នយោបាយ - សង្គម នយោបាយ - សង្គម

15/02/2018 - 10:19

ថ្នាក់ដឹកនាំក្រុងកឹងធើ ប្រសិទ្ធពរបុណ្យចូលឆ្នាំតេត ដល់អ្នកមុខអ្នកការសាសនា

កន្លង​ហើយ សមមិត្ត​ផាម​វុា​ំង​ហីវ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ; សម​មិត្ត​វ៉វុាំ​ង​ថៀង ស​មាជិ​កគ​ណៈក​ម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​មជ្ឈិម ប្រ​ធាន ការ​ងារ​ភាគ​ខាងត្បូង​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​មជ្ឈិម; រួម​ជាមួ​យ​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជាជ​ន គណៈ​កម្ម​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ​ក្រុងគណៈ​កសាង​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​។ល។ បាន​ចាត់​ចែង​ពិ​ធី​ជួប​ជុំ​អំ​ណរ​និ​ទាឃ​រ​ដូវ​ម៉ូវ​ទឹ្វក ឆ្នាំ​២០១៨ ជា​​​មួយអ្ន​​កមុខ​អ្នក​ការ​សាសនា​នៅ​លើ​ភូមិ​សាស្រ្ត​​ក្រុង។​

   ថ្នាក់​ដឹកនាំក្រុង​កឹង​ធើ ថត​រូប​អនុស្សាវរីយ៍​ជា​មួយ​អ្នក​មុខអ្នកការសាសនា​។

ក្នុង​​​ប​រិ​យា​កាស​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ ថ្នាក់​ដឹក​នាំ​ក្រុង​ បាន​របាយ​ការណ៍​សង្ខេប​ជូន​អ្នក​មុខ​អ្នក​ការ​សាសនាពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច-សង្គម​របស់​ក្រុង​ក្នុង​ឆ្នាំ​កន្លង​ហើយ និង​ទិស​ដៅ​ឆ្នាំ​២០១៨​។ សម​មិត្ត​ផាម​វុាំង​ហីវ ជំ​នួស​មុខ​ថ្នាក់​ដឹ​ក​នាំ​ក្រុង កត់​សម្គាល់​មតិ យោ​បល់​របស់​អ្នក​មុខ​អ្នក​ការ​សាសនា បព្វ​ជិត សាស​និក​ជន​ក្នុង​ការរួម​ចំ​ណែក​ជាមួ​យប​ក្ខភាគ ប្រ​ជា​ជន​ក្រុង អនុ​វត្ត​ភារកិច្ច​ន​យោ​បាយ​ដោយ​ជោគ​ជ័យ ​ជំរុ​ញ​ភូ​មិ​ភាគ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។ សម​មិត្ត​ផាម​វុា​ំ​ង​ហីវ ប្រ​សិទ្ធ​ពរ​ជូន​ដល់​អ្នក​មុខ​អ្នកការសាសនា បព្វ​ជិត សាស​និក​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សេច​ក្ដីសុខចម្រើន ​សុភ​ម​ង្គល​។ សមមិ​ត្ត សង្ឈឹម​ថា​អ្នក​មុខ​អ្នក​ការ​សាស​នា បព្វ​ជិត សា​ស​និក​ជន បន្តព​ង្រីក​គោល​ដៅ​រួម​ដំណើរ​ជា​មួយជនរួម​ជាតិ​; ប្រ​វេ​ណី​ស្នេ​ហា​ជាតិ សាម​គ្គី; អនុវត្តល្អ​នូវគោលការណ៍​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​; ស​កម្ម​រួម​ចំ​ណែកក្នុង​ការ​អភិ​វឌ្ឍសេដ្ឋកិច្ច-សង្គម និង​សកម្ម​ភាពមនុស្ស​ធម៌។ល។​។

តំ​ណាង​អ្នក​មុខ​អ្នកការសាស​នា ថ្លែង​អំណរគុណដ​ល់គណៈ​កម្មាធិការបក្ស រដ្ឋ​អំណាច​រណ​សិរ្ស​មាតុ​ភូមិវៀត​ណាម អង្គ​ការម​ហាជននានាគ្រប់​លំដាប់​ថ្នាក់ តែង​បង្ក​លក្ខណៈ​ជូន​សាស​នា​ស​កម្ម​ភាព​ងាយស្រួល ជួសជុលមូល​ដ្ឋាន​សក្ការ​បូ​ជា បាន​ត្រឹម​ត្រូវជាដើម។ ដោយ​សន្យា​នឹង​បន្ត​ការ​ចលនា​ជនរួម​ជាតិ សាស​នា អនុ​វត្តល្អគោលការណ៍​របស់​បក្ស គោលនយោ​បាយ​ច្បាប់​របស់​រដ្ឋ រស់​នៅ “ល្អ​ទាំង​សង្គម ល្អ​ទាំង​សាសនា​” ស​កម្មចូលរួមប្រឡង​ប្រ​ណាំងស្នេហាជាតិ​ សប្បុរស​ធម៌​សង្គម រួម​ចំ​ណែក​ក្នុង​ការ​កសាង​ភូមិស្រុក ប្រ​ទេស​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​សម្បូរ​រុង​រឿង​៕

                           ថាញ់​ធី​-ទី​ទុយ

ចែករំលែកអត្ថបទ