វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

26/02/2018 - 20:05

ទូក​ង​វត្ត​នរេន្ទ​រង្សី​ (អុង​ខ)

ក្រោយ​ពី​រយៈ​កាល​៤​ឆ្នាំ​ចូល​រួម​ពិ​ធី​ប្រ​ណាំង​ទូក​-ង វត្ត​ន​រេន្ទ​រង្សី​ (អុង​ខ)​ ទី​ប្រ​ជុំ​ជន​ហឹង​ឡើយ​ ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​​ត្រាំង ទ​ទួល​បាន​ពាន​រង្វាន់​លេខ​១ ចំ​នួន​៣​និង​ពាន​រង្វាន់​លេខ​៣​ចំ​នួន​១​។

ថ្នាក់​ដឹ​ក​នាំ​ខេត្ត​សុក​ត្រាំង ជូន​ទង់​និង​ពាន​រង្វាន់​លេខ​១ ដល់​ទូក​-ង​វត្ត​ន​រេន្ទរង្សី​(អុង​ខ)​។

វ​ត្ត​ន​រេន្ទ​រង្សី​ (អុងខ) មាន​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ប្រ​មាណ​២.០០០​នាក់ រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​ទី​ប្រ​ជុំ​ជន​ហឹង​ឡើយ និង​ឃុំ​ចូវ​ហឹង​។ លោក​លី​ហន ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត និង​ជា​អ្ន​ក​រាំ​ក្បាល​ទូក​-ង​ វត្ត​ន​រេន្ទរង្សី​ (អុងខ) មាន​ប្រ​សាសន៍​៖ “​ពិ​ធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ទូក​-ង​កន្លង​ហើយ បង​ប្អូន​កី​ឡា​ករ​អុំ​ស៊ី​ចង្វាក់​ ប្រ​ការ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ខិត​ខំ​ហាត់​សម​អស់​រយៈ​កាល​​​ប្រ​មាណ​ជាង​២​ខែ សម្រេច​បាន​លទ្ធ​ផលល្អ​។ នៅ​ឆ្នាំ​មុន​ៗ​កី​ឡា​ករ​ហាត់​សម​លើ​រន្ទា​ទី​គោក ដោយ​ឡែក​ឆ្នាំ​នេះ​ហាត់​អុំ​ដោយ​ផ្ទាល់​តែ​ម្តង​ហើយ​ប្រើ​រយៈ​ពេល​យូរ​ទៀត​ផង​។ វិ​ធី​សាស្រ្ត​នេះ​ជួយ​ជំ​រុញ​ឲ្យ​កី​ឡា​ករ​អុំ​ស៊ី​ចង្វាក់​គ្នា​ទើប​ទូក​មាន​សន្ទុះ​លឿន​លយ​”​។ លោក​លី​ហន​ បញ្ជាក់​ថា​៖ ក្រៅ​ពី​ការ​ហាត់​សម​យ៉ាង​ស្វិត​ស្វាញ​ ក្រុម​កី​ឡា​ករ​ទូក​-​ង​វត្ត​ន​រេន្ទ​រង្សី​ (អុង​ខ​) នៅ​ទាំង​រក្សា​ស្មារ​តី​សាម​គ្គី​មោះ​មុត​ប្តេជ្ញា​ឈ្នះ​ ទើប​នាំ​មក​នូ​វភាព​ជោគ​ជ័យ​។ តាម​ប្រ​សាសន៍​របស់​បង​ឡឹម​វឹង បង​ប្អូន​ក្នុង​ក្រុម​គ្រប់​រូប មាន​មោទ​ន​ភាព​និ​ង​រំ​ភើប​ចិត្ត​យ៉ាង​ខ្លាំង ពេល​នាំ​យក​កិត្តិ​យស​ជូន​វត្ត​អា​រាម​មា​មីង​​ពុទ្ធ​បរិ​ស័ទ​និង​ភូមិ​ភាគ​។

ព្រះ​តេជ​ព្រះ​គុណ​តូ​ចិន្តា ព្រះចៅ​​​អ​ធិ​ការ​វត្ត​នរេន្ទ​រង្សី​ (អុងខ) មាន​ថេរ​ដី​កា​៖ “ប្រ​ណាំង​ទូក​-ង​ជា​លក្ខណៈ​វប្ប​ធម៌ និង​ជា​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ហេតុ​ដូច្នោះ ព្រះ​សង្ឃ​ មា​មីង​ពុទ្ធ​បរិ​ស័ទ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​គាំ​ទ្រ​ទាំង​ស្មារតី​និង​សម្ភារៈ ដើម្បី​ក្រុម​គ្រប់​លក្ខណៈ​ចូល​រួម​ប្រ​កួត​។ ទូក​-ង​ វត្ត​ន​រេន្ទ​រង្សី​(អុង​ខ) មាន​កី​ឡា​ករ​ជាង​១០០​នាក់​នៅ​តាម​ភូមិ​នា​នា​ មាន​សុខ​ភាព​មាំ​មួន ស្ម័គ្រ​ចិត្ត​ចូល​មក​ហាត់​សម​។ កី​ឡា​ករ​ទាំង​អស់​រួម​កម្លាំង​កាយ​ចិត្ត​ដើម្បី​គោល​ដៅ​តែ​មួយ​គឺ​នាំ​យក​កិត្តិ​យស​ជូន​វត្ត​អា​រាម​។ ពេល​វិល​មក​ពី​ការ​ប្រ​កួត​ប្រ​ណាំង​ម្តង​ៗ​មា​មីង​ពុទ្ធ​ប​រិ​ស័ទ​អញ្ជើញ​មក​ទទួល​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​។ នៅថ្ងៃ​ក្រោយ​ៗ​មក​មា​មីង​អញ្ជើញ​មក​វត្ត​យ៉ាង​កុះ​ក​រ​ដើម្បី​ទស្ស​នា​ពាន​រង្វាន់​ជើង​ឯក​២​គ្រឿង ដែល​ក្រុម​ទទួល​បាន​នៅ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-ង​ ខេត្តសុក​ត្រាំង​លើក​ទី​៣ តំ​បន់​វា​ល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៧ និង​ពាន​រង្វាន់​ទូក​-ង​ទិ​វា​បុណ្យ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ខ្មែរ​ណាម​បូ​លើក​ទី​៧ ឆ្នាំ​២០​១៧ ដែល​ប្រា​រព្ធ​ឡើង​នៅ​ខេត្ត​បាក​លីវ​”។

បច្ចុ​ប្បន្ន កេរ្តិ៍​ឈ្មោះ​ទូក​-ង​វត្ត​ន​រេន្ទ​រង្សី​ (អុងខ) ត្រូវ​បាន​មជ្ឈ​ដ្ឋាន​កី​ឡា​ទូក​-ង​នៅ​ខេ​ត្ត​សុក​ត្រាំង​កំ​ណត់​សម្គាល់​ជា​ទូក​-ង​ជើង​​ឯក​នៅ​រាល់​ពិ​ធី​ប្រ​ណាំង​ទូក​-ង​នៅ​ក្នុង​ខេត្ត​និង​ក្នុង​តំ​បន់​៕

                         ត្រឿង​ផល​-​មុ​នី

ចែករំលែកអត្ថបទ