ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

05/03/2018 - 16:13

អស់​ពី​ចិត្ត​ដើម្បី​សហ​គមន៍

មក​កាន់​ភូមិ​ព្រើម ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ សួរ​រក​ផ្ទះ​លោក​ថាច់​អាយ ប្រ​ជា​ជន​​​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់​លោក​ដែរ តាម​រយៈ​ទឹក​ចិត្ត​ដើម្បី​សហ​គមន៍​របស់​គាត់​។
 

លោក​ថាច់​អា​យ​កំ​ពុង​ថែ​ទាំ​ស្រូវ​។

ប្រ​ជា​ជន​នៅ​ទី​នេះមាន​ការ​គោ​រព​រាប់​អាន ដោយ​សារ​លោក​ថាច់​អាយ តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ ក​សាង​ផែន​សាម​គ្គី​ក្នុង​ភូមិ​ឲ្យ​បាន​រីក​ចម្រើន​ទាំង​អស់​គ្នា។​ បច្ចុ​ប្បន្ន លោក​ថាច់​អាយ មាន​អា​យុ​៦២ឆ្នាំ និង​មាន​រយៈ​ពេល​ជិត​៤០​ឆ្នាំ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​។ ក្រោយ​ពី​ចូល​និ​វត្តន៍ លោក​ក៏​វិ​លម​ក​ប្រ​ជុំ​ជីវ​ភាព​បក្ស​នៅ​ភូមិ​កំ​ណើត និង​បាន​សា​ខា​បក្ស​ទំ​នុក​ចិត្ត ហើយ​ប្រ​គល់​ភារ​កិច្ច​ជា​ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​។ លោក​ថាច់​អាយ មាន​ប្រ​សាសន៍​៖ “មុន​ពេល​ចូល​និ​វត្តន៍ ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ប្រ​ធាន​សមា​គម​ក​សិ​ករ​ឃុំ ហេតុនោះខ្ញុំតែងពិភាល់​ក្នុង​ចិត្ត​ពី​ការ​បំ​បែរ​ទិស​ដៅ​ផលិត​ស្រូវ​តែ​មួយ​​មុខ​។ ខ្ញុំស​ម្រេច​ចិត្ត​ដាំ​ស្មៅ​និង​ចិញ្ចឹម​គោ​២​ក្បាល ក្នុង​១​ឆ្នាំ​រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​ហែល​២០​លាន​ដុង​។ ផ្ដើម​ពី​ទង្វើ​ជាក់​ស្តែង​របស់​ខ្លួន  ខ្ញុំ​ចលនា​​ប្រ​ជា​ជន​អនុ​វត្ត​តាម រួច​ហើយ​មាមី​ង​បាន​សង្កេត​ឃើញ​ការ​ដាំ​ស្មៅ​ចិញ្ចឹម​គោ គឺ​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​បង្គួរ​”​។​

ក្រៅ​ពី​ការ​ចលនា​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច គ្រួ​សារ​លោក​ថាច់​អាយ នៅ​ទាំង​ចូល​រួមក្នុង​ការ​ចលនា​កសាង​សំ​ណង់​សា​ធារ​ណៈ​ប្រ​យោជន៍​លើ​ភូមិ​សាស្រ្ត​ភូមិ​ទៀត​ផង​ ។ លោក​​ថាច់​អាយ តែង​ធ្វើ​ជា​គំ​រូនិ​ង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សមា​ជិក​ក្នុង​គណៈ​ការងារ​រណសិរ្ស​ភូមិ ព្រះ​ចៅ​អធិ​ការ​និង​គណៈក​​ម្ម​ការ​វត្ត​រតនៈ​សាគរ (ព្រើម)​ ដើម្បី​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន ស្ដី​ពី​អត្ថ​ន័យ​ក៏​ដូច​ជា​ប្រ​សិទ្ធ​ភាព​របស់​សំ​ណង់​នាំ​មក​ផល​ប្រ​យោជន៍​ដល់​គ្រួ​សារ​​បម្រើ​ការ​ផលិត​ជា​ដើម​។ លេ​ខា​សា​ខា​បក្ស​ភូមិ​ព្រើម ឡេ​ហ្វាង​វិញ ឲ្យ​ដឹង​៖ “ពូ​ថាច់​អាយ តែង​អនុ​វត្ត​ល្អ​រាល់​ភារ​កិច្ច លេច​ធ្លោ​គឺ​ការ​ងារ​ស​ម្រុះ​សម្រួល​ពិ​និត្យ​​ជម្រើស​គ្រួ​សារ​ក្រីក្រ អនុ​វត្ត​ការ​ងារ​រណ​សិរ្ស​ផ្នែក​ត្រួត​ពិ​និត្យ​និង​ធ្វើ​វិ​វេច​នា​សង្គម​ជា​មួយ​នឹង​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់ ហើយ​តែង​លើក​កម្ពស់​លក្ខណៈ​ប្រ​ជា​ធិប​តេយ្យ​។ល​។​ ម្ល៉ោះ​ហើយ ប​ង្ក​បាន​នូវ​ការ​ជឿជាក់ពី​សំ​ណាក់ប្រ​​​​ជា​ជន​។ ប៉ុន្មាន​លើក​មុន​ៗនេះ​ ពូ​ថាច់​អា​យ សុទ្ធ​តែ​បាន​ប្រ​ជា​ជន​ជឿ​ជាក់​និង​បោះ​ឆ្នោត​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​។ ចំ​ណែក​ការ​បោះ​ឆ្នោត​ជម្រើស​ក្នុង​ឆ្នាំ​នេះ ពូ​ថាច់​អា​យ​ក៏​ស្ម័គ្រ​ចិត្ត​ដក​ឈ្មោះ​ចេញ​ពី​បញ្ជី​ជ្រើស​តាំង​ ដោយ​សារ​គាត់​មាន​បំ​ណង​ផ្ទេរ​កិត្តិ​នាម​នេះ​ជូន​អ្នក​ផ្សេង​ទទួល​បន្ទុក​ដើម្បី​បង្ក​បន្ថែម​ប្រ​ជា​ប្រិយ​រប​ស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ជា​មួយ​នឹង​បក្ស ​រដ្ឋ​អំ​ណាច​ក្នុង​ភូមិ​ភាគ​”។

សម​មិត្ត​តូ​ហ្វាង​អាញ់ ប្រ​ធាន​ស​មា​គម​កសិក​រ​ឃុំ​ចូវ​ដៀង ឲ្យ​ដឹង​៖ “ជា​មួយ​នឹង​ការ​អំ​ណត់​​ព្យា​យាម​បក​ស្រាយ​ បញ្ចុះ​បញ្ចូល​សម​ហេតុ​សម​ផល លោក​ថាច់​អាយ​បាន​បញ្ចេញ​កម្លាំង​ចលនា​ដល់​គ្រួ​សារ​ជា​ច្រើន​ ស្ម័គ្រ​ចិត្ត​ប្រ​គល់​ដី​សម្រាប់​ជី​កស្តារ​ប្រ​ឡាយក្បែរ​ផ្លូវ​លេខ​៨​បាន​សម្រេច​ជោគ​ជ័យ​។ បច្ចុ​ប្បន្ន ផ្ទៃ​ដី​នៅ​សង​ខាង​ប្រ​ឡាយ​មាន​ទឹក​ស្រោច​ស្រព​គ្រប់​គ្រាន់​សម្រាប់​ផ​លិត​ស្រូវ​ពី​២-​៣រ​ដូវ​/ឆ្នាំ​ និង​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ជាង​មុន​ប្រ​ហែល​១​តោន​/ហិក​តា”​៕

                   សឺន​ម៉ា​ល័យ​ - ​សេ​រី 

ចែករំលែកអត្ថបទ