នយោបាយ - សង្គម នយោបាយ - សង្គម

05/03/2018 - 16:13

ផ្ដើម​ដំ​ណើរ​ការ​សាង​សង់​រោង​​ចក្រ​វា​យោ​អគ្គិសនី​

 ​ ពិ​ធី​ចុច​គន្លឹះ​ (បុសតុង)​ ផ្ដើម​ដំ​ណើរ​ការ​សាង​សង់​។

ក្រុម​ហ៊ុន​ភាគ​ហ៊ុន Super Wind Energy កុង​លី សុកត្រាំង ទើប​រៀប​ចំ​ពិ​ធី​ផ្ដើម​ដំ​ណើរ​ការ​សាង​សង់​គម្រោង​រោង​ចក្រ​វា​យោ​អគ្គិស​នី កុង​លីសុក​ត្រាំង ដំ​ណាក់​កាល​១ នៅ​ឃុំ​ឡាយ ហ្វា​ ទី​រួម​ខេត្ត​វិញ​ចូវ​។ រោង​ចក្រ​វា​យោ​អគ្គិស​នី កុង​លីសុកត្រាំង មាន​កម្លាំង​៩៨MW ត្រូវ​បាន​​វិ​និ​យោគ​ទុន​សាង​សង់​៣​ដំ​ណាក់​កាល​៖ ដំ​ណាក់​កាល​ទី​១​មាន​កម្លាំង​៣០MW ដំ​ណាក់​កាល​ទី​២ មាន​កម្លាំង​៣០MW និង​ដំ​ណាក់​កាល​ទី​៣​មាន​កម្លាំង​៣៨​MW។ គម្រោង​មាន​ទុន​វិ​និ​យោគ​ស​រុប​៥.៣៩២​ពាន់​លាន​ដុង ក្នុង​នោះ ដំ​ណាក់​កាល​ទី​១​គឺ​១.៦៨៣​ពាន់​លាន​ដុង​។ គម្រោង​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ផ្ទៃ​ដី​២.៤៨​៩​ហិ​ក​តា ដំ​ណាក់​កាល​ទី​១គឺ​៣៧០​ហិក​តា។ ល្បឿន​អនុ​វត្ត​គម្រោង​ក្នុង​​ដំ​ណាក់​កាល​ទី​១​គឺ​៣៦​ខែ។

តាម​​​ប្រ​សាសន៍​លោក​ត្រឹង​វុា​ំង​ចៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង   រោង​ចក្រ​វា​យោ​អគ្គិស​នី កុង​លី សុក​ត្រាំង នៅ​ពេល​ដាក់​ឲ្យ​ប្រើ​ប្រាស់ នឹង​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​ខាង​វិ​ស័យ​ឋាម​ពល​បង្កើត​ឡើង​វិញ ក្នុង​ប្រ​ភព​ឋាម​ពល​វា​យោ​នៅ​វៀត​ណាម​និ​យាយ​រួម និង​នៅ​ខេត្ត​សុក​ត្រាំង​និយា​យ​ដោយ​ឡែក​៕

លី​ធាន​-ទី​ទុយ​

ចែករំលែកអត្ថបទ