សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

05/03/2018 - 16:13

ចិញ្ចឹមព​ពែ ចាក​ផុត​ពី​ភាព​ក្រី​ក្រ

ជនរួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ផ្នោ​ទល់ ទី​ប្រ​ជុំ​ជន​ឡិច​ហោយ​ថឿង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង តែង​ជ្រើស​រើស​ទម្រង់​រូប​ភាព​ចិញ្ចឹម​ព​ពែ ហើយ​តែ​ង​បាន​ចា​ក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។
 

​​ បង​ថាច់​ហាវ៉ូ​ ឈរ​ក្បែរ​ហ្វូង​ព​ពែ​របស់​គាត់​។

កាល​ពី​មុន​នេះ បង​ថាច់​ហា​វ៉ូ នៅ​ភូមិ​ផ្នោ​ទល់  តែង​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ប៊ិញ​យ៉ឿង ដុង​ណាយ​។ បង​ថាច់​ហា​វ៉ូ ឲ្យ​ដឹង​៖ “ក្នុង​រយៈ​កាល​ធ្វើ​ការ​ឈ្នួល​នៅ​ដុង​ណាយ ដោយ​បាន​ឃើញ​នូវ​ទម្រង់​រូប​ភាព​ចិញ្ចឹម​ព​ពែ​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ម៉្លោះ​ហើយ  ខ្ញុំ​ក៏​វិ​ល​​មក​ស្រុក​បង្កើត​អា​ជីព​។ ដំ​បូង​ខ្ញុំ​ទិញ​កូន​ព​ពែ​ពីរ​ក្បាល​មក​ចិញ្ចឹម​សាក​ល្បង​មើល​។ ដោយ​ឃើ​ញ​ផែន ការ​រប​ស់​ខ្ញុំ​បាន​ដូច​បំ​ណង ភូមិ​ភាគ​ធ្វើ​បែប​បទ​ឲ្យ​ខ្ញុំ​បុល​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​បាន​១៥​លាន​ដុង​។ ផ្ដើម​ពី​ប្រ​ភព​ទុន​នេះ ខ្ញុំ​ទិញ​កូន​ព​ពែ​ពីរ​គូ​បន្ថែម​ទៀត​។ ហ្វូង​ព​ពែ​របស់​ខ្ញុំ​មាន​ការ​រីក​ចម្រើន​ដោយ​ខ្ញុំ បាន​រៀន​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​នៅ​ដុង​ណាយ រួម​ជា​មួយ​នឹង​ការ​គាំ​ទ្រ​របស់​កម្មា​ភិ​បាល​ឃុំ​ទទួល​បន្ទុក​ចិញ្ចឹម​សត្វ​។ ទន្ទឹម​នឹង​នោះ ខ្ញុំ​តែង​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​បច្ចេក​ទេស អា​ស្រ័យ​មជ្ឈ​មណ្ឌល​បង្រៀន​វិជ្ជា​ជីវៈ​ -អប់​រំ​ប្រ​ចាំ​ស្រុក​ត្រឹង​ដេ​រៀប​ចំ​ឡើង​។ បច្ចុប្បន្ន ហ្វូង​ព​ពែ​របស់​ខ្ញុំ​កើន​ឡើង​ដល់​ជាង​៤០​ក្បាល​។ ខ្ញុំ​លក់​ព​ពែ​ពូជ​ឲ្យ​មា​មីង​ក្នុង​ភូមិ​ជា​បណ្ដើរ​ៗ ព​ពែ​អា​យុ​ពី​២-៣​ខែ មាន​ទម្ងន់​​ពី​១៦​-២០​គី​ឡូ​ក្រាម លក់​ដោយ​តម្លៃ​៣,៥​លាន​/គូ​។ ក្នុង​មួយ​ឆ្នាំ ខ្ញុំ​រ​ក​បាន​ប្រាក់​ចំ​ណេញ​ពី​ហ្វូង​ព​ពែ​ពូជ និង​ព​ពែ​សាច់​ប្រ​មាណ​ពី​៨០​-១០០​លាន​ដុង​។ អា​ស្រ័យ​ការ​ចិញ្ចឹម​​ព​ពែ ម៉្លោះ​ហើយ​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​​ភាព​ក្រី​ក្រ​”។

ទម្រង់​រូប​ភាព​ចិញ្ចឹម​ព​ពែ​របស់​បង​វ៉ូ មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​នៅ​ក្នុង​ភូមិ​អនុ​វត្ត​តាម​។ បង​ថាច់​សឿ ឲ្យ​ដឹង​៖ “គ្រួ​សា​រ​ខ្ញុំ​ប្ដេជ្ញា​ចិត្ត​វិនិ​យោគ​ទុន​សង់​ក្រោល និង​ទិញ​ព​ពែ​ពូជ មក​ចិញ្ចឹម​។ ខ្ញុំ​ចិញ្ចឹម​ព​ពែ​ពូជBoer និ​ង​ព​ពែ​ពូជ​បាច់​ថាវ​ ពី​ព្រោះ​វា​សុា​ំនឹង​​អា​​កាស​​ធា​តុ​​នៅ​​​ភូមិ​​ភា​គ​នេះ។​ អ្នក​ចិញ្ចឹម​គប្បីអ​នា​ម័យ ក្រោល​ឲ្យ​ស្អាត​បាត​ ស្រ​ឡះ​ស្រ​ឡំ  របប​ឲ្យ​ព​ពែ​ស៊ី​សម​ស្រប​។ ព​ពែ​ងាយ​ចិញ្ចឹមណា​ស់​ពី​ព្រោះ​វា​ស៊ី​បន្លែ​ស្មៅ​ជាង​១០០​ប្រ​ភេទ។​ បច្ចុ​ប្បន្ន​ ព​ពែ​ចំ​នួន​៣០​ក្បាល​របស់​ខ្ញុំ​ឆាប់​ធំ​។ រៀង​រាល់​ឆ្នាំ ខ្ញុំ​លក់​ព​ពែ​ពូជ​និង​ព​ពែ​សាច់​ជាង​១០​ក្បាល​។ អា​ស្រ័យ​ការ​ចិញ្ចឹម​ព​ពែ​ទើប​គ្រួសា​រ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​”។​

លោក​ត្រឹង​ក្វឹក​អាញ់ នា​យក​មជ្ឈ​មណ្ឌល​បង្រៀន​វិជ្ជា​ជីវៈ​ - អប់​រំ​ប្រ​ចាំស្រុ​កត្រឹ​ង​ដេ ឲ្យ​ដឹង​៖ “រយៈ​ពេល​កន្លង មជ្ឈ​មណ្ឌល​តែង​បើក​ថ្នាក់​បណ្ដុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពល​ករ​ជន​បទ​។ ក្នុង​នោះ មាន​របរ​ចិញ្ចឹម​ព​ពែ ជូន​គ្រួ​សារជ​ន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​នៅ​ភូមិ​ផ្នោ​ទល់ តែង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់ ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ចាក​ផុត​ពី​ភាព ក្រី​ក្រ​ដោយ​ចីរ​ភាព​”៕​

                         ត្រឿ​ងផល​-ទី​ទុយ

ចែករំលែកអត្ថបទ