ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

06/02/2018 - 10:34

សិប្បកម្ម​ត្បាញ​កៅ​អី​នៅ​ឃុំ​ផុង​ភូ

អា​ស្រ័យ​ដោយ​មាន​មុខ​របរ​ត្បាញ​កៅ​អីជ័រ ទើបប៉ុន្មានឆ្នាំនេះ ពល​ករ​ជា​ច្រើន​នៅ​ភូមិ​កិញ្ឆាង​ ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ មាន​ការ​ងារ​ធ្វើ​បន្ថែម រក​បាន​ប្រាក់​ចំ​ណូលលំ​នឹង​។

ស​កម្ម​ភាព​ត្បាញ​កៅ​អី​ជ័រ​នៅ​មូល​ដ្ឋាន​ផលិត​ណាំ​អៀង​។

លោក​ង្វៀន​វាំុង​អៀង ជា​អ្នក​នាំ​យក​មុខ​របរ​នេះ​មក​បង្កើត​ក្នុង​ឃុំ​។ មុន​នេះ គាត់​បាន​រៀន​របរ​នេះ​នៅ​ខេត្ត​ប៊ិញ​យឿង ក្រោយ​មក​គាត់​វិល​មក​ស្រុក​កំ​ណើត ហើយ​បើក​មូល​ដ្ឋាន​ផលិត​មួយ​ឈ្មោះ​ណាំ​អៀង បាន​ផ្តល់​ការ​ងារ​ធ្វើ​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​កិញ្ឆាង ឃុំ​ផុង​ភូ ជួយ​ឲ្យ​ពួក​គាត់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ លោក​អៀង ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន ក្រុម​ត្បាញ​កៅ​អី​របស់​ខ្ញុំ​បង្កើត​បាន​៨​ឆ្នាំ​ហើយ បង្កើត​បាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពល​ករ​នៅ​ទី​នេះ​។ ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​លំនឹ​ង ក្នុង​មួយ​ថ្ងៃ​ពល​ករ​ម្នាក់​ៗ អាច​រក​បាន​ពី​៧០.០០០-១៥​០​.​០​០​០​ដុង​”។

ផ្អែក​ទៅ​តាម​ស្ថាន​ភាព​គ្រួ​សារ​នី​មួយ​ៗ ខ្លះ​ចាត់​ទុក​កា​រ​ងារ​នេះ​ជា​មុខ​របរ​ចម្បង​ខ្លះ​ទៀត​ចាត់​ទុក​ជា​របរ​បន្ទាប់​បន្សំ​។ មុខ​រប​រត្បាញ​កៅ​អី មិន​ចំ​ពោះ​តែ​ស្រី្ត​ទេ បុ​រស​ក៏​ធ្វើ​របរ​នេះ​ដែរ​។ គ្រួ​សារ​បង​ស្រី​ថាច់​ធី​តឺយ នៅ​ភូមិ​កិញ្ឆាង​មុន​នេះ​ជីវ​ភាព​គ្រួ​សារ​គាត់​នៅ​ជួប​លំ​បាក​ច្រើន អា​ស្រ័យ​ប្រកប​មុខ​របរ​នេះ ទើប​ជីវ​ភាព​គ្រួ​សារ​គាត់​បាន​ធូរ​ធារ​គ្រាន់បើ​​។ បង​ស្រី​តឺយ ឲ្យ​ដឹង​៖ “ខ្ញុំ​ចំ​ណាយ​ពេល​ត្បាញ​កៅអី​ជ័រ​​ពេញមួ​យ​ថ្ងៃ ចំ​ណែក​ប្តី​ខ្ញុំ​ក្រៅ​ពី​ពេល​ទៅ​លី​ស្រូវ​ឲ្យ​ឈ្មួញ ពេល​ទំ​នេរ​គាត់​ក៏​ជួយ​ខ្ញុំ​ធ្វើ​ការ​ងារ​នេះ​ដែរ​។ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​ធ្វើ​បាន​កៅ​អី​២​”។ អា​ស្រ័យ​ដោយ​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​របស់​ពល​ករ ម៉្លោះ​ហើយ​រាល់​ផលិត​ផល​ កៅ​អី​ដែល​ក្រុម​ផលិត​បាន​ត្រូវ​បាន​ឲ្យ​តមៃ្ល​ខ្ពស់​  រវាង​១​ខែ​ក្រុម​ត្បាញ​ត្រូវ​ប្រ​មូល​ផលិត​ផល​កៅ​អី​គ្រប់​ប្រ​ភេទ ប្រ​គល់​ឲ្យ​ក្រុម​ហ៊ុន​ត្វឹង​លិន​ពី​១០០-២០០​កៅ​អី​។

បច្ចុប្ប​ន្ន ទម្រង់​រូប​ភាព​ត្បាញ​កៅ​អី​ជ័រ​បាន​បើក​ទូ​លាយ​នៅ​តាម​ភូមិ​ក្នុង​ឃុំ​ផុង​ភូ​និង​នៅ​ភូមិ​ភាគ​ជិត​ខាង​។ រួម​ជា​មួយ​នឹង​ទម្រង់​រូប​ភាព​ជា​ច្រើន​ទៀត ដូច​ជា៖ បក​គ្រាប់​ស្វាយ​ចន្ទី​ ត្បាញ​កន្រ្តក់​ជ័រ​ជា​ដើម​។ល។ ទម្រង់​រូប​ភាព​ត្បាញ​កៅ​អី​ជ័រ​បាន​ជួយ​ឲ្យ​ពល​ករ​នៅ​ភូមិ​កិញ្ឆាង​មាន​លក្ខណ​សម្បត្តិ​ពង្រីក​សេដ្ឋ​កិច្ច​លំ​នឹង​ជីវ​ភាព​ ៕

អត្ថប​ទ, រូប​ថតៈ​ ថាច់​ត្រិន​

ចែករំលែកអត្ថបទ