សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

26/02/2018 - 20:05

បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ វៀត​ណាម​និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​បានចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឆ្នាំ​២០១៨

នៅ​ក្រុង​កឹង​ធើ បញ្ជា​ការដ្ឋាន​យោធ​ភូមិ​ភាគ​៩​វៀត​ណាម និង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ បាន​ប្រា​រព្ធ​ពិ​ធី​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​ឆ្នាំ​២០១៨ចូល​រួម​ពិ​ធី​នេះ ផ្នែក​ខាង​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ មាន​ឧត្តម​សេនីយ៍​​ទោ ង្វៀន​ហ្វាង​ធ្វី មេ​បញ្ជា​ការ​យោធ​ភូមិ​​ភាគ​៩ ជា​អធិប​តី​ភាព រី​ឯ​ផ្នែក​ខាង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក មាន​ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍ មាស​សុ​ភា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរភូមិ​ន្ទ​ នឹង​ជា​មេ​បញ្ជា​ការ​កង​ទព​ជើង​គោក ជា​អធិប​តី​ភាព​។

ឧត្ត​ម​សេនីយ៍​ទោ ង្វៀន​ហ្វាង​ធ្វី មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​៩​វៀត​ណាម និង​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ មាស​សុ​ភា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេម​រភូមិន្ទ នឹង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឆ្នាំ​២០១៨​។

យោង​តាម​ខ្លឹម​សារ​កំ​ណត់​ហេតុ​ដែល​ភា​គី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក រួម​ជា​មួយ​នឹង​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៣ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៥​នា​យក​ដ្ឋាន​អភិវឌ្ឍន៍​ក្រសួ​ង​ការ​ពារ​ជាតិ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ និង បញ្ជា​កា​រ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ នឹង​អនុ​វត្ត​នូវ​ភារ​កិច្ច​មួយ​ចំ​នួន​ដូច​៖ បន្ត​ការ​បញ្រ្ជាប​ផ្សព្វ​ផ្សាយ​ដល់​កង​ទ័ព​និង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំ​ង​ពី​រ​យល់​ច្បាស់​នូវ​ខ្លឹម​សារ​នៃ​សេចក្តី​ប្រ​កាស​រួម រ​វាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​សា​ធារ​ណៈ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម​ ( ដែល​បាន​ចុះ​ហត្ថ​លេ​ខា​កាល​ពី​ថ្ងៃ​២១ ខែ ធ្នូ ឆ្នាំ​២០១៦) ខ្លឹម​សារ​ពិ​ធី​សារ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ក្រ​សួង​ការ​ពារ​ជាតិ​ព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា និង​ក្រសួ​ង​ការ​ពារ​ជាតិ​សា​ធារ​ណៈរ​​ដ្ឋ​សង្គម​និ​យម​វៀត​ណាម (​ដែល​បាន​ចុះ​ហត្ថ​លេ​ខា​កាល​ពី​ថ្ងៃ​១៦ ខែ​មក​រា ឆ្នាំ​២០១៨​) បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​កម្លាំង​ទាំង​ទ្វេ​ភា​គី​ក្នុង​ការ​ក្តាប់​ពត៌​មាន ដោះ​ដូ​​​រ​ពត៌​មាន វិ​និច្ឆ័យពត៌​មាន បន្ត​ជម្រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស្វែង​រក​ប្រ​មូល ធ្វើ​មាតុ​ភូមិ​និ​វត្តន៍​អដ្ឋិ​ធាតុ​កង​ទ័ព​ស្មគ្រ​ចិត្ត​វៀត​ណាម ដែល​ព​លី​ជី​វិត​លើ​ទឹក​ដី​កម្ពុជា ជម្រុញ​ខ្លាំង​ក្លា​នូវ​ការ​ងារ​ផ្សព្វផ្សាយ អប់​រំ ប្រ​វេ​ណី​ចលនា​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពីរ​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​សន្ធិ​សញ្ញា​ព្រំ​ដែន ខ័ណ្ឌ​សី​មា បោះ​បង្គោល​ព្រំ​ដែន​និង​កសាង​ផ្លូវ​ជូន​ប្រ​ជា​ជន​រស់​នៅ​តាមបណ្តោយ​ខ្សែ​បន្ទាត់​ព្រំ​ដែន​។ល។

ក្រៅ​ពី​នោះ ខ្លឹម​សារ​កំ​ណត់​ហេតុ​នេះ នៅ​ទាំង​ចែង​ពី​ភារ​កិច្ច​យ៉ាង​ច្បាស់​លាស់​នៃ​បញ្ជា ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ និង​បញ្ជា​ការ​ដ្ឋាន កង​ទ័ព​ជើង​គោក រួម​ជា​មួយ​នឹង​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៣ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៥ នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​ក្រ​សួង​ការ ពារ​ជាតិ​នៃ​កង​យោ​ធពល​ខេម​រភូ​មិន្ទ​ សំ​ដៅ​បង្កើន​និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កិច្ច​សហ​ប្រតិ​បត្តិ​ការ​៕

                             ហ៊ុង​ហីវ​-សុ​ផន​ 

ចែករំលែកអត្ថបទ