សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

15/02/2018 - 10:19

ម​នោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន

“បុណ្យ​ចូល​​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​” នៅ​ឃុំ​ត្រឿង​ខាញ់ ស្រុក​ឡុ​ងភូ ខេត្ត​សុក​ត្រាំង បាន បន្សល់​ទុក​នូវ​អនុស្សាវរីយ៍ល្អប្រ​ពៃ​ក្នុង​ទឹក​ចិត្តប្រជាជ​ន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​។

គណៈ​ចង្អុល​ការ​"បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​"ប្រ​គល់​ជូន​ផ្ទះ​ឧប​ការ​គុណ​ដល់​អ៊ំ​ត្រឿង​វុាំង​ងឿក​។ 

ចាត់​តាំង​“បុណ្យ​ចូលឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​” នៅ​ឃុំត្រឿងខាញ់ កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​សុក​ត្រាំង បាន​សហការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាចភូមិ​ភាគ​និង​ប្រជា​ជន​រៀប​ចំ​សម្អាត កាប់​ឆ្ការ​គម្ពោត​ព្រៃ​បាន​៣២​គី​ឡូ​ម៉ែត្រ ក​សាង​ផ្លូវបេ​តុង​បាន​១.០០០​ម៉ែត្រ លើក​ធារ​ផ្ទះ​បាន​២​ធារ និង​ជួស​ជុល​ផ្ទះ​២​ខ្នង ទប់គល់​ស្ពាន​បាន​៤​កន្លែង និង​ធ្វើ​ទ្វារ​របង​បាន​ចំ​នួន​៨។​ល។  ផ្ដើម​ពី​នោះ បានរួម​ចំ​ណែក​ធ្វើ​ឲ្យ​ជន​ប​ទ​ត្រឿង​ខាញ់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​សោ​ភណ​ភាព​ ប្រ​ជា​ជន​មាន​ភាព​រីក​រាយ​នៅ​ពេល​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​។ អ៊ំ​ង្វៀន​វុា​ំងតឿង អា​យុ​៧៥​ឆ្នាំ នៅ​ភូមិ​ត្រឿង​ឡុក ឲ្យ​ដឹង​៖ “ ឃើញ​កម្មា​ភិ​បាល​កម្លាំង​ប្រ​ដាប់​អា​វុធ ជួយ​ប្រ​ជា​ជន​ជួស​ជុល​ផ្ទះ កាប់​ឆ្ការ​គម្ពោត​ព្រៃ ធ្វើ​របង ។ល។ ញុាំ​ង​ឲ្យ​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​បស់ ខ្ញុំ​ត្រេក​អរណាស់​។ ក្រៅពីភារ​កិច្ចការពារ​ប្រទេសជាតិ កម្លាំងប្រដាប់​អា​វុធ​នៅ​ទាំង​ចុះ​ទៅ​ជួយ​ប្រ​ជា​ជន មនោសញ្ចេតនា​នេះ ពិតជាថ្លៃ​ថ្នូរ​ណាស់ ម្ល៉ោះ​ហើយប្រជា​ជនភូមិយើងខ្ញុំ តែង​រីករាយ​ទទួល​ស្វាគ​មន៍ជា​និច្ច​”។

គណៈ​ចង្អុលការ”បុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន”នៅទាំងអនុ​វត្ត​បាន​ល្អ​នូវ គោល​ន​យោ​បាយ​សុ​ខុ​មាល​ភាព​សង្គម តប​ស្នង​សង​គុណ​ មាន​ដូច៖ ចលនាសង់​ផ្ទះ បាន​ចំ​នួន​២៣​ខ្នង សួរ​សុខទុក្ខ​និងជូន​អំណោយចំនួន៧៩៥ ចំណែក​ដល់​វីរ​មាតា​វៀត​ណាម គ្រួ​សារ​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ គ្រួ​សារ​មាន​ស​គុណ​បដិ​វត្តន៍ គ្រួ​សារ​ក្រី​ក្រ; ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំ​ងឺ​ចំ​នួន​៣២៧​លើក​នាក់ ជូន​ទោ​ចក្រយាន​៧៥​គ្រឿង ជូន​អា​ហា​រូប​ករណ៍​ចំ​នួន​១៤៥​ចំណែក​ដល់​សិស្ស​ក្រី​ក្រ​ ឆ្លង​កាត់​ការ​លំ​បាក​សង្វាត​រៀន​សូត្រ​។ល។  អ៊ំ​ត្រឿង​វុាំង​ងឿក អា​យុជាង​៨០​ឆ្នាំ ជា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ត្រឿង​ឡុក នៅ​ពេល​គណៈ ចង្អុល​ការ​”បុណ្យ​ចូលឆ្នាំតេត​កង​ទ័ព​ប្រ​ជា​ជន​” អញ្ជើញ​មក​ប្រ​គល់​ជូន​ផ្ទះ​ឧប​ការ​គុណ​តម្លៃ​៥០​លាន​ដុង អ៊ំ​ងឿក​មាន​សេច​ក្ដី​ត្រេក​អរ​ខ្លាំង​ណាស់ គាត់​ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ក្រ កូន​​ៗ​ទៅ​ធ្វើ​ការ​រក​ស៊ី​ស្រុក​ឆ្ងាយ ខ្ញុំ​មិន​ដែល​នឹកគិត​ថា​ខ្លួន​បាន​រស់នៅ​ក្នុង​ផ្ទះ​ឥដ្ឋល្អ​ដូច្នោះ​ឡើយ​។ ឥ​ឡូវ​នេះ​មាន​ផ្ទះ​ថ្មី​នៅ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​”។ ចំ​ណែក​បង​ស្រី​ថាច់​ធី​ស្វឹង​ដាវ នៅ​ភូមិ​ត្រឿង​ឡុក​ ក៏​មានក្តី​មោទនៈ​ណាស់ដែរ ខណៈ​ពេលទទួល​ផ្ទះ​ម​ហាសាម​គ្គី។ បងស្រី​ដាវ ឲ្យ​ដឹង​៖ “គ្រួ​សារខ្ញុំគ្មាន​ដី​ផលិតកម្ម​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​តែង​តែ​ទៅ​ធ្វើ​ការ​ឈ្នួល​ខួប​ឆ្នាំ មិន​ដឹង​ពេល​ណា​ស​​ង់​បាន​ផ្ទះ​ឥដ្ឋ​នោះ​ទេ​។ ឥ​ឡូវ​នេះ បាន​រដ្ឋ​ឧបត្ថម្ភ​៣០​លាន​ដុង ផ្សំ​ជា​មួយ​នឹង​ទឹក​ប្រាក់​សន្សែ​សន្សំ ខ្ញុំ​សង់​បាន​ផ្ទះ​ឥដ្ឋ​ថ្មី​សម្រាប់​នៅ​។ ឆ្នាំ​នេះ គ្រួ​សារ​ខ្ញុំ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​ប្រ​កប​ដោយ​ភាព​កក់​ក្ដៅ​និង​រីក​រាយ​ខ្លាំង​ណាស់​។ ឥ​ឡូវ​មាន​ផ្ទះ​នៅ​លំ​នឹង ប្តី​ប្រ​ពន្ធ​ខ្ញុំ​នឹង​ខិត​ខំ​រក​ស៊ី​ ដើម្បី​ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​”។

តាម​ប្រ​សាសន៍​របស់​លោក​ង៉ោ​ហ៊ុង អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ប្រ​ធាន​គណៈ​ចង្អុល​ការ "បុណ្យ​ចូល​ឆ្នាំតេត​កង​ទ័ព​ប្រ​ជា​ជន​" ឆ្នាំ​២០១៨៖ "បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​" នៅ​ឃុំ​ត្រឿង​ខាញ់ ត្រូវ​បាន​អនុវត្ត​ដិត​ដល់​ហ្មត​ចត់​តាម​គោល​លំ​នាំ "ទៅ​ប្រ​ជា​ជន​នឹក នៅ​ប្រ​ជា​ជន​ស្រ​ឡាញ់ ភូមិ​ភាគ​ជឿ​ជាក់​" រួម​ចំ​ណែក​គិត​គូរ​ជីវ​ភាព​សម្ភារៈ ស្មារ​តី បង្ក​លក្ខណៈ​ក្នុង​ការ​ឧបត្ថម្ភ​ប្រ​ជា​ជន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​តេត​ប្រ​កប​ដោយ​ភាព​កក់​ក្ដៅ​សប្បាយ​រីក​រាយ​៕

លីធាន–សេរី

 

ចែករំលែកអត្ថបទ