នយោបាយ - សង្គម នយោបាយ - សង្គម

06/02/2018 - 14:25

រដ្ឋ​មន្ត្រី ប្រ​ធា​​ន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឌោ​វុាំង​ចៀង ជូន​បណ្ណ​សរ​សើរ​និង​រង្វាន់​ដល់​កី​ឡា​ករ​ U23 វៀត​ណាម ជា​ជន​ជាតិ​ភាគ​តិច

ថ្មី​ៗ​នេះ នៅ​កា​រិ​យា​ល័យ​រដ្ឋា​ភិ​បាល នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ង្វៀន​ស្វឹងភុក បាន​ទទួល​ជួប​កី​ឡា​ក​​រក្រុម​ជម្រើស​បាល់​ទាត់ U23​ វៀត​ណាម​។ រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឌោ​វុាំង​ចៀង  បាន​អញ្ជើញ​ចូល​រួម​ជូន​បណ្ណ​សរ​សើរ និង​រង្វាន់​ដល់​​ក្រុម​ជម្រើស​បាល់​ទាត់ និង​កី​ឡា​ករ​ជាជ​ន​ជាតិ​ភាគ​តិច​ចំ​នួន​៣​នាក់​។


នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ ង្វៀង​ស្វឹង​ភុក និង​រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ
ឌោវុ​ាំ​ង​ចៀង រួម​ជា​មួយ​នឹង​តំ​ណាង​ទាំង​ឡាយ​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​នឹង​ក្រុម​ជម្រើស​បាល់​ទាត់​U23​វៀត​ណាម នៅ​កា​រិ​យា​ល័យ​រដ្ឋា​ភិ​បាល​។

 

ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​U23​អា​ស៊ី ឆ្នាំ​២០១៨ ក្រុម​ជម្រើស​បាល់​ទាត់ U23 វៀត​ណាម​ បាន​បង្កើត​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ថ្មី​ជូន​បាល់​ទាត់​វៀត​ណាម អា​ស្រ័យ​ឈ្នះ​ដៃ​គូ​ខ្លាំង​ៗ​នៅ​អា​ស៊ី​ជា​បន្ត​បន្ទាប់​ចូល​ដល់​វគ្គ​ផ្ដាច់ព័្រត។ U​23​វៀត​ណាម​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ឆ្លង​ពី​ភាព​ផ្ញាក់​ផ្អើល​មួយ​ទៅ​ភាព​ផ្ញាក់​ផ្អើល​មួយ​ទៀត ជា​មួយ​អា​រម្មណ៍​រំ​ភើប​រីក​រាយ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រ​វត្តិ​សាស្រ្ត​បាល់​ទាត់​វៀត​ណាម​។ កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​នូវ​ស្នា​ដៃ​របស់​គណៈ​បង្វឹក ក៏​ដូច​ជា​កី​ឡា​ករ​ក្នុង​ក្រុម​ជម្រើស​បាល់​ទាត់​U23​វៀត​ណាម នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ង្វៀន​ស្វឹង​ភុក ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ ជូន​គ្រឿង​ឥ​ស្ស​រិ​យ​យស​ពល​កម្ម​ចំ​ណាត់​ថ្នាក់​លេខ​១ ចំ​ពោះ​ក្រុម​ជម្រើស​បាល់​ទាត់​ U23 វៀត​ណាម និង​គ្រឿង ឥស្ស​រិយ​យសព​ល​កម្ម​ចំ​ណាត់​ថ្នាក់​លេខ​៣ ចំ​ពោះ​គ្រូ​បង្វឹក​ Park Hang​-s​eo អ្នក​ចាំ ទីប៉ូយតៀងយុង និងខ្សែបម្រើ ង្វៀនក្វាងហាយ ព្រមទាំងជូនបណ្ណសរសើរ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ដល់​កី​ឡា​ករ ក្រុម​ជម្រើស​បាល់​ទាត់​U23​វៀត​ណាម ចំ​នួន​៣១​នាក់​។

នៅ​ក្នុង​ពិ​ធី​ជំ​នួប​ជា​ប្រ​វត្តិ​សាស្រ្ត​នេះ រដ្ឋ​មន្ត្រី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឌោវុ​ាំង​ចៀង ក៏​បាន​ជូន​រង្វាន់​ដល់​ស​មូ​ហ​ភាព​ក្រុម​ជម្រើស​បាល់​ទាត់ និង​ជូន​បណ្ណ​សរ​សើរ​ រង្វាន់​ដល់​កី​ឡា​ករ​U23​វៀត​ណាម ជាជ​ន​ជាតិ​មឿង​៣​នាក់ គឺ៖ អ្នក​ចាំ​ទី​ប៉ូយ​តៀង​យុង ខ្សែ​បម្រើ​ប៉ូយ​តៀង​យង់ និង​ខ្សែ​ប្រ​យុទ្ធ​ហា​ឌឹក​ជិន​។ ទាំង​នេះ​គឺ​ជា​កី​ឡា​ករ​ដែល​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើនក្នុង​​ភា​ព​ជោគ​ជ័យ​របស់​ក្រុម​ជម្រើស​U23 វៀត​ណាម​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ U23​អា​ស៊ី​ ឆ្នាំ​២០១៨៕

បក​ប្រែ​៖ ​វិ​មាន

ចែករំលែកអត្ថបទ