នយោបាយ - សង្គម នយោបាយ - សង្គម

26/02/2018 - 20:05

ខួបអនុស្សាវ​រីយ៍​៥០​ឆ្នាំ ការ​វាយ​ប្រ​ហារ​ទូ​ទៅ​និង​កុប​កម្ម​តេត​ម៉ូវ​ថឹង​១៩៦៨

ថ្មី​ៗ​នេះ នៅ​សាល​ប្រ​ជុំ​ថុង​ញឹក (ក្រុង​ហូជី​មិ​ញ​) គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ បក្ស រដ្ឋ​ស​ភា​ ប្រធានរដ្ឋ រដ្ឋាភិបាល គណៈ កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​ក្រុង​ហូ​ជី​មិញ បាន​រៀប​ចំ​យ៉ាង​ម​ហោ​ឡា​រិក​ខួប​អនស្សាវ​រីយ៍​៥០​ឆ្នាំ ការ​វាយ​ប្រ​ហារ​ទូ​ទៅ​និង​កុប​កម្ម​តេត​ម៉ូវ​ថឹង​១៩៦៨ ក្រោម​ប​ធាន​បទ​ "វី​រក​ថា តេត​ម៉ូវ​ថឹង ​១៩៦៨"​។
 

 ​  ទិដ្ឋ​ភាព​ក្នុង​ពិ​ធី​ខួប​អនុ​ស្សាវ​រីយ៍​។

ថ្លែង​សុន្ទ​រក​ថា​ខួប​អនុស្សាវរីយ៍ លេ​ខាគណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ហូ​ជី​មិញ ង្វៀន​ថៀងញឹង បាន​វាយ​តម្លៃ​ខ្ពស់​នូវ​ទំ​ហំ​និង​អត្ថ​ន័យ​នៃ​ព្រឹត្តិ​ការណ៍​នេះ​៖ ការ​វាយ​ប្រ​ហារ​ទូ​ទៅ  និ​ង​​កុប​កម្ម​តេត​ម៉ូវ​ថឹង​១៩៦៨ ជា​និច្ច​កាល​ជា​និ​មិត្ត​រូប​ដ៏​ត្រ​ចះ​ត្រ​ចង់​នៃ​ទឹក​ចិត្ត​ស្នេ​ហា​ជាតិ​ ឆន្ទៈ​មោះ​មុត ស្មា​រ​តី​ប្តេជ្ញា​ត​ស៊ូ ប្តេជ្ញា​ឈ្នះ​របស់​ទូ​ទាំង​បក្ស ទូ​ទាំង​ប្រ​ជា​ជន​ទូ​ទាំង​កង​ទ័ព​យើង ដើម្បី​ដណ្ដើម​ឯក​រាជ្យ​សេ​រី​ភាព និង​ទទួល​បាន​ការ​ឆ្លុះ​បង្ហាញ​ផ្លូវ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​​វៃ គោល​មា​គ៌ា​ត្រឹម​ត្រូវ​របស់​បក្ស​យើង និ​ង​លោក​ប្រ​ធាន​ហូ​ជី​មិញ​ដ៏​ម​ហិ​មា​។

ជ័យ​ជម្នះ​នៃ​ការ​វាយ​ប្រ​ហារ​ទូ​ទៅ និង​កុប​កម្ម​តេត​ម៉ូវ​ថឹង​១៩៦៨ ក៏​បាន​ជួយ​ឲ្យ​បក្ស​យើង​ដក​ស្រង់​បាន​នូវ​បទ​ពិ​សោធន៍​ជាក់​ស្ដែង​យ៉ាង​សំ​ខាន់​ក្នុង​ការ​កសាង និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​នា​បច្ចុប្បន្ន​។ ផ្តើម​ពី​ភ្ន​ក់​ភ្លើង​សង្គ្រាម​និ​យាយ​ឲ្យ​ចំ​គឺ​ការ​វា​យ​ប្រ​ហារ​ទូ​ទៅ និង​កុប​កម្ម​តេត​ម៉ូវ​ថឹង​១៩៦៨ បញ្ជាក់​ឲ្យ​ឃើញ ស្ថិត​ក្នុង​ស្ថាន​ភាព​លំ​បាក​លំ​បិន​ជា​ទី​បំ​ផុត​ ហើយ​ក្នុង​ដំ​ណាក់​កាល​ខ្លះ​កម្លាំង​ជាក់​ស្តែង​របស់​យើង​ខ្សោយ​ជាង​ខ្មាំង​ យើង​នៅ​តែ​ត​ស៊ូ និង​ទទួល​បាន​ជ័យ​ជម្នះ​អា​ស្រ័យ​បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​បាន​ប្រ​ជា​ជន​ឧបត្ថ​ម្ភ​គាំ​ពារ​ បាន​ប្រ​ជា​ជន​រួម​ដំ​ណើរ​និង​ជ្រោម​ជ្រែង​។

អា​ស្រ័យ​ហេតុ​នោះ បក្ស​យើង​ត្រូវ​តែ​បន្ត​បង្កើន​ការ​កសាង​បក្ស​ស្អាត​ស្អំ រឹង​មាំ លើក​កម្ពស់​ស​មត្ថ​ភាព​ដឹក​នាំ និង​កម្លាំង​ប្រ​យុទ្ធ​របស់​បក្ស ទប់​ស្កាត់​និ​ង​ច្រាន​ថយ​ចំ​ពោះ​សតិ អា​រម្មណ៍ ន​យោ​បាយ សីល​ធម៌ ផ្នត់​រស់​នៅ​បង្ហាញ​ពី “ការ​ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង ការ​ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង​” ក្នុង​ផ្ទៃ​ក្នុង​។ ផ្ដុំ​កម្លាំង​កសាង​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​សមត្ថ​ភាព មាន​ចរិ​យា​សម្បត្តិ និង​ប្រ​ជា​ប្រិយ​ភាព​ស្មើ​នឹង​ភារ​កិច្ច​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ត​ស៊ូ​ប្រ​ឆាំង​កា​រិ​យា​ធិប​តេយ្យ​ អំ​ពើ​ពុក​រ​លួយ ការ​ខ្ជះ​ខ្ជាយ ដើម្បី​អំ​ណះ​អំ​ណាង​នូ​វ​កិត្យា​នុ​ភាព​របស់​បក្ស ស្ដារ​ឡើង​វិញ​និង​ពង្រឹង​ពង្រីក​ក្ដី​ជំ​នឿ​ពី​សំ​ណាក់​ប្រ​ជា​ជន អំ​ពាវ​នាវ​និង​ប្រ​មូល​ផ្ដុំ​បាន​កម្លាំង​សាម​គ្គី​ទូ​ទាំង​ប្រ​ជា​ជន​អនុ​វត្ត​ជ័យ​ជម្នះ​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ​នា​បច្ចុប្បន្ន​។

ទន្ទឹម​នឹង​នោះ គប្បី​បង្កើន​ការ​អប់​រំ ពួន​ជ្រំ​ទឹក​ចិត្ត​ស្នេ​ហា​ជាតិ​មនោ​សញ្ចេត​​នា​បដិ​វត្តន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ជ្រាល​ជ្រៅ សម្បូរ​បែប ពិ​សេស​ដល់​ស្រ​ទាប់​យុវ​វ័យ​ដើម្បី​ធ្វើ​ឲ្យ​រីក​សាយ​ភាយ​នូវ​តម្លៃ​ដ៏​ស្អាត​ស្អំ ពូន​ជ្រំ​ជាង​ទៀត​នូវ​ទឹក​ចិត្ត​ស្នេ​ហា​ជាតិ ឆន្ទៈ​ប្តេជ្ញា​ឆ្លង​កាត់​រាល់​ការ​លំ​បាក​សាក​ល្បង ម្ចាស់​ការ​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​ រវាស​រវៃ ច្នៃ​ប្រ​តិដ្ឋ ឈាន​ឡើង​យ៉ាង​ខ្លាំង​ក្លា ឆ្លៀត​ឱ​កាស ច្រាយ​ថយ ជម្នះ​ហា​និ​ភ័យ ក​សាង​ប្រ​ទេស​ជាតិ​ រុង​រឿង ជាក់​ស្តែង​ដោយ​កម្លាំង​ស្មារ​តី​ដូច​ក្នុង​ការ​ត​ស៊ូ​រំ​ដោះ​ប្រ​ជា​ជាតិ​៕

                                                            ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀតណាម​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ថៀងញឹង