ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

15/02/2018 - 10:19

ព្រះ​តេជ​ព្រះ​គុណ​ចៅ​អធិ​ការ​សេីុង​យ៉ែ

ព្រះ​តេជ​ព្រះ​គុណ​ចៅ​អធិ​ការ​សេីុង​យ៉ែ និង​គណៈ​កម្ម​ការ​វត្ត​ម​ហា​ពោ​ធិ​វន្ត (តា​ធៀវ​) សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ទីប្រ​ជុំ​ជន​កូវ​កែ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ទម្រង់​រូប​ភាព​”សហ​ការ​ឃោស​នា​គោល​ន​យោ​បាយ ច្បាប់​ក្នុង​មូល​ដ្ឋាន​សាសនា​ប្រ​កប​ដោយ​​ប្រ​សិទ្ធ​ភាព​“។

ព្រះ​តេជព្រះគុ​ណសេីុងយ៉ែ ​។

ព្រះ​តេជ​ព្រះ​គុណ ព្រះ​ចៅអ​ធិ​ការសេីុង​​យ៉ែ មាន​ថេរ​ដី​កា៖ “ឆ្នាំ​២០១០ អាត្មា​ឃើញ​កូន​ចៅ​មា​មីង​ពុទ្ធ​បរិ​ស័ទ ​និង​យុវ​វ័យ​នៅ​​​តំ​បន់​ជិត​ខាង ដូច​ចុងផ្នោ I ភូមិ​កំ​ពង់​មាន​ជ័យ (ឃុំ​ហ្វាតឹ​ង) ភូមិ​សំ​ណឹង ភូមិ​សុ​ខា (ឃុំ​តាម​ង៉ាយ​) តែង​បង្ក​ពួក​បក្ស សេព​គប់​នឹង​​ជន​​ពា​ល​អា​វា​សែ​ មិន​គិត​គូរ​ធ្វើ​ការ​រក​ស៊ី បង្ក​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​ជា​ដើម​។ ហេតុ​នេះហើ​យ អាត្មាតែ​ង​អញ្ជើញ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ចូលរួម ដើម្បី​ទេស​នា ពន្យល់​ពី​សីល​ធម៌​រ​ស់​នៅ​តាម​ទ្រឹ​ស្តី​ពុទ្ធ​សាស​នា  ដូច​ជា​វិ​ភាគ​វែក​ញែក​នូវ​ប្រ​ការ​ដែល​គាប់​ប្រ​សើរ ដើម្បី​ម្ដាយឪពុក​មានកូន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ឬ​ក៏​ធ្លាក់​ខ្លួន​ក្នុង​បាប​គ្រោះ​សង្គម   ដើម្បី​ចៀសវាង​។ អាត្មាបានជួយ​ខ្នះខ្នែង​អូស​ទាញ ពន្យល់​គ្រួសារពុទ្ធបរិ​ស័ទ រួម​ចំ​ណែក​ជួយ​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​មិនឲ្យធ្លាក់​ខ្លួនក្នុង​បាបគ្រោះ​សង្គម​ឬ​បំពាន​ច្បាប់     អា​ត្មា​តែង​ចូល​រួម​សម្រុះ​សម្រួលការវិវាទ​សម្រេច​រាប់សិបករណីនៅភូមិភាគ​”។

មិន​ត្រឹម​តែ​លើកយកទ្រឹស្ដីពុទ្ធសាសនាផ្ដល់​ជា​ដំបូន្មានដល់ពុទ្ធ​បរិស័ទ​ប៉ុណ្ណោះ​ទេ ព្រះ​តេជ​ព្រះ​គុណ​និង​អា​ចារ្យវត្តតែងចំណាយ​ពេល​ផ្សព្វផ្សាយនូវគោលការណ៍របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ; ផ្សព្វផ្សាយ​ច្បាប់​ច​រាចរណ៍ផ្លូវ​គោក បង្ការ​បង្រ្កាប​អំ​ពើ​ហិង្សា​គ្រួសារ; ប្រឆាំ​ង​បាប​គ្រោះ​សង្គម​គ្រប់​ប្រភេទ​។ គណៈ​កម្មា​ធិការរណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ប្រ​​​ជុំ​ជន​កូវ​កែ បាន​ស​ហ​ការ​ផ្សព្វ​ផ្សាយ​នូ​វការ​ងារ​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន ​អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​អនុ​សង្កាត់​ និង​​គួ​ប​ផ្សំ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​ស​មា​ជិក​គណៈ​អ​ធិ​ការ​កិច្ច​ប្រ​ជា​ជន​ទី​ប្រ​ជុំ​ជ​ន (​អា​ណតិ្ត​​២០១៧​-២០១៩​)។ សហ​ការ​ជាមួ​យ​គណៈ​ក​សិក​ម្ម ស​មា​គម​ក​សិ​ករ​ណែ​នាំ ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​កម្ម; ចល​នា “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌ នៅ​មណ្ឌល​តាំង​ទី​លំនៅ​”; ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ក្រុង​ស៊ី​វិ​ល័យ​”ជា​ដើម​។ល។​

លោក​ត្រឹង​វាំុងសេីុង​ លេ​ខា​បក្ស​ទីប្រ​ជុំ​ជ​ន​​កូ​វ​កែ ឲ្យ​ដឹង​៖ “ទម្រង់​រូប​ភាព​ “ស​ហ​ការ​​ផ្សព្វ​​​ផ្សាយ​នូវ​គោល​ន​យោ​បាយ ច្បាប់​ក្នុង​មូល​ដ្ឋាន​សាស​នា” ដែល​ព្រះ​តេជ​ព្រះ​គុណ​សេីុង​យ៉ែ ចូល​រួម​គឺ​ជា​ទម្រង់​រូប​ភាព​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ ដោយ​បាន​គណៈ​ប្រ​ជា​ចលនា​ទី​ប្រ​ជុំ​ជន​វាយ​តម្លៃ​ខ្ពស់ ពី​ល​ក្ខណៈ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចលនា  ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ ទម្រង់​រូប​ភាព​នេះ មិន​ត្រឹម​តែ​មាន​ប្រ​សិទ្ធ​ភាពនៅ​លើ​ភូមិ​សាស្រ្ត​ទី​ប្រ​ជុំ​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំ​ង​រីក​សាយ​ភាយ​ទៅ​ភូមិ​ភាគជិត​ខាង​។   ចាប់ពី​ពេ​ល​នោះ បាន​រួម​ចំណែក​ជា​មួយ​រដ្ឋ​អំណាច  អង្គការនៅ​ភូមិ​ភាគ​រក្សា​ខ្ជាប់សន្តិសុខ​សណ្ដាប់​​ធ្នាប់ ក​សាង​ភូមិ​សាស្រ្ត​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​និង​ទី​ក្រុង​ស៊ី​វិ​ល័យ​”៕​ 

                       សឺន​ម៉ាល័​យ-​ទី​ទុយ​

ចែករំលែកអត្ថបទ