សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

26/02/2018 - 20:05

ជួយ​ក​សិ​ករ​បង្កើន​ទិន្ន​ផល

តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​វ៉ាំង​ម៉ាយ ប្រ​ធាន​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ឃុំ​ណូយ​តូ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង អា​ស្រ័យ​អា​កាស​ធាតុ​អំ​ណោយ​ផល និង​ការ​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិ​ត ម្ល៉ោះ​ហើយ​រយៈ​ពេល​កន្លង មា​មីង​កសិ​ករ​ក្នុង​ឃុំ​ទទួល​បាន​ផល​កាក់​កប​។
 

  ប​រិ​មាណ​ទឹក​ត្រូវ​បាន​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​នៅ​វាល​ស្រែ​តាម​ជើង​ភ្នំ​។

កសិ​ករ​ឃុំ​ណូយ​តូ ទើប​ប្រ​មូល​ផល​ស្រូវ​រដូវ​សម្រក​ចំ​នួន​១.៣៨៥ហិក តា​សម្រេច​១០០​%​នៃ​ផែន​ការ​។ រដូវ​ស្រូវ​សម្រក​កន្លង​ហើយ ក​សិ​ករ​ក្នុង​ឃុំ​បាន​អនុ​វត្ត​កម្ម​វិ​ធី​”បន្ថយ​៣ បង្កើន​៣​” សម្រេច​អត្រា​៧៥,៥​% កម្ម​វិ​ធី​”គប្បី​១ បន្ថយ​៥” សម្រេច​អត្រា​២០,៥៤​%។ ឃុំ​ក៏​បាន​សហ​ការ​ជា​មួយ​នឹង​អ្នក​បច្ចេក​ទេស​ក​សិ​កម្ម​និង​ផ្នែក​ពាក់​ព័ន្ធ​​នា​នា ឧស្សាហ៍​ចុះ​ទៅ​វាល​ស្រែ អ​នុ​វត្ត​បាន​ល្អ​នូវ​ការងារ​ជំ​រុញ​ក​សិ​កម្ម​ បំ​ផុស​ចលនា​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ជំ​ងឺ​ដង្កូវ​លើ​ដើម​ស្រូវ​និង​ដំ​ណាំ​រួម​ផ្សំ​។ ក្រៅ​ពី​នោះ មា​មីង​នៅ​ទាំង​ចុះ​ពូជ​ឈូក​សណ្តែក​បាយ សណ្តែក​ដី ដំ​ឡូង​គ្រប់​ប្រ​ភេទ​។ល។ ស​រុប​២៨៥​ហិក​តា លើស​ពី​ផែន​ការ​ដាក់​ចេញ​កាល​ដើម​ឆ្នាំ​ទៀត​ផង​។ ឃុំ​បាន​សហ​ការ​ជាមួ​យ​នឹង​ក្រុម​ហ៊ុន​ណា​ម​ញឹក​បើក​សិក្ខា​សា​លា​បាន​៤​លើក មាន​ក​សិ​ករ​ចូល​រួម​ចំ​នួន​១៥០​នាក់ ដើម្បី​ផ្សព្វ​ផ្សាយ​អំ​ពី​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួមផ្សំតាម​​បច្ចេក​វិ​ទ្យា​ថ្មី​ និង​សន្យា​ប្រ​មូល​ទិ​ញ​ផលិត​ផល​។

ដោយ​សារអនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ ម្ល៉ោះ​ហើយ​ឃុំ​ណូយ​តូ​ពុំ​ទាន់​ប្រ​ទះ​ឃើញ​ជំ​ងឺ​ឆ្លង​រាល​ដាល​គ្រោះ​ថ្នាក់​ក្នុង​ការ​ចិញ្ចឹម​សត្វ​អ្វី​ឡើយ​។ សព្វ​ថ្ងៃ​ឃុំ​រក្សា​បាន​ល្អ​ នូ​វ​​ហ្វូង​សត្វ​ចតុប្បាទ​-ទ្វេ​បាទ​លើ​ភូមិ​សាស្រ្ត​ចំ​នួន​១៤.៣២៥​ក្បាល​។ ក្នុង​នោះ គោ​១.៦៥០​ក្បាល ជ្រូក​៥៥០​ក្បាល​។ល។ បើ​ប្រៀប​នឹង​ដើម​ឆ្នាំ ការ​ចិញ្ចឹម​មាន់​ទា​មាន​កើន​ឡើង គោ​ជ្រូក​មាន​ចំ​នួន​ថយ​ចុះ ដ្បិត​អី​តម្លៃ​ថោក ច្រក​​នាំ​​ចេញ​មិន​លំ​នឹង​។ អ្នក​បច្ចេក​ទេស ប​សុ​ពេទ្យ​របស់ឃុំ​បាន​សហ​ការ​ជា​មួយ​នឹង​នគរ​បាល យោ​ធា​ត្រួត​ពិ​និត្យ​និង​ចាក់​វ៉ាក់​សាំង​បង្ការ​ H5N1 ឲ្យ​ហ្វូងទា​ចិញ្ចឹម​ព្រ​លែង​វាល​ស្រែ​ចំ​នួន​៧៤​ហ្វូង​។ ទន្ទឹម​នឹង​នោះ ផ្ដល់​ជូន​ថ្នាំ​កម្ចាត់​មេ​រោគ​ជូន​ដល់​គ្រួ​សារអ្នក​ចិញ្ចឹម​ជាង​៦៧​ទ្រុង​ក្រោល​។ បង​ចៅ​ស៊ី​ណាន​ នៅ​ភូមិតូ​ទ្វឹង​ ឲ្យ​ដឹង​៖ “​អា​ស្រ័យ​បាន​ត្រួត​ពិ​និត្យ​ញឹក​ញាប់​ទើប​ហ្វូង​គោ​និង​មាន់​របស់​គ្រួ​សារ​ខ្ញុំ​ធំ​រ​ហ័ស ដោយ​គ្មាន​កើត​រោគ​ឆ្លង​រាល​ដាល​។ ផ្ដើម​ពី​នោះ គ្រួ​សារ​ខ្ញុំ​រក​បាន​​ប្រាក់​ចំ​ណូល​កើន​ដោយ​សារ​ការ​ចិញ្ចឹម​សត្វ​បាន​ចំ​ណេញ​”។

តាម​ប្រ​សាសន៍​របស់​លោកត្រឹង​ត្រឿង​ហាយ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ឃុំ​ណូយ​​តូ​៖ ឃុំ​បាន​កំ​ណត់​ច្បាស់ បើ​ចង់​ជោគ​ជ័យ​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​គប្បី​មាន​ការ​ឯក​ភាព​ពី​សំ​ណាក់​ប្រ​ជា​ជន​។ ប្រ​សិន​បើ​ប្រ​ជា​ជន​នៅ​តែ​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​តាម​ទម្លាប់​បុ​រាណ ប្រា​កដ​ជា​កើត​មាន​បញ្ហា​ពាក់​ព័ន្ធ​ជា​ច្រើន ចាប់​ពី​កើត​មាន​រោគ​ឆ្លង​រាល​ដាល​រហូត​ដល់​ការ​ដាំ​ដុះ​សម្រេច​ទិន្ន​ផល​ទាប​។ល។ អា​ស្រ័យ​ហេតុ​នោះ ឃុំ​បាន​បញ្ជៀប​ដល់​អង្គ​ការ​ម​ហា​ជន​គ្រប់​ភូមិ ស​ហ​ការ​ជាមួ​យ​នឹង​អង្គ​ភាព​មាន​សមត្ថ​កិច្ច​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ចល​នា​ប្រ​ជា​ជន អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​ជឿន​លឿន​ក្នុង​ការ​ផលិត​។ ជា​ពិ​សេស ខណៈ​ពេល​មាន​គ្រួសា​រ​ណា​អនុ​វត្ត​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​កសិ​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ភូមិ​ភាគ​នឹង​រៀប​ចំ​ឲ្យ​ក​សិ​ករ​ទៅ​ទស្សន​កិច្ច​សិក្សា​រួច​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​រូប​ភាព​នោះ​ទូ​លំ​ទូ​លាយ​លើ​ភូមិ​សាស្រ្ត​ដើម្បី​មា​មី​ង​គ្រប់​គ្នា​អនុ​វត្ត​តាម​៕ ​

ហា​ថាញ់​-សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រឹង​ត្រឿង​ហាយ