សុខភាព សុខភាព

15/02/2018 - 10:19

​អ​​​នុ​​វត្ត​​ល្អ​​ការ​​ងារ​​​ថែ​ទាំ​​សុខ​​ភាព​​ជូន​​​ប្រ​​​ជា​​ជន

រយៈ​​ពេល​​កន្លង ផ្នែក​​​សុ​ខា​​​ភិ​​បាល​ខេត្ត​​សុក​ត្រាំង​​ខិត​​ខំ​យ៉ាង​​ពេញ​​ទំ​​ហឹង លត់​​​ដំ​​ក្រម​​សីល​ធម៌​​គ្រូ​​ពេទ្យ បង្កើន​​មុខ​​ជំ​នាញ​​ដោយ​​ឥត​​ឈប់​​ឈរ ដើម្បី​​អនុ​​វ​ត្ត​​ល្អ​​ការ​​ងារ​​ថែ​ទាំ​សុ​ខ​​ភាព​​ជូ​ន​ប្រ​​ជា​ជន​លើ​​ភូមិ​​សាស្រ្ត​​ខេត្ត​​។

 ផ្នែក​សុខា​ភិ​បាល​ខេត្ត​សុកត្រាំង តែង​ហ្វឹក​ហាត់​វិជ្ជា​ជីវៈ​ជូន​កម្មា​ភិបាល​ បុគ្គលិកពេទ្យ​។

បច្ចុប្បន្ន ទូ​ទាំងខេត្ត​សុក​ត្រាំងមាន​មន្ទីរ​ពេទ្យ​ចំនួន​១៤ ក្នុង​នោះ​មន្ទីរ​ពេទ្យ​ថ្នាក់​ខេត្តចំ​នួន​២ មន្ទីរ​ពេទ្យ​ឯក​ទេស​ចំ​នួន​២ មន្ទីរ​ពេទ្យ​ឯក​ជន​ចំ​នួន​២​និង​មន្ទីរ​ពេទ្យ​ថ្នាក់​ស្រុក​ចំ​នួន​៨​។ ក្រៅ​ពី​នោះ នៅ​ទាំង​មាន​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចំ​នួន​១១ (ក្នុង​នោះ មាន​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ចំ​នួន​២​ដំ​ណើរ​ការ​២​មុខ​ងារ​នោះ គឺ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចូវ​ថាញ់​និង មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក​ត្រឹង​ដេ​)។ ទន្ទឹម​នឹង​នោះ នៅ​ឃុំ សង្កាត់ ទី​ប្រ​ជុំជន​ទាំង​១០៩​ សុទ្ធ​តែ​មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​។ គិត​មធ្យ​មភាគ​មាន​វេជ្ជ​បណ្ឌិត​៥,៦៥ រូប​/​ប្រ​ជា​ជន​ម៉ឺន​នាក់ ឱស​ថ​បណ្ឌិត​០,៨៣​រូប​/ប្រ​ជា​ជន​ម៉ឺន​នាក់​។ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ ចំនួន​៩៤​/១​០​៩​ មាន​វេជ្ជ​បណ្ឌិត​សម្រេច​អត្រា​៨៦,២​%។ ដោយ​ឡែក​ឆ្នាំ​២០១៧ ទូ​ទាំង​ខេត្ត​ចំនួ​ន​ប្រ​ជា​ជន​ដែល​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​សម្រេច​៩៧,៦​% ក្នុង​នោះ ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​អ្នក​ក្រចំនួន​១០៥.៨១៥​នាក់ ស​រុប​ថវិ​កា​ជាង​៥៨ពាន់​លានដុង ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​គ្រួសារ​ប្រ​កៀក​ក្រ​ចំ​នួន​៩០.០៦៥​នាក់ ស​រុប​ថវិ​កា​ជាង​៣៧ពាន់ លាន​ដុង​។ បង្អែក​លើ​មូល​ដ្ឋាន​នោះ ផ្នែក​សុ​ខា​ភិ​បាល​ក្នុង​ទូទាំង​ខេត្ត​ធ្វើ​ការ​ពិនិត្យ ព្យា​បាល​ជំ​ងឺ​ជូន​អ្នក​ជំ​ងឺ​ឋិត​ក្នុង​ក្រ​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រកៀក​ក្រ​ចំ​នួន​៤៤៤.៩៩៩​នាក់ ជា​មួយ​នឹង​ថវិ​កាស​រុប​ជាង១​២៤​ពាន់​លាន​ដុង​។

តាម​ប្រ​សាសន៍​របស់​វេជ្ជ​បណ្ឌិត​ឯក​ទេស​១ ង្វៀន​ថាញ់​ណាម នា​យក​រង​មន្ទីរ​ពេទ្យពហុ​ ព្យា​បា​លស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ ផ្តើម​ពី​តម្រូវ​ការ​ជាក់​ស្តែង ដើម្បី​ឈានដល់​ប្រ​យោជន៍​របស់​អ្នក​ជំ​ងឺ និង​លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ចូល​រួម​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ឡុង​ភូ កសាង​ទម្រង់​រូប​ភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​មិន​ដេក​ពេទ្យ​។ មធ្យម​ភាគ​ជា​រៀង​រាល់​ថ្ងៃ គ្រូ​ពេទ្យ​ទទួល​អ្នក​ជំ​ងឺ​ពី​៤០០​-៥០០​នាក់​។ ដោយ​ឡែក​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អា​ទិត្យ​រៀង​រាល់​សប្តាហ៍ ទ​ទួល​អ្នក​ជំ​ងឺ​ពី​១២០​-១៥០​នាក់​។

វេជ្ជ​បណ្ឌិត​ត្រឿង​ហ្វាយ​ផុង នាយក​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ត​សុកត្រាំង ឲ្យ​ដឹង​៖ “ផ្នែក​សុ​ខា​ភិ​បាល​បង្កើន​ការ​ត្រួត​ពិ​និត្យ​តាម​ពេល​កំណត់ ឬ​ជា​ចៃ​ដន្យនៅ​រាល់​មូល​ដ្ឋាន​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​​ក្នុង​ការ​ងារ​គ្រប់​គ្រង​និង​អនុ​វត្ត​លក្ខន្តិកៈ​ឯក​ទេស បែប​បទ​បច្ចេក​ទេស ពិ​និត្យ​ព្យា​បាល​ជំ​ងឺ អា​ស្រ័យ​ក្រ​សួង​សុ​ខា​ភិ​បាល​ប្រ​កាស​ឲ្យ​ប្រើ​។ ផ្តើមពី​នោះ ការ​ងារ​ថែ​ទាំ​សុខ​ភា​ព​ប្រ​ជា​ជន​ត្រូវ​បាន​អនុ​វត្ត​កាន់​តែ​ប្រ​សើរ​ឡើង​។ ផ្នែក​សុ​ខា​ភិ​បាល​កំ​ពុង ឈាន​ដល់​ទិស​ដៅ​ធ្វើ​ឲ្យ​សុក្រឹត្យ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​ព្រម​ៗ គ្នា​ចាប់​ពី​ថ្នាក់ខេត្ត​ដល់​មូល​ដ្ឋាន​ពង្រឹង​ពង្រីក​ប្រ​ភព​ធន​ធាន​បុគ្គ​លិក​សុ​ខា​ភិ​បាល លើកកម្ពស់​គុណភាព ផ្គត់​ផ្គង់​សេ​វាកម្ម​សុខា​ភិ​បាល ដើម្បី​ឆ្លើយ​តប​ទៅ​នឹ​ង​តម្រូវ​ការ​ថែ​ទាំសុខ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ទំ​នើប​និង​សម្បូរ​បែប​”៕

              ត្រឿង​ផល​-មុ​នី

ចែករំលែកអត្ថបទ