ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

26/02/2018 - 20:05

ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កៀង​យ៉ាង​ត្រេក​អរ​នឹង​កម្ម​វិ​ធី​១៣៥

មក​ទល់​ពេល​នេះ កម្ម​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល បាន​រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ខេត្ត​កៀង​យ៉ាង​ ​ទ​ទួល​បាន​ជោគ​ជ័យ​។

ដង​ផ្លូវ​ចូល​ទៅ​ភូមិ​ស្រុក​នៅ​ឃុំ​ភូ​ម៉ី ស្រុក​យ៉ាង​ថាញ់ បា​ន​ក្រាល​បេ​តុង​រួច​រាល់​។

ខេត្ត​កៀង​យ៉ាង មាន​គ្រួ​សារ​ជន​រួម​ជាតិ​​ខ្មែរ​រ​ស់​នៅ​ឈរ​លេខ​៣​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ស្រូប​អត្រា​១២,៤៩​% នៃ​ប្រ​ជា​ជន​រួម​ទូ​ទាំង​ខេត្ត​។ រយៈ​កាល​កន្លង ដោយ​ប្រ​ភព​ទុន​របស់​មជ្ឈិម​និង​ភូមិ​ភាគ ដើម្បី​អនុ​វត្ត​នូវ​គម្រោង​គោល​ន​យោ​បាយ ចំ​ណុះ​កម្ម​វិ​ធី​១៣៥​ ខេត្ត​បាន​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដោយ​ថ​វិ​កាស​រុប​ជាង​១៦៩,៩​ពាន់​លាន​ដុង​។ ដោយ​ឡែក​អនុ​វត្ត​កម្ម​វិ​ធី​ដំ​ណាក់​កាល​២០១១​-២០១៥ ខេត្ត​កៀង​យ៉ាង​ បាន​ផ្គត់​ផ្គង់​ប្រាក់​សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំ​នួន​៥៧,២​ពាន់​លាន​ដុង​ និង​គម្រោង​អភិ​វឌ្ឍ​ផលិត​កម្ម​ចំ​នួន​៩,៩៤​ពាន់​លាន​ដុង​។

តាម​ផ្លូវ​ជាតិ​​១ ទៅ​ដល់​ឃុំ​ភូ​ម៉ី ស្រុក​តំ​បន់​ព្រំ​ដែន​យ៉ាង​ថាញ់ រូប​ភាព​ផ្ទះ​បណ្ដោះ​អា​សន្ន​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​ហា​យ៉ាង បាន​ជំ​នួស​ដោយ​ផ្ទះ​ឥដ្ឋ​រឹង​មាំង​; ទន្ទឹម​នឹង​នោះ ហាង​លក់​ដូរ​ក៏​បាន​សាង​សង់​ឡើង​ច្រើន​ជាង​មុន​។ សេដ្ឋ​កិច្ច- សង្គម​កិច្ច​ឃុំ​ភូ​ម៉ី​ឥ​ឡូវ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ប្រត្យក្ស​ សំ​ណង់​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​ជា​ច្រើន​បើក​ឲ្យ​ប្រើ​ប្រាស់​ពង្រីក​ប្រ​សិទ្ធ​ភាព​ល្អ គ្រួ​សារ​ក្រី​ក្រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ថយ​ចុះ​ជា​លំ​ដាប់​កម្រិត​ប្រ​ជា​បញ្ញា​បាន​លើក​កម្ពស់​ជា​បណ្ដើរ​ៗ​។ តាម​ប្រ​សាសន៍​របស់​លោក​ឡេ​វាំុង​ម៉ុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ភូ​ម៉ី ឲ្យ​ដឹង​៖ អនុ​វត្ត​កម្ម​វិ​ធី​១៣៥ គិត​ដោយ​ឡែក​ ឆ្នាំ​២០១៦ ឃុំ​បាន​ផ្គត់​ផ្គង់​ប្រាក់​១​ពាន់​លាន​ដុង សម្រាប់​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​និង​ជា​ង​៣១២​លាន​ដុង ​សម្រាប់​​អនុ​វត្ត​គម្រោង​អភិ​វឌ្ឍ​ផលិត​កម្ម​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​៤៤​គ្រួ​សារ​និង​គ្រួ​សារ​ជន​ជាតិ​កិញ​១៤​គ្រួ​សារ​។

កម្ម​វិ​ធី​១៣៥ បាន​រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​នៅ​ឃុំ​លំ​បាក​ពិ​សេស ពង្រីក​ប្រ​ភព​កម្លាំង​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ធ្វើ​ផ្លាស់​ប្តូរ​មុខ​មាត់​នៅ​តំ​បន់​ជន​បទ​ តំ​បន់​ជន​រួម​ជាតិ​; ជីវ​ភាព​របស់​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​បាន​កែ​លម្អ​អត្រា​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​មធ្យម​ភាគ​ពី​២-៣​%/​ឆ្នាំ; ទម្លាប់​និង​បច្ចេក​ទេស​ផលិត​កម្ម​មាន​ការ​វិវឌ្ឍន៍​; កង​ជួរ​កម្មា​ភិ​បាល​មូល​ដ្ឋាន​បាន​បណ្ដុះ​បណ្តាល​បំ​ពាក់​បំ​ប៉ន​បង្កើន​ខាង​សមត្ថ​ភាព​គ្រប់​គ្រង​។

តាម​គណៈ​ជន​ជាតិ​ខេត្ត​កៀង​យ៉ាង ពេល​ខាង​មុខ​ភូមិ​ភាគ​នឹង​បន្ត​ការ​ប្រើ​ប្រាស់​ដោយ​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​របស់​កម្ម​វិ​ធី​១៣៥ និងកៀរ​គរ​រាល់​ប្រ​ភព​កម្លាំង ដើម្បី​អនុ​វត្ត​ផ្គួប​បញ្ចូល​ប្រ​ភព​ទុន​ផ្សេង​ៗ សម្រាប់​អភិ​វឌ្ឍ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​​រស់​នៅ​កុះ​ករ​៕

            ឡេ​ស៊ាង​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កៀង​យ៉ាង