ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

26/02/2018 - 20:05

ឃុំ​ដុង​ថាំ​ងសម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី

ឃុំ​ដុង​ថាំ​ងជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​​រស់​នៅ​ច្រើន​កុះ​ករ​របស់​ស្រុក​កើ​-ដ ក្រុងកឹង​ធើ អស់​រយៈ​កាល​៧​ឆ្នាំ​កសាង​ឃំ​ុ​ក៏បាន​សម្រេច​បទ​ដ្ឋាន​វប្ប​ធម៌​ជន​បទ​ថ្មី​។

ពិ​ធី​ទទួល​ស្គាល់​ឃុំ​ដុង​ថាំ​ង​សម្រេច​ប​ទ​ដ្ឋាន​ជន​បទ​ថ្មី​។

ព​ិធី​ទទួល​ស្គាល់​ឃុំ​ដុង​ថាំង សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ឆ្នាំ​នេះ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ព្រឹត្តិ​ការណ៍​បុណ្យ​តេត​កង​ទ័ព​ប្រ​ជា​ជន​ឆ្នាំ​២០១៨ របស់​ក្រុង​កឹ​ង​ធើ បាន​នាំ​មក​នូវ​ភាព​រីក​រាយ​ជូន​មា​មីង​នៅ​ទី​នេះ​។ លោក​ដាវ​យ៉ឿង នៅ​ភូមិ​ដុង​ថាប ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ “​កាល​ពី​ឆ្នាំ​២០១៣ ក្រុង​ក៏​បាន​រៀប​ចំ​បុណ្យ​តេត​កង​ទ័​ព​ប្រ​ជា​ជន​នៅ​ដុង​ថាំង ប៉ុន្តែ​ពេល​នោះ មា​មីង​នៅ​ក្រ​ខ្សត់ ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​លំ​បាក ម៉្លោះ​ហើយ​មិន​សូវ​មាន​មនុស្ស​ម្នា​ចូល​រួម​ទេ​”។ ពេល​ក​សាង​ឃុំ​ជន​បទ​ថ្មី​សម្រេច​រួច​រាល់​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​នៅ​ត្រឹម​តែ​៤៤​គ្រួ​សារ​។ ឆ្នាំ​២០១២ អត្រា​គ្រួ​សារ​ក្រី​ក្រ​១៤% សព្វ​ថ្ងៃ​នៅ​ត្រឹម​៣,​៥​%។ បច្ចុ​ប្បន្ន ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង​សម្រេច​ជិត​៣៩​លាន​/នាក់​/ឆ្នាំ​។

ទទួល​បាន​លទ្ធ​ផល​ដូច្នេះ អា​ស្រ័យ​ដោយ​ការ​កំ​ណត់​ទិស​ដ៏​ត្រឹម​ត្រូវ​របស់​រដ្ឋា​ភិ​បាល​និង​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង​។ ទន្ទឹម​នឹ​ង​នោះ ឃុំ​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​កម្លាំង​ពល​កម្ម​និង​ឧត្តម​ភាព​កសិ​កម្ម​របស់​ភូមិ​ភាគ គួប​ផ្សំ​នឹង​ពិ​ពិធ​កម្ម​មុខ​របរ​។ បច្ចុ​ប្បន្ន​ កសិ​ករ​ភាគ​ច្រើន​​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត​កសិកម្ម​ និង​មាន​គ្រួ​សារ​បាន​ទទួល​ស្គាល់​ជា​ក​សិ​ករ​ផ​លិត​និង​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ចំ​នួន​៦៥​%។​ ឃុំ​មាន​សហ​ករណ៍​កសិ​កម្ម​ចំ​នួន​១​និង​ក្រុម​ផលិត​ក​សិ​កម្មចំ​នួន​២៨ វាល​ស្រែ​ធំ​១​និង​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​សុ​វត្ថិ​ភាព​ត្រូវ​បា​ន​ធា​នា​ប្រ​មូល​ទិញ​ផ​លិត​​ផល​ទាំ​ង​អស់​។ លោក​យ័ញ​សុ​ខា ជា​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​គ្រាន់​បើ​ឲ្យ​ដឹង​៖ “អា​ស្រ័យ​ដោយ​បាន​ចូល​រៀន​ថ្នាក់​បណ្ដុះ​បណ្ដាល​របរ​ចិញ្ចឹម​សត្វ​របស់​ឃុំ ទើប​គ្រួ​សារ​ខ្ញុំ​មាន​បាន​ដូច​សព្វ​ថ្ងៃ​នេះ​។ ខ្ញុំ​ចិញ្ចឹម​និង​ពង្រីក​ហ្វូង​គោ​របស់​ខ្ញុំ​ប្រ​កប​ដោយ​ភាព​ជោគ​ជ័យ​។ ក្រៅ​ពី​នោះ ខ្ញុំ​នៅ​ទាំង​ផ្ទេរ​ជូន​បទ​ពិ​សោធន៍​ដល់​មា​មីង​ក្នុង​ឃុំ​ដែល​មាន​តម្រូវ​ការ​ចិញ្ចឹម​សត្វ​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​”។

ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍ​កសិ​កម្ម បច្ចុ​ប្បន្ន ឃុំ​ដុង​ថាំង​មាន​អា​ជីវ​កម្ម​៤​និង​មូល​ដ្ឋាន​ផ​លិត​សេ​វា​ពា​ណិជ្ជ​កម្ម​ចំនួ​ន​១៦២ រួម​ចំ​ណែក​ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​នៅ​ភូមិ​ភាគ​​ជិត​៥០០​នាក់ មាន​ចំ​ណូល​លំ​នឹង​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូ​ទាំង​ឃុំ​មាន​ភាព​​ល្អ​ប្រ​សើរ ជួយ​ដល់​មា​មីង​ងាយ​ស្រួល​ក្នុង​ការផ​លិត​កម្ម លក់​ដូរ​ក​សិ​ផល​។ លោក​ង្វៀន​ត្រុង​ធ្វី ​​ប្រ​​ធា​ន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង ឲ្យ​តម្លៃ​៖ “ទោះ​បី​កសាង​សម្រេច​ដទ​ដ្ឋាន​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី​ជោគ​ជ័យ​ក៏​ពិត​មែន ប៉ុន្តែ​រដ្ឋ​អំ​ណាច​និង​មា​មីង​ឃុំ​ដុង​ថាំង​មិន​មាន​ចិត្ត​សំ​អាង​ឡើយ​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៨ ឃុំ​តែង​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ភូមិ​បន្ត​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​រួម​ជាមួយ​រដ្ឋ​អំ​ណាច បង្កើន​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី​។ ពិ​សេស លក្ខ​ឋាន​ណា​ដែល​មាន​លក្ខណៈ​មិន​លំ​នឹង ដូច​ជា​៖ គ្រួ​សារ​ក្រី​ក្រ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ បរិ​ស្ថាន​និង​ប្រាក់​ចំ​ណូល​”៕

                            ថាញ់​ភូ​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ដាវ​យ៉ឿង