ធ​ជន​កងកម្លាំ​ងប្រដា​ប់អា​វុធ​ស្រុក​ឡុង​ភូ  ហ្វឹក​ហ្វឺន​កិច្ច​ការ​យោ​ធា។

អំ​ឡុង​ពេល​៥​ឆ្នាំ​កន្លង​ (២០១២-​២០១៧​) ចលនា​ប្រឡង​ប្រ​ណាំង​ប្ដេជ្ញា​ឈ្នះ​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ស្រុក​ឡុង​ភូ បាន​ដំ​ណើរ​ការ​ដោយ​ឥត​ឈប់​ឈរ គ្រប់​ទិស​ទី ផុល​ផុស​នៅ​តាម​ស្ថាប័​ន អង្គ​ភាព និង​លើ​គ្រប់​វិ​ស័យ​ដែល​ស​កម្ម​ភាព​។ ផ្ដើម​ពី​នោះ បានលេចចេញនូវសមូហភាពចំនួន ១៧៧ និងបុគ្គលឆ្នើម៨៥៣នាក់ ជាសមមិត្ត កំពុងបំពេញការងារគ្រប់គ្រង បញ្ជាការអង្គ ភាព និងយុទ្ធជនកម្លាំងចលនាបម្រុង កងប្រជាស្វ័យត្រាណ។ល។ វរសេនីយ៍ឯក បម្រុង ឌិនថាញ់ពុង ប្រធានគណៈបញ្ជាការ យោធាស្រុកឡុងភូ បញ្ជាក់ ៖“នេះពិតជាបាច់ផ្កាដ៏ស្រស់បំព្រងក្នុងចលនាប្រឡងប្រ ណាំងប្ដេជ្ញាឈ្នះរបស់កងកម្លាំងប្រដាប់អាវុធស្រុក។ គំរូជាក់ស្ដែង គឺសមូហភាព គណៈនយោបាយ គណៈសេនាធិការ គណៈ បញ្ជាការយោធាឃុំភូហូវ  គណៈបញ្ជាការ យោធាឃុំតឹងថាញ់” ។

ប៉ុន្មានឆ្នាំកន្លង ស្រុកឡុងភូបាននាំមុខ បណ្ដុំប្រឡងប្រណាំងនៃគណៈបញ្ជាការ យោធាស្រុក ទីរួមខេត្ត ក្រុង អំពីការងារជម្រើស កោះ​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​ក្នុង​ជួរ​ទ័ព​។​ ចាប់​ពី​ឆ្នាំ​២០១២ មក​ដល់​សព្វ​ថ្ងៃ ស្រុក​បាន​បញ្ជូន​យុវ​ជន​៥៣៧​នាក់ចូល​បម្រើ​​ជួរ​ទ័ព ការ​ងារ​ជម្រើស​យោធាសម្រេច​បាន​លទ្ធ​ផល​គួរ​ជា​ទី​មោទ​នៈ​។  សម្រេច​បាន​ស្នា​ដៃ​ដូច្នេះ​ ដំ​បូង​បង្អ​ស់​គឺ​អា​ស្រ័យ​ដោយ​គ្រប់​ផ្នែក​គ្រប់​ស្ថា​ប័ន​របស់​ស្រុក​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បាន​ល្អនូវ​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​យុវ​ជន​មាន​ស្មារ​តី​ភ្ញាក់​រ​ឭក​ដោយ​ខ្លួន​ឯង  ខ្នះ​ខ្នែង​ចូ​ល​បម្រើ​ក្នុង​ជួរទ័ព​ដើម្បី​ការ​ពារ​មាតុ​ភូមិ បង្ក​ប្រ​ភព​បក្ខ​ជន​ក្នុង​ស្រ​ទាប់​យុវ​ជន​ដែល​ឋិត​ក្នុង​កម្រិត​អា​យុ​បំ​ពេញ​ភារ​កិច្ច​យោ​ធា និង​ធ្វើ​ការ​ពង្រឹង​រៀប​ចំ​ឲ្យ​បាន​រឹង​មាំ​ក្រុម​ប្រឹក្សា​ភារ​កិច្ច​យោ​ធាទាំង​២​ថ្នាក់​។ សមមិត្ត​យឿង​ហ្វាង​តុង គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹង​ថាញ់ ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ "រយៈ​ពេល​៥​ឆ្នាំ​កន្លង​ភូមិ ភាគ​តែង​អនុ​វត្ត​សម្រេច​និង​លើក​កម្រិត​ផែន​ការ​ប្រ​គល់​យោ​ធា គឺ​អា​ស្រ័យ​ក្រុម​ប្រឹក្សា​ភារ​កិច្ច​យោ​ធា​ឃុំ​បាន​រៀប​ចំ​ចុះ​ឈ្មោះ គ្រប់​គ្រង ក្ដោប​ក្ដាប់​ប្រ​ភព​ចល​នា បញ្ចុះ​បញ្ចូល​ដល់​ពល​រដ្ឋ​ក្នុង​កម្រិត​អា​យុ​ចូល​បម្រើ​ក្នុង​ជួរ​ទ័ព ពិ​សេស​គឺពល​រដ្ឋ​ដែល​មាន​កម្រិត​វិជ្ជា​គុណ​សម្បត្តិ​ន​យោបា​យ​ល្អ​នៅ​តាម​ភូ​មិ​ ស្រុក ស្ម័គ្រ​ចិត្ត​ចូល​រួម​បម្រើ​ក្នុង​ជួរ​ទ័ព​”។

អាច​បញ្ជាក់បា​ន​ថា ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្ដេជ្ញា​ឈ្នះ​រប​ស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ស្រុក​ឡុង​ភូ ជាក់​ស្ដែង​គឺ​ជា​កម្លាំង​ចល​ករ​ជួយ​គាំ​ទ្រ ជំ​រុញ​ទឹក​ចិត្ត​ដ៏​ធំ​ធេង​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន​ជម្នះ​ការ​លំ​បាក ឆ្លង​កាត់​សាក​ល្បង  ចាប់​យក​ឱ​កាស​ល្អ​ដើម្បី​កសាង​បក្ខ​ភាគ​ស្អាត​ស្អំ​រឹង​មាំ អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិ​ស័យ​។ ឆ្លង​តាម​រយៈ​នោះ រួម​ជា​មួយ​នឹង​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ស្រុក​ឡុ​ងភូ រក្សា​ខ្ជាប់​លំ​នឹង​គោល​ន​យោ​បាយ សណ្ដាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​ អនុ​វត្ត​ជោគ​ជ័យ​នូវ​លក្ខ​ឋាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គ​មកិច្ច​៕

               អត្ថ​បទ​, រូប​ថតៈ​ ត្រឿង​សុផ​ល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឌិនថាញ់ពុង