សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

06/02/2018 - 10:34

វិនិ​យោគ​ទុ​ន​អភិ​វឌ្ឍ​ផលិត​កម្ម ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល

សព្វ​ថ្ងៃ ឃុំ​នា​នា​លើ​ភូមិ​សាស្រ្ត​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង កំ​ពុង​ប្រ​មូល​ផ្ដុំ​រាល់​ប្រ​ភព​កម្លាំ​ង​វិ​និ​យោគ​ទុន​សម្រាប់​អភិ​វឌ្ឍ​ផលិត​កម្ម​ក​សិក​ម្ម សំ​ដៅ​កសាង​សម្រេច​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី​។

កន្លែង​បង្កាត់​ពូជ​ស្រូវ​បញ្ជាក់​របស់​មា​មីង​កសិ​ករ នៅ​ឃុំ​ត្រឿង​ខាញ់ ស្រុក​ឡុង​ភូ។

តាម​ប្រ​សាសន៍​សម​មិត្ត​គឹម​ហែន អនុ​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ស្រុក ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ ស្រុកនឹ​ង​ខិត​ខំ​ដល់​ឆ្នាំ​២០២០ នឹង​មាន​ឃុំ​ចំ​នួន​៦​អនុ​វត្ត​សម្រេច​១៩​/១៩ លក្ខ​ឋាន​ចំ​ណែក​ឃុំ​៣​ក្រៅ​ពី​នោះ អនុ​វត្ត​សម្រេច​ចាប់​ពី​១៦​/១៩​លក្ខ​ឋាន​ឡើង​។ ព្រម​ជា​មួយ​នោះ ឃុំ​ទាំង​អស់​នឹង​បង្កើត​ទម្រង់​រូប ភាព​ផលិត​កម្មផ្សារ​ភ្ជាប់​ដោះ​ស្រាយ​នឹង​ការ​ងារ​ធ្វើ​លំ​នឹង​ជូន​ប្រ​ជា​ជន​ ខិត​​ខំ​ធ្វើ​យ៉ាង​ណា  ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​មនុស្ស​ម្នាក់​ៗ សម្រេច​៥០​លាន​ដុង​/ឆ្នាំ; អត្រា​គ្រួ​សារ​ក្រី​ក្រ​បន្ថយ​ចុះ​មធ្យម​ភាគ​ពី​២-​៣%​/ឆ្នាំ​។ ក្នុង​នោះ អត្រា​គ្រួសា​រ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​បន្ថយ​ចុះ​ចាប់​ពី​៣​ដល់​៤​%/ឆ្នាំ។​ ដើម្បី​សម្រេច​បាន​កម្រិត​ចំ​ណូល​ខាង​លើ ឃុំ​បាន​ផ្ដុំ​ប្រ​ភព កម្លាំង​ជំ​រុញ​ផលិត​កម្ម​។ល។

ចំ​​ពោះ​មុខ កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច​ស្រុក​ឡុង​ភូ នឹង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់​រូប​ភាព​ផលិត​កម្ម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នា​នា មាន​ដូច​៖ ចិញ្ចឹម​មាន់​ព្រ​លែង​ក្នុង​ចម្ការ​ទម្រង់​រូប​ភាព ដាំ​ឈូក​-ចិញ្ចឹម​ត្រី ទម្រង់​រូប​ភាព​ដាំ​ក្រូច​ពោធិ៍​សាត់ ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ចិញ្ចឹម​គោ​មេ ដាំ​ស្ពៃ​មើម ឪ​ឡឹក បង្កាត់​ពូជ​ស្រូវ​បញ្ជាក់​​ចិញ្ចឹម​ទា​ពង​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ជីវ​សាស្រ្ត​ ។ល។ ទន្ទឹម​នឹង​នោះ រៀប​ចំ​គម្រោង​តំ​បន់​ដាំ​បន្លែ​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព​នៅ​បណ្តា​ភូមិ​ចំ​ណុះ​ឃុំ​ត្រឿង​ខាញ់ មាន​ដូច​៖ ត្រឿង​ថ ត្រឿង​អាង ត្រឿង​ថាញ់ A និង​ត្រឿង​ថាញ់ B។ បង​លី​ភីន នៅ​ភូមិ​ត្រឿង​ថ ឃុំ​ត្រឿង​ខាញ់ ឲ្យដឹង​៖ “អា​ស្រ័យ​បាន​គណៈ​ផ្នែក​ឃុំ​ចលនា​និង​ណែ​នាំ​បច្ចេក​ទេស  ខ្ញុំ​ក៏​ផ្ដើម​ដាំ​ស្ពៃ​មើម​ចំនួន​២​កុង​។ គិត​មធ្យម​ភាគ​១​កុង ប្រ​មូល​ផល​ពី​៤-៥​តោន ជា​មួយ​នឹងត​ម្លៃ​លក់​ចាប់​ពី​៥.៥០០​ដុង​ដល់​៦.០០០​ដុង​/គី​ឡូ​ក្រាម ឃើញ​ថា អាច​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​”។ សមមិត្ត​យឿង​វុា​ំង​យ៉ុង ប្រធាន​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ខាញ់ ឲ្យ​ដឹង​៖ “រយៈ​ពេល​ខាង​មុខ ឃុំ​ត្រឿង​ខាញ់​នឹង​ចលនា​អា​ជីវ​កម្ម​ចង​សម្ព័ន្ធ​ជា​មួយ​កសិ​ករ ដាំ​បន្លែ​នៅ​តាម​ភូមិ​៖ ត្រឿង​ឡុក ត្រឿង​ថ ត្រឿង​ថាញ់ B ។ល។ សំ​ដៅ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព ផ​លិត​កម្ម គុណ​ភាព​ផលិត​ផល​និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​។ ទើប​ថ្មី​ៗ​នេះ សហ​ករណ៍​ក​សិ​កម្ម​ត្រឿង​ខាញ់ បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​អា​ជីវ​កម្ម ប្រ​មូល​ទិញ​ស្រូវ​លើ​ផ្ទៃ​ដី​៦០០​ហិក​តា ជា​ជំ​ហាន​ៗ​ធ្វើ​ឲ្យ​មាន​ការ​ចង​សម្ព័ន្ធ​ភាព​ស្អិត​ល្មួត​​រវាង​អា​ជីវ​កម្ម​និង​កសិ​ករ​”។

សមមិត្ត​គឹម​ហែន ឲ្យ​ដឹង​បន្ថែម​៖ រយៈ​ពេល​ខាង​មុខ ស្រុក​ឡុង​ភូ​នឹង​បន្ត​ការ​លើក​កម្ពស់​គុណ​ភាព​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ស​មូ​ហ​ភាព; ផ្សព្វ​ផ្សាយ​ជូន​មា​មីង​កសិ​ករ​ចូល​រួម​ធ្វើ​សេដ្ឋ​កិច្ច​សហ​ការ​ដើម្បី​សហ​ការ​ផលិត​កម្ម កាត់​បន្ថយ​ចំ​ណាយ​ដើម​ទុន និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​។ ផ្ដើម​ពី​នោះ រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​លក្ខឋាន​កសាង​ជន​បទ​ថ្មី៕​

                      ត្រឿង​ផល​ - សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមមិត្ត​គឹម​ហែន