នយោបាយ - សង្គម នយោបាយ - សង្គម

05/03/2018 - 16:13

នា​យក​រដ្ឋ​មន្រ្តី​ជូន​អំ​ណោយ​តេត​ដល់​​ជ​ន​ជាតិ​ភាគ​តិច​ក្រី​ក្រ

ក​ន្លង​ហើយ នៅ​ស្រុក​ដាក់​ស៊ុង ខេត្ត​ដាក់​ណុង លើក​នា​យក​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ ទៅ​សួរ​សុខ​ទុក្ខ​ និង​ជូន​អំ​ណោយ​ចូល​ឆ្នាំ​តេត​ដល់​គ្រួ​សារ​ក្រី​ក្រ ដែល​មាន​ស្ថាន​ភាព​លំ​បាក គ្រួ​សា​រ​ឋិ​ត​ក្នុង​ក្រ​ប​ខណ្ឌ​គោល​ន​យោ​បាយ​​លើ​ភូមិ​សាស្រ្ត​។
 

   នា​យក​រដ្ឋ​មន្រ្តី​ សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​នៅ​ស្រុក​ដាក់​ស៊ុង​ ។

រូប​ថត​៖ ក្វាង​ហីវ

ជូន​របាយ​ការណ៍​សង្ខេប​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច-សង្គម​របស់​ស្រុក​ដាក់​ស៊ុង ថ្នាក់​ដឹក​នាំស្រុក​បាន​​ឲ្យ​​ដឹង​ ប្រា​ក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ស្រុក​សម្រេច​ជាង​៤២,៦​លាន ដុង​/​ឆ្នាំ។​​ ថ្វិ​ត្បិត​តែដូច្នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ស្រុក​នៅ​មាន​ជាង​១០​% ក្នុង​នោះ​អត្រា​គ្រួ​ សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​ស្រូប​អត្រា​ជាង​៣០​%​។

ស្តី​​ពី​ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​ចូល​ឆ្នាំ​តេត​ម៉ូវ​ទ្វឹក​ ជូ​ន​ប្រ​ជា​ជន​ថ្នាក់​ដឹក​នាំ​ស្រុក​បាន​ឲ្យ​ដឹង​៖ ស្រុក​បាន​ចង្អុល​ការ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ថ្នាក់​ឃុំ មិន​ត្រូវ​ទុក​ឲ្យ​គ្រួ​សារ​ណា​មួយ​ខ្វះ​បាយ​ហូប អ្នក​ណា​ក៏​បាន​ទទួល​ចូល​ឆ្នាំ​តេត​ទាំង​អស់​; ស្រុក​ក៏​បាន​អំ​ពាវ​នាវ និង​ត្រៀម​ជា​ស្រេច​អំ​ណោយ​ចំ​នួន​៣.៦០៨​ចំ​ណែក ស​រុប​ថ​វិ​កា​ជិត​១​ពាន់​លាន​ដុង ដើម្បី​រៀប​ចំ​ជូន​អំ​ណោយ​អ្នក​ក្រ និង​ជន​រង​គ្រោះ​ជាតិ​ពុល​ឌី​អូ​សីុ​ន។ ស្រុក​បាន​ផ្សព្វ​ផ្សាយ​ការ​ផ្តល់​ជូន​អង្ករ​ក្នុង​ឱ​កាស​តេត​ដល់​គ្រួ​សារ​ចំ​នួន​៣៩៤ ដោយ​មាន​មនុស្ស​ច​ចំ​នួន​១.៣០៨​នាក់ ជូន​អង្ករ​ចំ​នួន​១៩​.៦​២​០​​គី​ឡូ​ក្រាម ស​រុប​ថ​វិ​កា​ប្រ​មាណ​៣៣០​លាន​ដុង​។ ស្រុក​ឧស្សាហ៍​ដាស់​តឿន​អង្គ​ភាព​ម្ចាស់​ព្រៃ​ ផ្សព្វ​ផ្សាយ​​វិ​ធាន​ការ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ; រៀប​ចំ​កន្លែង​យាម​២៤/​២៤​នៅ​កន្លែង​ក្តៅ ច្រើន​កើត​មាន​ការ​កាប់​បំ​ផ្លាញ់​ឈើ​ព្រៃ ទាញ​យក​ផល​និង​ដឹក​ជញ្ជូន​រុក្ខ​ផល​។​សំ​ណោះ​សំ​ណាល​ និង​សួរ​សុខ​ទុក្ខ​ជា​មួយ​មា​មីង បង​ប្អូន លោក​នា​យក​រដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ង​ន់​៖ គោល​ការ​របស់​មជ្ឈិម​ គឺ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ដល់​អ្នក​ក្រ អ្នក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។

នា​​យក​រដ្ឋ​មន្រ្តី​សម្តែង​នូវ​សេច​ក្តី​រីក​រាយ​ចំ​ពោះ​ការ​ងារត្រៀម​បម្រុង​ចូល​ឆ្នាំតេ​ត ជូន​ប្រ​ជា​ជន​របស់​ថ្នាក់​ដឹក​នាំ​ស្រុក និង​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម របស់​ភូមិ​ភាគ ក្នុង​នោះ​មាន​ការ​អភិ​វឌ្ឍ​ផលិត​កម្ម ការ​គិត​គូរ​ជីវ​ភាព​ជូន​ប្រ​ជា​ជន ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បង្ការ​​ប្រ​ឆាំង​ការ​បំ​ផ្លាញ់​ព្រៃ​ឈើ​យ៉ាង​ប្តូរ​ផ្តាច់​។ អត្រា​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ខ្ពស់​។

លោ​​ក​​​នា​យក​រដ្ឋ​មន្រ្តី​បាន​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្រុក​ដាក់​ស៊ុង បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ក្នុង​ការ​កសាង​ធ្លុង មហា​សាមគ្គី​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​លើ​ភូមិ​សាស្រ្ត នេះគឺ​ជា​ប្រ​ភព​នៃ​ការ​ចលនា​អភិ​វឌ្ឍ​នៅ​ភូមិ​ភាគ​។

 តំ​​ណាង​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ សូម​​ផ្ញើ​​នូ​វ​​​វា​​ចា​សួរ​សុខ​ទុក្ខ​យ៉ាង​កក់​ក្តៅ​ដល់​មា​មីង​បង​ប្អូន បណ្តា​ជន​ជាតិ​នៅ​ស្រុក​ដាក់​ស៊ុង ខេត្ត​ដាក់​ណុង នា​យក​រដ្ឋ​មន្រ្តី​សំ​ណូម​ពរ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ គិត​គូរ​ជូន​មា​មីង​ទទួល​ចូល​ឆ្នាំ​តេត​ប្រ​កប​ដោយ​ភាព​រីក​រាយ កក់​ក្តៅ ប្រឹត​សំ​ចៃ គ្មាន​ទុក​ឲ្យ​គ្រួ​សារ​ណា​មួយ​ខ្វះ​បាយ​ហូប​។ ខេត្ត​ ស្រុក​គប្បី​ពិ​និត្យ​ឲ្យ​ហ្មត់​ចត់ ពិ​សេស​គឺ​ភូមិ​ភាគ​ដែល​ឆ្ងាយ គ្មាន​ទុក​ឲ្យ​ប្រ​ជា​ជន​ណាម្នាក់​គ្មាន​លក្ខណៈ​ទទួល​ចូល​ឆ្នាំ​តេត​ឡើយ​។

រដ្ឋ​អំ​ណាច​ស្រុក​គប្បី​ផ្តុំ​កម្លាំង​បន្ត​ការ​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ ធ្វើ​ជា​គំ​រូល្អ​ក្នុង​ការ​ងារ​នេះ។​ ទន្ទឹម​នឹង​នោះ ស្រុក​គប្បី​យក​ចិត្ត​ទុក​ដាក់ យ៉ាង​ពិ​សេស​ក្នុង​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ មិន​ទុក​ឲ្យ​ជន​អា​ក្រក់​បំ​ផ្លាញ់​ចំ​ណង​សាម​គ្គី​បណ្តា​ជន​ជាតិ​; ធ្វើ​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​គោល​ការ​បិទ​ទ្វារ​ព្រៃ​ធម្ម​ជាតិ ដើម្បី​ព៌ណ​បៃ​តង​នៃ​ស្រុក​ដាក់​ស៊ុង​សម្រប​ខ្លួន​ជា​មួយ​ព៌ណ​បៃ​តង​នៃ​តី​ង្វៀង​។

ក្នុង​ថ្ងៃ​នោះ​ដែរ លោក​នា​យក​រដ្ឋ​មន្រ្តី​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូ​ន​អំ​ណោយ​អ្នក​ម្តាយ​វៀត​ណាម វីរ​ភាព​ចូវ​ធី​ង៉េ អា​យុ​៩៤​ឆ្នាំ ទី​ប្រ​ជុំ​ជន​ឌឹក​អាង ស្រុក​ដាក់​ស៊ុង ខេត្ត​ដាក់​ណុង​ផង​ដែរ​៕

ឌឹក​ត្វឹង​-វិ​ភា

ចែករំលែកអត្ថបទ