ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

06/02/2018 - 10:34

ភូមិ​អង្គុ​លី​ខាង​ត្បូង​នា​បច្ចុប្បន្ន

ភូមិ​អង្គុ​លី​ខាង​ត្បូង (ភូ​លី​១) ឃុំដុងប៊ិញ ក្រុងប៊ិញ​មិញ ខេត្ត​វិញ​ឡុង សព្វ​ថ្ងៃ​មាន​ការ​វិ​វឌ្ឍយា៉ង​ច្បាស់​ក្រ​ឡែត ​រួ​ម​ចំ​ណែក​ជា​មួយ​នឹង​ឃុំ​អនុ​វត្ត​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​១៩/​១៩។

ចំ​ណង​ជើង​រូប៖ដង​ផ្លូវ​ចុះ​មក​កាន់​ភូមិ​អង្គុ​លី​ខាង​ត្បូង​។

ដង​ផ្លូវ​ដាន​តូច​ចង្អៀត ទ្រុឌ​ទ្រោម​កាល​ពី​មុន ឥ​ឡូវ​ត្រូវ​បាន​ជំ​នួស​ដោយ​ផ្លូវ​កៅ​ស៊ូ​ថ្មី​ចាប់​ពី​មជ្ឈ​មណ្ឌល​ឃុំ​រហូត​មក​ដល់​ភូមិ​អង្គុ​លី​ខាង​ត្បូង​។ រថ​យន្ត​អាច​បើក​បរ​ចាប់​ពី​ក្បាល​ភូមិ​រហូត​ដល់​ចុង​ភូមិ​។ ខណៈ​ពេល​ផ្លូវ​ថ្នល់​ទើប​បាន​កសាង​សម្រេច​ប្រ​ជា​ជន​ក៏​ម្នី​ម្នា​រៀប​ចំ​សម្អាត​បរិ​ស្ថាន ដាំ​ផ្កា​ល​​ម្អ​នៅ​សង​ខាង​ផ្លូវ​ឬ​ខាង​មុខ​ផ្ទះ​ជា​ដើម​។ បង​ស្រី​យ៉ាង​ធី​ង៉ៀហា​ ឲ្យ​ដឹង​៖ “ខ្ញុំ​កើត​និង​ធំ​ដឹង​ក្ដីនៅ​ភូមិ​នេះ ម៉្លោះ​ហើយ​នាង​ខ្ញុំ​ឃើញ​យា៉ង
ច្បាស់​នូវ​ភាព​រីក​ចម្រើន​របស់​ភូមិ​កំ​ណើត​។ កាល​ពី​មុន ខ្ញុំ​ទៅ​រៀន​លំ​បាក​ណាស់​ ដ្បិត​អី​ផ្លូវ​ភក់​ជ្រាំ សា​លា​រៀន​ទ្រុឌ​ទ្រោម​។ ប៉ុន្តែ​មក​ទល់​សព្វ​ថ្ងៃ​កូន​ៗ របស់​ខ្ញុំ​បាន​រៀន​សូត្រ​ក្នុង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​នៅ​ជិត​ផ្ទះ។ រៀង​រា​ល់​ព្រឹក ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​បើក​ម៉ូ​តូ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ក្រុង​ប៊ិញ​មិញ លុះ​ថ្ងៃ​ត្រង់​វិល​មក​សម្រាក​នៅ​ផ្ទះ​ឃើញ​ថា​ជីវ​ភាព​បាន​លំ​នឹង​បង្គួរ​”។

លោក​វី​ទី​វ៉ា​ល័យ លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​អង្គុ​លី​ខាង​ត្បូង ឲ្យ​ដឹង​៖ “ភូមិ​អង្គុ​លី​ខាង​ត្បូង មាន​ប្រ​ជា​ជន​ចំ​នួន​២៨៩​គ្រួ​​សារ ក្នុង​នោះ ជន​ជាតិ​កិញ​១៣​គ្រួ​សារ ក្រៅ​ពី​នោះ គឺ​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​។ ពី​មុន​នេះ ដោយ​សារ​ផ្លូវ​ថ្នល់​ធ្វើ​ដំ​ណើរ​ទៅ​មក​នៅ​លំ​បាក ម្យ៉ាង​ទៀត​ប្រ​ជា​ជន​ភាគ​ច្រើន ប្រ​កប​រប​រក​សិ​កម្ម បាន​ជា​ប្រ​ជា​ជន​មាន​ចំ​ណូល​នៅ​កម្រិត​ទាប​។ សព្វ​ថ្ងៃ មាន​ផ្លូវ​ថ្នល់​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល ប្រ​ជា​ជន​បាន​រៀន​វិជ្ជា​ជីវៈ​ ហើយ​អាច​ទៅ​ធ្វើ​ការ​ងារ​នៅ​ក្រុង​ឬ​មណ្ឌល​ឧស្សា​ហ​កម្ម​ហ្វា​ភូ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ទន្ទឹម​នឹង​នោះ ការ​អនុ​វត្ត
គោល​ន​យោ​បា​យ​ឧបត្ថម្ភ​ពិ​សេស​របស់​រដ្ឋ ឃើញ​ថា​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព មាន​ប្រ​ជា​ជន​ចំ​នួន​៨៦​គ្រួ​សារ បាន​ឧបត្ថម្ភ​សង់​ផ្ទះ មហា​សាម​គ្គី ឧបត្ថម្ភ​បុល​ទុន​លក់​ដូរ​តូច​តាច ចិញ្ចឹម​​សត្វ ដាំ​​ដុះ​។ល។ ម្ល៉ោះ​ហើយ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ តាម​ប្រ​សាសន៍​របស់​លោក​វី​ទី​វ៉ា​ល័យ គិត​ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៧ នៅ​ភូមិ​អង្គុ​លី​ខាង​ត្បូង មាន​ប្រ​ជា​ជន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​១០​គ្រួ​សារ​។ បច្ចុ​ប្បន្ន ភូមិ​អង្គុ​លី​ខាង​ត្បូង​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ ជា​ភូមិ​វប្ប​ធម៌​-​ជន​បទ​ថ្មី​។ តាម​ផែន​ការ​ឃុំ​ដុង​ប៊ិញ នឹង​រៀប​ចំ​ពិ​ធី​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​នា​ខែ​​កុម្ភៈ​ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

តាម​ប្រ​សាសន៍​របស់​លោក​សេីុង​មឹក អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ប៊ិញ​មិញ ឲ្យ​ដឹង​៖ ដោយ​សារ​ទី​តាំង​ភូមិ​សាស្រ្ត បាន​ជា​កម្ម​វិ​ធី​ឧបត្ថម្ភ​ពិ​សេស​របស់​រដ្ឋ​សម្រាប់​ភូមិ​អង្គុ​លី​ខាង​ត្បូង សុទ្ធ​សឹង​សម្រេច​ប្រ​សិទ្ធ​ភាព​។ ឧទា​ហរណ៍ អនុ​វត្ត​សេច​ក្ដី​សម្រេច​៧៤/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្ដី​ពី​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ មាន​ពល​ករ​មួយ​ចំ​នួន​នៅ​ជន​បទ ក្រោយ​ពី​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ខាង​របរ​សំ​ណង់​បាន​ត្រឹម​ពីរ​បី​ខែ ក៏​អាច​ចូល​ធ្វើ​ការ​ឈ្នួល​នៅ​ការដ្ឋាន​សំ​ណង់​នា​នាលើ​ភូមិ​សាស្រ្ត​។ មាន​គ្រួ​សារ​ជា​ច្រើន​ថែម​ទាំង​បុល​ទុន​ទិញ​ម៉ូ​តូ​បើក​បរ​ទៅ​ធ្វើ​ការ​ឈ្នួល​ ឬលក់​ដូរ​នៅ​ក្រុង​កឹង​ធើ​ទៀត
ផង​។ ដោយ​សារ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​​ទើប​ប្រជា​ជន​ក្នុង​ភូមិ​មាន​ការ​ខ្នះ​ខ្នែង​រៀប​ចំ​ផ្ទះ​សម្បែង​និង​បរិ​ស្ថាន​ល្អ​ស្អាត​។ ទ​ន្ទឹម​នឹង​​នោះ អគ្គិ​ស​នី​សុត្ថិ​ភាព ទឹក​ស្អាត​ស្រ​ប​អ​នា​ម័យ​ត្រូវ​បាន​ត​ភ្ជាប់​ដល់​ផ្ទះ ម្ល៉ោះ​ហើយ​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​មាន​ភា​ព​រីក​ចម្រើន​និង​សុខ​ដុម​រមនា​៕

                            ហា​យ៉ាង​- សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វី​ទី​វ៉ា​ល័យ