ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

15/02/2018 - 10:19

ឃុំ​​ជន​បទ​ថ្មី ថើយ​ដុង

ផ្ដើម​ពីឃុំ​មួយនៅតំ​បន់​ជ្រៅ តំបន់​ជន​ជាតិ នៅ​ជួប​លំ​បាក​របស់​ស្រុក​កើ-ដ ក្រុង​កឹង​ធើ ឃុំ​ថើយ​ដុង​បាន​ខិត​ខំឈានឡើង​ក្លាយជាឃុំ​សម្រេច​បទ​ដ្ឋានជនបទថ្មី។​

ឃុំ​ជន​បទ​ថ្មី​ថើយ​ដុង​។

កាល​ពី​មុន ប្រ​ជា​ជន​ឃុំ​ថើយ​ដុង​រស់​​​នៅ​ប្រ​កប​របរ​ក​សិ​កម្ម អា​ស្រ័យ​ពល​ករ​ក្នុង​ឃុំ​មិន​ទាន់​ឆ្លង​កាត់​បណ្តុះ​បណ្តាល​មុខ​របរ ម្ល៉ោះ​ហើយ​ចំ​ណូល​ជា​មធ្យម​ភាគ​នៅ​ទាប អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ខ្ពស់ ​បើ​ប្រៀប​​នឹង​តុល្យ​​ភាព​រួម​របស់​ស្រុក​កើ​-ដ​។ ជា​មួយ​នឹង​វិ​ធាន​ការ​ព្រម​ៗ​គ្នា រដ្ឋ​អំ​ណាច​ឃុំ​ថើយ​ដុង​បាន​ផ្ដុំ​កម្លាំង​ដោះ​ស្រាយ​បញ្ហា​សំ​​​​ខាន់​ៗ នោះ​គឺ​បង្រៀន​វិជ្ជា​ជីវៈ​ជូន​ពល​ករ​ជន​បទ និង​ឲ្យ​បុល​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ លោក​យ័ញ​ថឿង​តឹន ប្រ​ធាន​ភូមិ​ថើយ​ថាញ់​ ឃុំ​ថើយ​ដុង ចែក​រំលែក៖ “ក្រោយ​រយៈ​ពេល៥​​ឆ្នាំ​​កសាង​ជន​ប​ទថ្មី ជីវ​ភាព​ប្រ​ជាជ​ន​ក្នុង​ភូមិ​ពី​មួ​យ​ថ្ងៃ​ទៅមួយ​ថ្ងៃ​កាន់​តែ​លូត​លាស់ សព្វ​ថ្ងៃនៅមាន​គ្រួសារ​ក្រីក្រ​តែ​៤​ប៉ុណ្ណោះ​។ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រីក្រភាគ​ច្រើន គឺ​ដោយ​សារ​រៀន​របរ​ត្បាញ​បន្ទោះ​និងថ្នាក់រៀន ចិញ្ចឹមសត្វ​ និង​ជល​ផល​។ ឆ្នាំ​ទៅ​មិញ ក្នុងភូមិបានឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន​៩ខ្នង​​ជូន​គ្រួសារ​ក្រី​​ក្រ​”។

បច្ចុ​ប្បន្ន ចំណូល​មធ្យមភាគរបស់​ប្រជា​ជន​ឃុំថើយ​ដុង​គឺ៤​០​លាន​/នាក់/ឆ្នាំ។ ជាតួលេខ​ខ្ពស់​​បង្គួរ​​ បើ​ប្រៀប​នឹង​ឃុំ​ជន​បទ​ថ្មី​ដ​ទៃ​ទៀត​​ដែ​លមា​ន​លក្ខណៈ​អភិ​វឌ្ឍ​ដូច​គ្នា​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ត្រឹម​២,៥​% បើ​ប្រៀប​នឹងជិ​ត​១០​%នៅ​ឆ្នាំ​២០១១​។ ទម្រង់​រូប​ភាពរៀន​របរ​នាំ​មក​ប្រ​សិទ្ធ​ភាព​របស់​ឃុំ​គឺ​ត្បាញ​កំ​​ប្លោក ត្បាញ​ខ្សែ​ជ័រ​និង​ក្រុម​សហ​ការ​ផ្គត់​​ផ្គង់​សេ​​វា​ក​សិ​កម្ម​​។ លោក​លី​យ៉ុង ជា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ ទើប​បានចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​ភូមិ​ថើយ​ទ្រុង ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ទើប​​បានឧបត្ថម្ភ​សង់​ផ្ទះ ហេតុ​តែ​គ្មាន​ដី​ផលិត​​កម្ម ទើប​បាន​ឧបត្តម្ភ​បុល​ទុន​ចិញ្ចឹម​ទា​ព្រ​លែង​តាម​វាល​ស្រែ និង​ចិញ្ចឹម​ត្រីរ៉ស់​វាំង​សំ​ណាញ់​ប្រ​ប​តាម​ប្រ​ឡាយ​។ លើកប្រមូល​ផល​មុន​ខ្ញុំ​លក់​ទានិង​ត្រី​រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​”។ ឆ្នាំ​​ទៅ​មិញ ឃុំ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ចំ​នួន​១៧​ខ្នង​ជូន​គ្រួ​សារ​ជនជាតិ​ខ្មែរ​ក្រីក្រ ឧបត្ថម្ភ​បុល​ទុន​ជិត​៣០០​លាន​ដុង​ជូន​គ្រួ​សារ​ណា​មាន​តម្រូវ​ការ​ចិញ្ចឹម​សត្វ​លក់​ដូរ​តូច​តាច​។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​ភូមិ​សាស្រ្ត​ឃុំ​ សព្វ​ថ្ងៃ​នៅ​មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រីក្រ​តែ​៩​គ្រួ​សារ​ប៉ុណ្ណោះ ភាគ​ច្រើន​ជា​គ្រួ​សារ​អ​នា​ថា​មាន​អ្នក​ជំងឺ​ធ្ងន់​។ លោក​វ៉ទ្វឹង​មិញ​តឹម អ​នុ​ប្រ​ធាន​គណៈក​ម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ដុង ឲ្យ​ដឹង​៖ “ចំ​ពោះជន​រួម​ជាតិ​ខ្មែរ ឃុំ​ផ្តុំក​ម្លំាង​ឧបត្ថម្ភខា​ងបញ្ហា​ផ្ទះ​នៅ​ដើម្បី​មា​មីង​លំ​នឹង​ចិត្ត​ពល​កម្ម​ផលិត​។ ជនរួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ថើយ​ដុង មាន​ស្មារ​តី​ប្រឹង​ប្រែង​ឆ្លង​កាត់​ការ​លំ​បាក ម្ល៉ោះ​ហើយ​គ្រួ​សារ​ជាង​៩០​% បាន​រៀន​វិជ្ជា​ជីវៈ​សុទ្ធ​តែ​មាន​ការ​ងារ​ធ្វើ​ប្រើ​ប្រាស់​ទុន​បុល​ប្រ​កប​ដោយប្រសិទ្ធ​ភាព​។ ជា​ពិ​សេស ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ថើយ​ដុង​ក៏​លេច​ចេញ​នូវ​ទម្រង់​រូប​ភាព​ផ​លិត​កម្ម អា​ជីវ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​ច្រើន រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​កិច្ច​ការ​សង្គម ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​មាន​ដូច​លោក​ចៅ​ត្រឿង​និង​ដាវ​តឹង​ជា​ដើម​”៕

                    ថាញ់​ភូ​​-សេរី

                                                               

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​កឹង​ធើ