សុខភាព សុខភាព

26/02/2018 - 20:05

អស់​ពី​ចិត្ត​ដើម្បី​អ្នក​ជំ​ងឺ

រយៈ​ពេល​កន្លង កម្មា​ភិ​បាល​ដំ​ណាក់​សុ​ខា​ភិ​បាល ឃុំ​ដាយ​អឹង​២ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង អ​នុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។

 វេជ្ជ​បណ្ឌិត​ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។

ដ​ំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ដាយ​អឹង​២ មាន​កម្មា​ភិ​បាល បុគ្គ​លិក​៩​រូប ក្នុង​នោះ​មាន​គ្រូ​ពេទ្យ​ ព​ហុ​វិជ្ជា​៦​រូប គ្រូ​ពេទ្យ​សម្ភ​ពកម្រិត​មធ្យម​សិក្សា​១​រូប គិ​លា​នុ​បដ្ឋាក​កម្រិត​មធ្យម​សិក្សា​១​រូប ឱសថ​កា​រីក​ម្រិត​មធ្យម​សិក្សា​១​រូប ព្រម​ទាំង​មាន​ក្រុម​សុ​ខា​ភិ​បាល​ចំ​នួន​៥ នៅ​គ្រប់​ទាំង​៥​ភូមិ​។ ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​គ្រែ​សម្រាក​ព្យា​បាល​ចំ​នួន​៦ រៀង​រាល់​ថ្ងៃ​ ដំ​ណាក់​សុ​ខា​​ភិ​បាល​ធ្វើ​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ប្រ​មាណ​៤០​លើក​នាក់​។ គិត​មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ ដំ​ណាក់​សុ​ខា​ភិ​បាល​ធ្វើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​រាប់​សិប​ពាន់​លើក​នាក់​។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​រក្សា​សកម្ម​ភាព​របស់​កម្មា​ភិ​បាល​ជំ​នាញ​ការ​ណែ​នាំ​ពី​អា​ហា​រូបត្ថម្ភ​ជូន​ស្រ្តី​ជា​ម្តាយ​ឲ្យ​ចេះ​របៀប​ថែ​ទាំ ចិញ្ចឹម​កូន​តាម​វិ​ទ្យា​សាស្រ្ត រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​កុ​មារ​កង្វះ​អា​ហា​រូបត្ថម្ភ​លើ​ភូមិ​សាស្រ្ត​ចុះ​ក្រោម​១១,៨​%។ ព្រម​ជា​មួយ​នោះ អនុ​វត្ត​បាន​ល្អ​ការ​ងារ​ចាក់​វ៉ាក់​សាំង​បើក​ទូ​លាយ និង​ពិ​និត្យ​គភ៌​មុន​ពេល​សម្រាល​៣​លើក ក្នុង​ដំណា​ក់​កាល​ពរ​ផ្ទៃ​ជូន​ស្រ្តី​សម្រេច​អត្រា​១០​០​%​។ ដំ​ណាក់​សុ​ខា​ភិ​បាល បា​ន​សហ​ការ​ជា​មួយ​នឹង​ផ្នែក​ពាក់​ព័ន្ធ​នា​នា ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​សុ​វត្ថិ​ភាព​ម្ហូប​អា​ហារ​លក់​តាម​ដង​ផ្លូវ អា​ហា​រដ្ឋាន​ ភេ​សជ្ជៈ​ដ្ឋាន ហាង​លក់​សារ​ពើ​ភ័ណ្ឌ និង​ធ្វើ​ការ​ត្រួតពិ​និត្យ​ជា​ប្រ​ចាំ​ពេល​មុន​និង​ក្រោយ​បុណ្យ​ទាន បុណ្យ ចូល​ឆ្នាំ​តេត​។ល។ លោក​ឡឹម​ផាយ នៅ​ភូមិ​ថាញ់​លីម ឃុំ​ដាយ​អឹង​២ សំ​ណេះ​សំ​ណាល​៖ “​ខ្ញុំ​ទៅ​ពិ​និត្យ​ជំ​ងឺ​យក​ថ្នាំ​ផឹក ព្រោះ​ចេះ​តែ​ល្ហិត​ល្ហៃ​ក្នុង​ខ្លួន ឃើញ​ថា​វេជ្ជ​បណ្ឌិត​ផ្ដល់​ថ្នាំ​សម​ប្រកប​បង្គួរ​។ គ្រូ​ពេទ្យ​វេជ្ជបណ្ឌិត ប្រា​ស្រ័យ​ជា​មួយ​អ្នក​ជំ​ងឺ​ប្រ​កប​ដោយ​ភាព​រួស​រាយ ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺ​តាម​លំ​ដាប់​លំ​ដោយ​។ ដំ​ណាក់​សុ​ខា​ភិ​បាល ស្អាត​ស្អំ​បង​ប្អូន​មា​មីង​មាន​ការ​ជឿ​ជាក់​លើ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​​ច្រើន​ណាស់​”។

គ្រូ​ពេទ្យ​ត្រឹង​ម៉ាញ​សេដ្ឋ ប្រ​ធាន​​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ដា​យ​អឹង​២ ឲ្យ​ដឹង​៖ “បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ផ្នែក​ថ្នាក់​លើ​ គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ម្ល៉ោះ​ហើយ​ការ​ងារ​ផ្សព្វផ្សាយ​របស់​ដំណា​ក់​សុ​ខា​ភិ​បាល​មាន​ភាព​ងាយ​ស្រួល​ និង​សម្រេច​​បាន​​លទ្ធ​​ផល​​ល្អ​។​ ដំ​ណាក់​សុ​ខា​ភិ​បាល ទើប​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ស្ដី​ពី​សុ​ខា​ភិ​បាល​។ អនុ​វត្ត​សម្រេច​ក្រម​លក្ខ​ឋាន​ជាតិ​ស្ដី​ពី​សុ​ខា​ភិ​បាល​ឃុំ​និង​រក្សា​ខ្ជប់​លក្ខ​ឋាន​នេះ​រៀង​រាល់​ឆ្នាំ​។ ស​មូ​ហ​ភាព​ដំ​ណាក់​សុ​ខា​ភិ​បាល​ធ្វើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ផង ធ្វើ​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់​រំ​សុខ​ភាព​ក្នុង​សហ​គមន៍​ផង ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​ជូន​ប្រ​ជា​ជន​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​ និ​ង​គ្រួ​សារ​។ គុណ​​ភាព​នៃ​ការ​ងារ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់​បង្ក​ក្ដី​ជំ​នឿ​ក្នុង​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​”៕

               ត្រឿង​សុ​ផល​ – ​សេ​រី

 

ចែករំលែកអត្ថបទ