សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

06/02/2018 - 10:34

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា

ប្រសិទ្ធ​ភាព​នៃ​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា មិន​ត្រឹម​តែ​កាត់​បន្ថយ​បាន​សត្វ​​ល្អិត​បំ​​ផ្លាញ ថែម​ទាំង​ជួយ​មា​មីង​កសិ​ករ​នៅ​ភូមិ​ខ្វាង​ទីវ ឃុំ​ត្រឿង​ឡុង​ហ្វា ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ បង្កើន​បាន​ប្រាក់​ចំ​ណូល​។

 

អ្នក​មីង​ហាំង ជា​មួយ​នឹង​ដី​ស្រែ​អនុ​វត្ត​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា​ ។

ទ​ម្រង់រូប​ភាព​ដាំ​ឪ​ឡឹក​ផ្លាស់​វេន​នឹង​ខឹ្ទម​ក្រហ​ម គឺ​ជា​របៀប​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា​មួយ​នៅ​ភូមិ​ខ្វាង​ទីវ​។ គ្រួ​សារ​អ្នក​មីង​ត្រឿង​ធី​ហាំង ទ​ទួល​ជោគ​ជ័យ​ដោយ​ការ​អនុ​វត្ត​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា នាំ​មកនូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់   បើ​ប្រៀប​នឹង​ការ​ដាំ​ដំ​ណាំ​តែ​មួយ​មុខ​ដូច​មុន​។ មីង​ហាំង ឲ្យ​ដឹង​៖ “ឆ្លង​តាមរយៈ​ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ គ្រួ​សារ​ខ្ញុំ​អនុ​វត្ត​របៀប​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា  គឺ​ដាំ​ឪ​ឡឹក​ផ្លាស់​វេន​នឹង​ខ្ទឹម​ក្រ​ហម​លើ​ផ្ទៃ​ដី​កសិ​កម្ម រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​បង្គួរ​។ ក្រោយ​ពេល​ក្ដាប់​ច្បាស់​ពី​បច្ចេក​ទេស​ដាំ​ដុះ  គ្រួ​សារ​ខ្ញុំ​មិនញញើត​ក្នុង​ការ​ដាំ​ខ្ទឹម​ក្រ​ហម​ផ្លាស់​វេននឹង​ឪ​ឡឹក​លើ​ផ្ទៃ​ដី​៤​កុង​សម្រេច​បាន​លទ្ធ​ផល​គួរ​ជា​ទី​មោទនៈ​”។ ផ្ដើម​ពី​ទម្រង់​រូប​ភាព​ខាង​លើ ជួយ​ឲ្យ​គ្រួ​សារ​មីង​ហាំង​រក​បាន​ប្រាក់​ចំ​ណូលខ្ពស់​។ រយៈ​ពេល​ដាំ​ខ្ទឹម​ក្រ​ហម​ក្នុង​មួយ​លើក​ៗ គិត​ចាប់​ពី​ដាំ​រហូត​ដល់​ប្រ​មូល​ផល ប្រ​មាណ​ពី​៦០-៧០​ថ្ងៃ ក្រោយ​ពី​ប្រ​មូល​ផ​ល​រួច​ហាល​ដី​មួយ​រយៈ នឹង​លើក​រង​ដាំ​ឪ​ឡឹក​ជា​បន្ត ដើម្បី​កែ​ប្រែ និង​បំ​ប៉ន​ដី បង្ការ​សត្វ​ល្អិត​​បំ​ផ្លាញ​។ “មុន​នេះ  គ្រួ​សារ​ខ្ញុំ​ដាំ​តែ​ដំ​ឡូង​ជ្វា​មួយ​មុខ ដោយ​សា​រ​តម្លៃ​ដំ​ឡូង​ឡើង​ចុះ​មិន​ទៀង​ទាត់ ម្យ៉ាង​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ទាប​។ តាំង​ពី​អនុ​វត្ត​ទម្រង់​រូប​ភាព​ដាំ​ឪឡឹក​ផ្លាស់​វេន​នឹង​ខ្ទឹម​ក្រ​ហម​មក ឃើញ​ថា​នាំមក​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​យ៉ាង​ជាក់​ស្ដែង។ ដោយ​ឡែក រ​ដូវ​ខ្ទឹម​ក្រ​ហម​កន្ល​ង​ហើយ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​៤០​លាន​ដុង​/រដូវ កើន​ទ្វេដ​ងបើ​ប្រៀប​នឹង​ដាំ​ដំ​ឡូង​ជ្វា​តែ​មួយ​មុខ​ដូច​មុន” - មីង​ហាំង​ បាន​ឲ្យ​ដឹង​ដូច្នេះ។​

រដូវ​កាល​នេះ   មា​មីង​កសិ​ករ​នៅ​ឃុំ​ត្រឿង​ឡុង​ហ្វា ម​មា​ញឹក​ក្នុង​ការ​ដាំ​បន្លែ​បង្ការ​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​ម៉ូវ​ទ្វឹក២០១៨​នៅ​ពេល​ខាង​មុខ​។    ឆ្នាំ​នេះ អា​កាស​ធាតុ​អំ​ណោយ​ផល និង​អា​ស្រ័យ​ការ​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា  ម៉្លោះ​ហើយ​ទើប​ដំ​ណាំ​តិច​មាន​សត្វ​ល្អិត​បំ​ផ្លាញ​។ បច្ចុ​ប្បន្ន ឪឡឹក​កំ​ពុង​ឋិត​ក្នុង​ដំ​ណាក់​កាល​លូត​លាស់​ល្អ មា​មីង​កសិ​ករ​កំ​ពុង​ផ្ដុំ​កម្លាំង​ថែទាំ​។  ទន្ទឹម​នឹង​នោះ ដើម្បី​កាត់​បន្ថយ​ស្ថាន​ភាព​ការ​ផ្គត់​ផ្គង់​ខ្ពស់​ជាង​តម្រូវ​ការ មា​មីង​កសិ​ករ​បាន​ម្ចាស់​ការ​ក្នុង​ការ​ដាំ​ដំ​ណាំ​ផ្លាស់​វេន​គ្នា​នូវ​ប្រ​ភេទ​ដំ​ណាំ​មួយ​ចំ​នួន​ទៀត អាច​នឹង​ប្រ​មូល​ផល​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​នេះ​ផង​ដែ​រ៕

​                                                                                    អត្ថបទ រូបថតៈ កៀង​កឹម​តូ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​ត្រឿង​ឡុង​ហ្វា