សុខភាព សុខភាព

06/02/2018 - 10:34

ពង្រីក​ប្រ​សិទ្ធ​ភាព​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន

ជា​ដំ​ណាក់​សុ​ខា​​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជា​តិ ម៉្លោះ​ហើយ​ដំ​ណាក់​សុ​ខា​ភិបាល​ឃុំ​ហ្វា​អាង ស្រុក​ពុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង តែង​អនុ​វត្ត​ល្អ​ការ​ងា​រថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។

​គ្រូពេទ្យ​កំ​ពុង​ពិ​និត្យ​សុខ​ភាព​ឲ្យ​កុ​មារ​។

ត​ាម​ប្រ​សាសន៍​របស់​គ្រូ​ពេទ្យ​ង្វៀនង៉ុក​ធៀង ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វា​អា​ង រយៈ​ពេល​កន្លង ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច ដែល​បាន​ប្រ​គល់​ជូន​។ ក្នុង​នោះ ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ជូន​អ្នក​ជំ​ងឺ​ដែល​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល តែង​បាន​ថ្នាក់​ដឹក​​នាំ​ផ្សព្វ​ផ្សាយ ដើម្បី​កម្មា​ភិ​បាល បុគ្គ​លិក​ពេទ្យ អនុ​វត្ត​បាន​ល្អ។​ ម៉្លោះ​ហើយ ពេល​ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ត្រូវ​បាន​កង​ជួ​រ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ពិ​និត្យ ព្យា​បា​ល​ជំ​ងឺ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដូច្នេះ​ទើប​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ក៏​មាន​ភាព​ងាយ​ស្រួល​។ ជា​មួយ​ទង្វើដូច​បាន​ពោល​ខាង​លើ អត្រា​ប្រ​ជា​ជ​ន​ចូល​រួម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​លើ​ភូមិ​សាស្រ្ត​ឃុំ តែងសម្រេច​និង​សម្រេច​លើ​ស​ភាគ​កម្រិត​ដែល​បាន​ប្រ​គល់​ជូន​។ បង​ត្រឿង​វុាំង​សៅ នៅ​ភូមិ​៤ នាំ​កូន​មក​ពិ​និត្យ​​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វាអា​ង ឲ្យ​ដឹង​៖ “ប៉ុន្មាន​ថ្ងៃ​នេះ កូន​ខ្ញុំ​ចេះ​តែ​ក្អក​ខេះ​ៗ ម៉្លោះ​ហើយ​ខ្ញុំ​នាំ​មក​ទី​នេះ ពិ​និត្យ​សុខ​ភាព​។ កូន​ខ្ញុំ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់រង​សុ​ខា​ភិ​បាល​ទិញ​នៅ​សា​លា​រៀន ដូ​ច្នេះ គ្មាន​បង់​ខាត​អ្វី​ឡើយ​។ គ្រួ​សារ​ខ្ញុំ​មាន​ស​មា​ជិក​៤​នាក់ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​គ្រប់​ៗ​គ្នា។

ខ្ញុំ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​សម្រាប់​ពេល​ឈឺ​ថ្កាត់​ម្តង​ៗ​ទៅ​ដេក​ពេទ្យ​មិន​ខ្វល់​ពី​រឿង​ប្រាក់​កាស​”។ គ្រូ​​ពេទ្យ​ង្វៀន​ធី​ហុង​ង៉ា បំ​ពេញ​ការ​ងារ នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​នេះ អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ ឲ្យ​ដឹង​៖ “ផ្លូវ​គម​នា​គមន៍​ចុះ​ទៅ​តាម​ភូមិ​មាន​ភាព​ងាយ​ស្រួល ម៉្លោះ​ហើយ​ពេល​ឈឺ​ថ្កាត់​ម្តង​ៗ មា​មីង​តែ​ង​ជិះ​ម៉ូ​តូ​បញ្ជូន​អ្នក​ជំ​ងឺ​មក​ពិ​និត្យ ព្យា​បាល​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ដោយ​ប្រើ​ប័ណ្ណ​ធា​នា រ៉ាប​រង​សុ​ខា​ភិ​បាល​។ ឆ្លង​តាម​ការ​ប្រ​ស្រ័យ​ទំនាក់​ទំ​នង​នឹង​អ្នក​ជំ​ងឺ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​យល់​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មា​មីង​កាន់​តែ​មាន​ទំ​នុក​ចិត្ត​លើ​វិជ្ជា​ពេទ្យ​របស់​កង​ជួរ​គ្រូ​ពេទ្យ​នៅ​ទី​នេះ”។ បច្ចុ​ប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វា​អាង​មាន​បុគ្គ​លិក​ពេទ្យ​ចំនួ​ន​១១​នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត ១​រូប​។ ក្រៅ​ពី​ការ​ធា​នា​អនុ​វត្ត​សម្រេច​ភារ​កិ​ច្ច​នៅ​តាម​ផ្នែក​នី​មួយ​ៗ កង​ជួរ​បុគ្គ​លិក ពេទ្យ​នៅ​ទាំង​ស​កម្ម​ចុះ​ទៅ​តាម​ភូមិ​នៅ​រាល់​លើក​បើក​យុទ្ធ​នា​ការ​ចាក់​ថ្នាំ​បង្កា​រ​រោគ កម្ចាត់​ដង្កូ​វទឹ​ក ផ្សព្វ​ផ្សាយ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ។ល។ លោក​ង្វៀន​ង៉ុក​ធៀង ឲ្យ​ដឹង​បន្ថែ​ម​៖​​ “​ពី​ព្រោះ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វា​អាង បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​នៅ​ឆ្នាំ​២០១២ ម៉្លោះ​ហើយ​នៅ​តាម​ផ្នែក​ជំ​នាញ​នី​មួយ​ៗ ចាប់​ពី​ផ្នែក​សម្ភព ផ្នែក​ធ្វើ​កោ​សល្យ​វិ​ច័យ ផ្នែក​ឆ្លុះ​អេ​កូរ​ហូត​ដល់​ទន្ដ​ពេទ្យ​។ល។ ត្រូវ​បាន​បំ​ពាក់​បរិក្ខា​រ​ពេទ្យ ទំនើប​ៗ​គ្រប់​សព្វ​។ ពិ​សេស នៅ​តាម​បន្ទប់​សម្រា​កព្យា​បាល​មាន​ភាព​ស្អាត​បាត ស្រ​ឡះ​ស្រ​ឡំ​ញុាំង​ឲ្យ​អ្នក​ជំ​ងឺ​ពេល​មក​សម្រាក​ព្យា​បាល​នៅ​ទី​នេះ មាន​ការ​ស្ងប់​ចិត្ត​និង​ល្ហែ​ល្ហើយ​អា​រម្មណ៍​”។

បង​កាវ​វុាំង​ថុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វាអា​ង បញ្ជាក់​៖ ការ​ខិត​ខំ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​អ្នក​ជំ​ងឺរ​បស់​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​នៃ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ហ្វាអា​ង គឺ​ជា​កត្តា​មួយ​ដ៏​សំ​ខាន់​ក្នុង​ចំ​ណោម​កត្តា​សំ​ខាន់​ៗ ដែល​បាន​កំ ណត់​សម្រេច​ដើម្បី​ការ​ងារ​សុ​ខា​ភិ​បាល​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​អនុ​វត្ត​ល្អ។​ ចំ​ពោះភូ​មិ សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ  ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ ក៏​បង្កើត​កង​ជួរ​សហ​ការី​សុខា​ភិ​បាល​ជា​ជន​ជាតិ​ខ្មែរ យល់​ដឹង​ពី​ទម្លាប់​របស់​មា​មីង​។ ផ្តើម​ពី​នោះ ទើប​កម្ម​វិ​ធី​ថែ​ទាំ​សុ​ខា​ភិ​បាល​ជាតិ​ត្រូវ​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​៕

                                  ហា​ថាញ់​-មុនី

 

ចែករំលែកអត្ថបទ