សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

15/02/2018 - 10:19

ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

សង្កាត់​៩ ជា​តំ​បន់​ជាយ​​ក្រុង​រប​ស់​ក្រុង​ត្រា​វិញ ខេត្តត្រា​វិញ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ស្រូប​អត្រា​៥៩​,៩​%​។ អា​ស្រ័យ​ភូមិ​ភាគ​បាន​ផ្សព្វផ្សាយ ​និ​ង​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ព្រម​ជា​មួយ​នោះ មា​មីង​មាន​ឆន្ទៈ​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​សម​ហេតុ​សម​ផល​ ម្ល៉ោះ​ហើយ​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​មា​មីង​នៅ​ទី​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​។

 លោក​ថាច់​ចៀង កំ​ពុង​ឲ្យ​ស្មៅ​គោ​ស៊ី​។

គ​ណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​៩ បាន​ចង្អុល​ការ​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​វិ​ធាន​ការ​បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ឆ្លង​តាម​រយៈ​នោះ កសិ​ករ​ភូមិ​ភាគ​បាន​អនុ​វត្ត​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​សម​ស្រប​នឹង​តំ​បន់​នី​មួយ​ៗ គួប​ផ្សំ​នឹង​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស ដើម្បី​បង្កើន​ទិន្ន​ផល និង​គុណ​ភាពកសិ​ផល​បង្កើន​ការ​ងារ​ជំ​រុញ​ក​សិ​កម្ម នេ​សាទ​កម្ម មាន​ដូច​៖ ណែ​នាំ​ប្រ​ពល​វប្បកម្ម​បង្កើន​រដូវ​ផ្គត់​ផ្គង់​ពូជ​ថ្មី​ទិន្ន​ផល​ខ្ពស់​ ជំ​នួយ​អភិ​វឌ្ឍ​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​កសិ​ដ្ឋាន​សេដ្ឋ​កិច្ច ចម្ការ​ជូន​មា​មីង​ខ្មែ​រ​។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​ជន​រួម​ជាតិ​ខ្មែ​រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​កសិ​ករ​ផលិត​ពូកែ​ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ ធ្វើ​មាន​ធ្វើ​បាន​ដោយ​សម​ហេតុ​សម​ផល​។

លោក​ថាច់​ចៀង នៅ​អនុ​សង្កាត់​៥ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួសារ​ខិត​ខំ​រក​ស៊ី ឲ្យដឹង​៖ “កា​ល​ខ្ញុំ​រៀប​ការ ​រួច​ជីវ​ភាព​ជួប​លំបា​ក​គ្រប់​បែប​យ៉ាង ពី​ព្រោះ​ប្រាក់​ចំ​ណូល​ពី​ធ្វើ​ស្រែ​ ៤​កុង​មិ​ន​គ្រប់​គ្រាន់​ចិញ្ចឹម​គ្រួ​សារ​។ ក្រោយ​មក​ខ្ញុំ​ជួល​ដី​ធ្វើ​ស្រែ​បន្ថែម ព្រម​ទាំង​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដើម្បីសង់​ទ្រុង​ជ្រូក ក្រោល​គោ និង​ដាំ​បន្លែ​បង្កា​រ​។ ផ្ដើម​ពី​នោះ ខ្ញុំ​តែង​ប្រិត​សំ​ចៃ​បន្តិច​ម្តង​ៗរៀង​រាល់​ឆ្នាំ រួច​បើក​ទម្រង់​រូប​ភាព​ផលិត​កម្ម ចិញ្ចឹម​សត្វ​បន្ថែម​។ លុះ​ដ​ល់​ឆ្នាំ​២០១៥ ខ្ញុំ​បាន​វិ​និ​យោគ​ទុន​ទិញ​ត្រាក់​ទ័រ ម៉ា​ស៊ីន​ជ្រួយ​ដី ដើម្បី​ស៊ីឈ្នួល​ភ្ជួរ​រាស់​ជូន​មា​មីង​នៅ​ទី​នេះ ក៏​ដូច​ជា​នៅ​តំប​ន់​ជិត​ខាង​។ មកទល់​ពេលនេះ ជីវ​ភាព​គ្រួសារ​ខ្ញុំ​បាន​លើក​ស្ទួយ​យ៉ាងប្រច​ក្ស ដោយ​មាន​ដី​ស្រែ​២៥កុង និងគោមេ៩​ក្បាល​”។ គ្រួ​សារ​លោក​ចៀង រកបាន​ប្រាក់​ចំ​ណូល​ពីចិញ្ចឹម​គោ ធ្វើ​ស្រែ ដាំ​ដំ​ណាំ​រួមផ្សំ ក្រោយ​ពីទូ​ទាត់​រួច​នៅ​ចំ​ណេញ​ជាង​៨០​លាន​ដុង​/ឆ្នាំ​។ អា​ស្រ័យ​មាន​ចរិត​ចូលចិត្ត​រៀន​សូត្រ និង​ហ៊ាន​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ ម្ល៉ោះ​ហើយ​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ចរបស់លោក​ចៀង តែង​សម្រេច​ប្រ​សិទ្ធ​ភា​ព​គ្រាន់​បើ។​ ក្រៅពី​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ លោក​ថែម​ទាំង​អស់​ពី​ចិត្ត​ចូ​ល​រួម​រាល់​ចលនា​របស់​ភូមិ​ភាគ​ទៀត​ផង​។ បច្ចុ​ប្បន្ន លោក​ថាច់​ចៀង ជា​លេ​ខា​សា​ខា​បក្ស នឹង​ជា​ប្រ​ធាន​អនុ​សង្កាត់​៥​។

អ្នក​ស្រី​ត្រឹង​ធី​ហុង​តៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​៩ ឲ្យ​ដឹង​៖ “ក្រៅ​ពី​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង​ សង្តត់​៩​បន្ត​ការ​អនុ​វ​ត្ត​បាន​ល្អនូវ​គោល​ន​យោ​បាយ​អា​ទិ​ភាព​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិច ដើម្បី​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ជន​រួម​ជាតិ​លើ​ភូមិ​សាស្រ្ត​ជាង​ទៀត​”៕​     

                              សឺន​ម៉ា​ល័យ​-វិ​មាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ចៀង