អប់រំ អប់រំ

15/02/2018 - 10:19

អភិ​វឌ្ឍន៍​អប់​រំ​សហ​គមន៍

អភិ​វឌ្ឍន៍​អប់​រំ គឺ​ជា​ខ្លឹម​សា​រ​សំ​ខាន់​ដែល​បក្ស រដ្ឋ​អំណាច​ឃុំ​ណូយ​តូ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ចាប់​អា​រម្មណ៍​អនុ​វត្ត​ក្នុង​រយៈ​កាល​កន្លង​។

​ ប្អូន​ៗ​សិស្សា​នុ​សិស្ស​ធ្វើដំ​ណើរ​ទៅ​កាន់​សា​លា​រៀន​។

ចាប់​តាំងពីដើម​ឆ្នាំ ឃុំ​ផ្សព្វផ្សាយ​ផែន​ការ​១៩​/KH​-UBND ស្ដី​ពី​ការ​រៀប​ចំ “ខែ​សកម្ម​ភាព​ពី​ព្រោះ​បុព្វ​ហេតុ​អប់​រំ​”។ ទន្ទឹម​នឹង​នោះ ក្រោយ​ពី​ផ្សព្វ​ផ្សាយ​ពិ​និត្យ​អង្កេត​គ្រប់​ភូមិ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ភាគ​កម្រិត​ច្បាស់​លាស់​អំ​ពី​ចំ​នួន​សិស្ស​នៅ​តាមសា​លា​៖ សិស្ស​អនុ​វិ​ទ្យា​ល័យ​​ចំ​នួន​២០​២រូប បឋម​សិក្សា​ចំ​នួន​៦១៦​រូប មតេ្តយ្យ​ចំ​នួន​២៤០​រូប​។ អ្នក​ស្រី​សុខ​រុន​អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ឃុំ​ណូយតូ ឲ្យ​ដឹង​៖ “ផ្អែក​លើ​មូល​ដ្ឋាន​តួ​លេខ​ដែល​បាន​ប្រ​កាស​ឃុំ​សំ​ណូម​ពរ សា​លានានា គប្បី​សហការ​ជាមួយភូមិ​ដើម្បី​ចលនាសិស្ស​ចូល​រៀន​ឲ្យបាន​១០០​%។​ ជា​មួយ​ការ​អនុវត្ត​នេះ ឆ្នាំ​សិក្សា២០១៧-២០១៨ សាលា​រៀន​នៅ​លើ​ភូមិ​សាស្រ្ត​តែង​ចលនា​សិស្ស​ចូលរៀនស​ម្រេច​ភាគ​កម្រិតដែល​បានដាក់​ចេញ​”។ ដើម្បី​សិស្សា​នុសិស្ស​នឹង​នរ​ចិត្ត​សិក្សា​រៀន​សូត្រ ស​មា​គម​ជំ​រុញ​ការ​សិក្សា​ឃុំ តែង​អនុ​វត្ត​ល្អ​ការ​ងារ​ចល​នា ឧបត្ថម្ភ​សិស្សា​នុសិស្ស មិន​ទុក​ឲ្យ​ប្អូន​ៗ​បោះ​បង់​ការ​រៀនសូត្រ​ព្រោះតែ​ជីវ​ភាព​លំបាក។ ឆ្នាំ​កន្លង ផ្ដើម​ពីប្រ​ភព​ជំ​នួយ​ដោយផ្ទាល់និង​ប្រ​យោល ឃុំ​បាន​ជូន​អា​ហា​រូប​ករណ៍ សិក្ខូ​ប​ករណ៍ កង់​ជា​ដើម មាន​ចំ​នួន​១.១៣៩​ចំណែក​ដល់​សិស្សា​នុ​សិស្ស​មាន​ជីវ​ភាព​លំបាក​។ លោក​ត្រឹង​ទ្រឿង​ហាយ លេ​ខា​បក្ស​ឃុំ​ណូយ​តូ ឲ្យ​ដឹង​៖ “ភូ​មិ​ភាគ​បាន​កំណត់​ច្បាស់​ ក្រៅ​ពី​ការ​ចលនា​សិស្ស​ចូល​រៀន​ដោយ​ផ្ទាល់ ឃើញ​ថា​ការ​បង្កើន​ស្មារ​តី ក្នុង​ការ​សិក្សា​រៀន​សូត្រ​ក្នុង​សហ​គមន៍​ក៏​មាន​ការ​សំ​ខាន់។ ហេតុ​នោះ​ហើយ ការ​ងារកសាង​គ្រួ​សារ សង្វាត​រៀន​សូត្រ​ តែង​បាន​ឃុំណូយ​តូច​ង្អុល​ការ​ដល់​ភូមិនា​នា​អនុ​​វត្ត​​ត្រឹម​​ត្រូ​វ​​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​សង្វាត​រៀន​សូត្រ​៤៤៦គ្រួសារ​សម្រេច​៦៩,៥៧%​”។ បង​ចៅអា​ម លេ​ខាសា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​តូធ្វឹង​ ឲ្យ​ដឹង​៖ “សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក តែង​បាន​ឧបត្ថម្ភ​សៀវ​ភៅ​សរសេរ សៀវ​ភៅ​ពុម្ព​និង​កង់ ដើម្បី​ប្អូនៗ​ទៅ​សា​លា​រៀន​។ ក្រៅពី​នោះ ប្អូន​ៗ​នៅ​ទាំង​ទទួល​ប្រាក់​៧០.០០០​ដុង​/ខែ បច្ចុប្បន្ន ក្នុង​ភូមិ​គ្មាន​សិស្សា​នុសិស្ស​រូប​ណា​មួយ​ដែល​មាន​ស្ថាន​ភាពលំ​​បាក​បោះបង់​ការ​សិក្សា​រៀន​សូត្រ​ឡើយ​”។

ទន្ទឹម​នឹង​ការ​ងារ​ចលនា​សិស្ស ចូល​រៀន​សា​លា​នៅ​លើ​ភូមិ សាស្រ្ត​នៅ​ទាំង​រៀប​ចំ​សកម្ម​ភាព​សិល្បៈ កី​ឡា កម្ម​ពិ​ធី​ប្រ​ឡង​គាំ​ទ្រ​ទិ​វា​សំ​ខាន់​ៗ​របស់​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន ក្រុម​ស​ហ​ជីព​។ ទន្ទឹម​នឹង​នោះ រៀប​ចំ​ស​កម្ម​ភាព​ក្រុម​រៀង រាល់​សប្ដាហ៍​ឲ្យ​សិស្សា​នុសិស្ស​នៅ​ទី​តាំង​សា​លា​ចំនួន​៣ លេង​កំ​សាន្ដ​សប្បាយ​ល្បែង​ប្រ​ជា​ប្រិយ ដូច​ជា​៖ ទាញ​ព្រ័ត្រ ធាក់​កង់​យឺត លោត​កា​រុង​។ល។ ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​នេះ សា​លាក៏​បាន​អប់​រំ បំណិន​ជី​វិត​ដល់​សិស្សា​នុសិស្ស​ជា​គ្រឹះ​ធារ​ដើម្បី​ប្អូន​ៗ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​។

លោក​លីវ​មិញ​ចូវ ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ឃុំណូយ​តូ ឲ្យ​ដឹង៖ “ស​មា​គម​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​ឃុំ រៀប​ចំ​ផ្សព្វផ្សាយ​ក្នុងកា​រ​ជ្រើស​តាំង​សិស្ស​រៀន​មុខ​របរ​នៅ​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​។ ទន្ទឹម​នឹង​នោះ ណែ​នាំ​សិស្ស​រៀន​របរ​បើក​ឡាន​នៅ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ខេត្ត​អាង​យ៉ាង។ បង្កើន​ការ​ពិ​គ្រោះ​ជូន​សិស្ស​ ដើម្បី​រួមចំ​ណែក​ក្នុង​ការ​បែង​ចែកសិស្ស​ក្រោយ​ពី​​រៀន​បញ្ចប់​អនុ​វិ​ទ្យាល័យ​នៅ​លើ ភូមិ​សាស្រ្ត”​៕

                  ហា​ថាញ់​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីវ​មិញ​ចូវ