អប់រំ អប់រំ

06/02/2018 - 10:34

ជូន​អា​ហា​រូប​ករណ៍​ដល់​ប្អូន​ៗ សិស្សានុ​​សិស្ស​មាន​ស្ថាន​ភាព​លំ​បាក

សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម ​មជ្ឈិម​សហ​ការ​ជា​មួយ​សមា​គម​សហ​ព័ន្ធ​នា​​​រី​​ខេត្ត​សុក​​ត្រាំង រៀប​ចំ​ពិ​ធី​ជូន​អា​ហា​រូប​ករណ៍ “មូល​និ​ធិ​បន្ត​ការ​សិក្សា​” ដល់​ប្អូន​ៗ​មាន​ស្ថាន​ភា​ព​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ អា​ហា​រូបករណ៍​មាន​ចំ​នួន​២០​ចំ​ណែក ក្នុង​មួ​យ​ចំ​ណែ​ក​ៗ​គិត​ជា​ទឹក​ប្រាក់​១​លាន​ដុង ជូន​ប្អូន​ៗ​មាន​ស្ថាន​ភាព​លំ​បាក ចំ​ណុះ​ស្រុក​ចំ​នួន​ពីរ​គឺត្រឹង​ដេ​និង​ម៉ី​ស្វៀង​។

 តំ​ណាង​សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម មជ្ឈិម​ជូន​អំ​ណោយ​ដល់​ប្អូន​ៗ​
សិស្សា​នុ សិស្ស​លើ​ភូមិ​សាស្រ្ត​ឃុំ​វិញ​ហ៊ីប ទី​រួម​ខេត្ត​វិញ​ចូវ​។

មុន​នោះ សមា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម មជ្ឈិម​សហ​ការ​ជា​មួយ​សមា​គម​សហ​ព័ន្ធ នា​រី​ខេត្ត​សុក​ត្រាំង អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​អ្នក​ម្ដាយ​រៀត​ណាម វី​រ​ភាព គ្រួ​សារ​គោល​ន​យោ​បាយ​ចំ​នួន​៨ចំ​ណែក ក្នុង​មួយចំ​ណែក​ៗ​គិត​ជា​ទឹក​ប្រាក់ ១​លាន​ដុង; ជូន​អា​ហា​រូប​ករណ៍”មូល​និ​ធិ​បន្ត​ការ​សិក្សា​” ចំ​ពោះ​ប្អូន​ៗ​មាន​ស្ថាន​ភាព លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំវិញ​ហ៊ីប ទី​រួម​ខេត្ត​វិ​ញ​ចូវ​ចំ​នួន​១០​ចំ​ណែក  គិត​ជា​ទឹក​ប្រាក់​១​លាន​ដុង​/ចំ​ណែក​; អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូ​ន​អំ​ណោយ​ប៉ុស្តិ៍​ការពារ​ព្រំ​ដែន​វិញ​ហាយ (នៅ​លើ​ភូមិ​សាស្រ្ត​ទី​រួម ខេត្ត​វិញ​ចូវ​)។

នៅ​​កន្លែង​ទៅដ​ល់​តំ​ណាង​ក្រុម​ប្រតិ​ភូ កម្មា​ភិ​បាល​របស់​ស​មា​គម​សហ​ព័ន្ធ​នា​រី​វៀត​ណាម​មជ្ឈិម​បាន​សាក​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្ដៅ​ជា​ទី​បំ​ផុត​ដល់​អ្នក​ម្ដាយ​វៀត​ណាម​វីរ​ភាព​ គ្រួ​សារ​គោលន​យោ​បាយ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ និង​ប្អូន​ៗ​សិស្សា​នុសិស្ស​។ ទន្ទឹម​នឹង​នោះ នា​ឱ​កាស​បុណ្យ​ចូ​ល​ឆ្នាំ​តេត​ប្រ​ពៃ​ណី​ជិត​មក​ដល់​ក្រុម​ប្រតិ​ភូ​ក៏​បាន​ផ្ញើ​បិយ​វា​ចា​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​២០១៨​ផង​ដែ​រ​៕

ត្រឿង​ផល​-​ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​​ត្រាំង